តារាសម្ដែងកូនជ្រូករ៉ូស្សី ប្រកាសផ្ដល់សេវាកម្ម«សិច» ឲ្យកីឡាករបាល់ទាត់មួយរូប
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 09, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនដឹងនិយាយថាយ៉ាងដូចម្ដេច ដើម្បីឲ្យចំចំណុច ដែលបានលើកឡើង? តើវាជាការភ្នាល់ ដើម្បីប្រកួតបាល់ឲ្យឈ្នះ ឬនាងមានចិត្តប្រតិព័ទ្ធ ទៅលើកីឡាកររូបសង្ហា ម្នាក់នេះ?
នាង អាលីណា យ៉េរ៉េមេនកូ (Alina Yeremenko) ហៅ អាលីណា ហេណេស៊ី ដែលជាតារាសម្ដែងល្បីមួយរូប ខាងភាពយន្ដកូនជ្រូក នៅរ៉ូស្សី បានថ្លែងប្រកាសតាមទូរទស្សន៍ Russia 2 ពីល្បែងដ៏ពិសេសមួយ ដើម្បីភ្នាល់ជាមួយកីឡាករ បាល់ទាត់មួយរូប ដែលកំពុងទាត់ឲ្យក្រុម ឌីណាម៉ូ ម៉ូស្គូ។ ល្បែងពិសេសនោះ គឺនាងស្ម័គ្រចិត្ត នឹងប្រគល់សេវាកម្ម«សិច»ចំនួន១៦ម៉ោងជាប់គ្នា ទៅកីឡាករ អាឡិចសេនឌ័រ កូកូរ៉ាំង (Alexander Kokorin) ប្រសិនបើកីឡាករម្នាក់នេះ អាចរកបានគ្រាប់បាល់ ៥គ្រាប់ទៀត នៅក្នុងរដូវកាលចុងក្រោយ។
បាល់ទាត់ ក៏ដូចជា កុនកូនជ្រូកដែរ!
តារាសម្ដែង អាយុ២៥ឆ្នាំ បាននិយាយទៀតថា កីឡាករម្នាក់នេះ ពោរពេញដោយភាពជាបុរស និងគួរឲ្យស្រឡាញ់ ខ្នក់ខ្នាញ់ជាទីបំផុត។ នាងបានឲ្យពិន្ទុ ទៅគ្រប់កីឡាករទាំងអស់ ដែលកំពុងទាត់ នៅក្នុងក្រុមបាល់ទាត់នានា ក្នុងប្រទេសរ៉ូស្សី ប៉ុន្តែសម្រាប់កីឡាករ អាឡិចសេនឌ័រ កូកូរ៉ាំង វិញ នាងបានឲ្យពិន្ទុ ១០/១០។
នាងបាននិយាយនៅចុងបញ្ចប់ថា៖ «នៅក្នុងបាល់ទាត់ ក៏ដូចជាកុនកូនជ្រូកដែរ ព្រោះអីនៅក្នុងនោះ មានសុទ្ធតែប្រុសស្អាត!!!»៕