វីដេអូ​ស៊ិចស៊ី​ដែល ខេត អ័បថុន មិន​ចង់​ឲ្យ​បែក​ធ្លាយ! (vdo)

ហួសពេលហើយ! ព្រោះវីដេអូ ដែលនាង ខេត អ័បថុន ថតជាលក្ខណៈគ្រួសារមួយនេះ ត្រូវបានមនុស្សចុចចូលមើល រាប់សិបលានដង រួចមកហើយ។
វីដេអូ ដែលនាង ខេត អ័បថុន រាំយ៉ាងសង្ហា នៅពីមុខម៉ាស៊ីនថត។ តែនាង មិនសប្បាយចិត្តទេ ដែលយកវីដេអូនេះ មកបង្ហោះ ដោយគ្មានការអនុញ្ញាត ពីនាង។
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាបង្ហាញម៉ូដ និងជាតារាសម្ដែង អាមេរិកាំង នាង ខេត អ័បថុន (Kate Upton) បាននិយាយ នៅក្នុងកិច្ចសម្ភាសមួយថា នាងមិនយល់ព្រម ឲ្យលួចយកវីដេអូ ឯកជនមួយនេះ យកចេញមកផ្សាយដូច្នេះទេ។ ប៉ុន្តែបើនិយាយឲ្យពិតទៅ គឺដោយ​សារតែវីដេអូមួយនេះ ដែលធ្វើឲ្យតារាវ័យក្មេងរូបនេះ មានឈ្មោះបោះសម្លេង កាន់តែខ្លាំងឡើង។

វីដេអូនេះ ត្រូវបាននាងនិងក្រុមការងារ ថតនៅខាងក្រោយឆាក នៅក្នុងឆ្នាំ២០១២ ជាឆ្នាំដែល នាង ខេត អ័បថុន នៅមិន​ទាន់ល្បីល្បាញ នៅឡើយ។ ប៉ុន្តែវីដេអូនេះ បានធ្វើឲ្យនាងផ្លាស់ប្ដូរ នៅក្នុងវិថីជាតារារបស់នាង។ ជាវីដេអូខាងក្រោយ​ឆាក ដែលបង្ហាញឃើញថា តារាវ័យក្មេង ស្លៀកពាក់ខ្លី បានបង្អួតរាងដ៏ស៊ិចស៊ីរបស់ខ្លួន ហើយរាំពត់ខ្លួនអែនអន នៅពី​មុខ​ម៉ាស៊ីនថត។

នៅពេល ដែលវីដេអូ ត្រូវបានយកមកបង្ហោះដំបូង វីដេអូនេះ ត្រូវបានគេចុចចូលមកទស្សនា ប្រមាណជា២២លានដង ហើយចង្វាក់រាំរបស់នាង ក្នុងវីដេអូនេះ ក៏បានក្លាយជាចង្វាក់រាំ «ប្រចាំត្រកូល» របស់នាង ដែលធ្វើឲ្យនាង កាន់តែមាន​ភាពល្បីល្បាញ បន្តក្រោយមកទៀតដែរ។

ប៉ុន្តែនាងកញ្ញា ខេត អ័បថុន មិនយល់ព្រមឲ្យវីដេអូមួយនេះ ត្រូវបានគេលួចយកបង្ហោះយ៉ាងដូច្នេះទេ។ នៅក្នុងបទ​សម្ភាស​មួយ ជាមួយទស្សនាវដ្ដី Vogue UK យុវតីវ័យក្មេង បានថ្លែងថា ជាងថតរូបជំនាញ លោក ថេរី រីឆាដសុន (Terry Richard­son) បានយកវីដេអូនេះ មកបង្ហោះ ដោយគ្មានការដឹងឭ ពីនាង។ នាងបាននិយាយថា៖ «ខ្ញុំធ្លាប់ខឹង នឹងគាត់​ណាស់។ វាជាការមិនគោរពគ្នា។ គាត់គួរតែប្រាប់ខ្ញុំសិន។»

យ៉ាងណាក៏ដោយ វីដេអូ ត្រូវបានដាក់ឲ្យទស្សនា ជាសាធារណៈ ហើយនាង ខេត អ័បថុន ក៏ទទួលស្គាល់ដែរថា វាជា​រឿងល្អសម្រាប់នាង ព្រោះវាបានធ្វើនាង មានភាពល្បីរន្ទឺ សឹងតែនៅគ្រប់ជ្រុងជ្រោយ ក្នុងពិភពលោក។ ជាពិសេស ជា​មួយ​នឹង ទម្រង់ដើមទ្រូងរបស់នាង ដែលធ្វើឲ្យទស្សនាវដ្ដី People ដាក់នាងជាស្ត្រី ដែលស៊ិចស៊ីជាងគេ ក្នុង​ពិភព​លោកនោះ នាង ខេត កំពុងបន្តថតរូប និងវីដេអូ ទាំងឡាយ ដែលបង្ហាញសឹងតែទាំងស្រុង ពីដើមទ្រូងរបស់នាង ដ៏ទ្រលុក​ទ្រលុន ដោយគ្រាន់តែបិទ ចុងសុដន់ពីលើបន្តិចប៉ុណ្ណោះ៕

វីដេអូផ្សេងទៀត ពីនាង ខេត អ័បថុន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...