ជំងឺ​ដ៏​ប្រល័យ​មួយ កំពុង​រាត​ត្បាត​រដ្ឋ​អ៊ីស្លាម

រដ្ឋអ៊ីស្លាម កំពុងប្រឈមនឹងសត្រូវមួយថ្មីទៀត នោះគឺជំងឺរាតត្បាត ដ៏ប្រល័យមួយ បង្កឡើងពីសត្វមូសសមុទ្រខ្សាច់។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 10, 2015
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសកម្មប្រយុទ្ធច្រើនរយនាក់ របស់រដ្ឋអ៊ីស្លាម កំពុងប្រឈមនឹងជំងឺសើរស្បែក តែមានលក្ខណៈរាតត្បាត ដ៏​សាហាវ​មួយ។ នេះបើតាមប្រភពជាច្រើន ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មាន 7sur7 នៃប្រទេសប៊ែលហ្សិក។ ជំងឺនេះ ហៅ​​តាមភាសាបច្ចេកទេសបារាំងថា Leishmaniose ដែលបង្កឡើងដោយមេរោគមួយ ហៅថា Leishmania infantum។

ការចម្លងជំងឺដ៏រង្គាល ត្រូវបានគេដឹងថា បណ្ដាលមកពីសត្វមូស នៃសមុទ្រខ្សាច់ ដែលមានរូបរាងតូចមួយ។ រោគសញ្ញា​ដំបូង បានធ្វើឲ្យនៅលើសាច់ មានស្នាមកន្ទួល និងរមាស់ ប៉ុន្តែវាអាចនឹងក្លាយជាដំបៅរលាក បង្កជាខ្ទុះស៊ីចូល​ទៅក្នុង​សាច់។ ជនរងគ្រោះមួយចំនួន ដែលមានជំងឺនេះ បានស្លាប់បាត់បង់ជីវិត។

ស្ថានភាពអនាម័យ ដ៏គួរឲ្យបារម្ភ នៅក្នុងភាគខាងកើត នៃប្រទេស៊ីរី  បន្ទាប់ពីសង្គ្រាមរាំងជល រាប់សិបឆ្នាំ ទំនងជា​បាន​ជួយឲ្យជំងឺនេះ ពង្រីកឥទ្ធិពលរបស់វាឡើង។ ទីក្រុង រ៉ាកា (Raqqa) ដែលជាបន្ទាយកងទ័ព របស់ក្រុមស្ម័គ្រប្រយុទ្ធ​ឥស្លាម ត្រូវបានគេរាយការណ៍មកថា បានរងការប៉ះពាល់ខ្លាំងជាងគេ។

ជំងឺកំពុងដើររាតត្បាតខ្លាំងឡើង...ក្រុមគ្រូពេទ្យគ្មានព្រំដែន បានព្យាយាមប្រកាសអាសន្ន និងចង់ចូលទៅជួយ​យក​អាសារ តែត្រូវបានក្រុមស្ម័គ្រប្រយុទ្ធ ឥស្លាមនិយមជ្រុលទាំងនោះ បដិសេធ។ គិលានុបដ្ឋានក្នុងតំបន់ មួយចំនួនធំ ត្រូវ​បានបិទ ហើយក៏កម្រមានគ្រូពេទ្យណា ដែលមានលទ្ធភាពព្យាបាល ជំងឺនេះបាននោះដែរ។

នៅក្រុងរ៉ាកា ក្រុមកងទ័ពស្ម័គ្រប្រយុទ្ធ របស់ព្រះអាឡាហ៍ មានចំនួនប្រមាណ ពី៣០០០ ទៅ៥០០០នាក់ ដែលស្ថិត​ក្រោម​បញ្ជាការរបស់ រដ្ឋអ៊ីស្លាម។ កាលពីពេលកន្លងទៅនេះ អង្គការសុខភាពពិភពលោក (OMS) ក៏បានព្រមានដែរ ពី​ការ​ធ្លាក់ចុះទាំងស្រុង នៃស្ថានភាពពិនិត្យព្យាបាលរោគ នៅក្នុងតំបន់មួយចំនួន នៃរដ្ឋអ៊ីស្លាម។ ករណីទាំងអស់នេះ បាន​ធ្វើឲ្យ ការរាតត្បាតរោគដ៏សាហាវមួយនេះ អាចពង្រីកខ្លួន បានកាន់តែខ្លាំង ហើយក៏ជាអ្វី ដែលកំពុងកើតឡើង ក្នុងពេល​បច្ចុប្បន្នដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...