ធ្វើ​ដូច​ម្ដេច​ដើម្បី​បក​សំបក​ស៊ុត​ស្ងោរ​ឆ្អិន ឲ្យ​បាន​ឆាប់​បំផុត?

បើនិយាយឲ្យខ្លី ដើម្បីបកសម្បកស៊ុតចេញ យ៉ាងលឿនបំផុតនោះ លោកអ្នកត្រូវការ តែកែវទឹកមួយ... ហើយ​នឹង​មនុស្ស​នៅ​ជុំ​វិញ ដើម្បី​មើល​ពី​ភាព​អស្ចារ្យ របស់លោកអ្នក ក្នុងការធ្វើរឿងនេះ។
វីដេអូបង្ហាញ ពីរបៀបបកសម្បកស៊ុតឆ្អិនរួច ដោយពេលមិនដល់១០វិនាទីផង។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 10, 2015
  • ប្រធានបទ: ម្ហូបឆ្ងាញ់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគ្រាន់តែបកសម្បកស៊ុត ដូចជាមិនមានអ្វីពិបាកទេ។ តែបើចង់បកវាឲ្យលឿន ត្រឹមតែរយៈពេលយ៉ាងយូរ ១០វិនាទី ចាំបាច់គេត្រូវមានបច្ចេកទេសមួយ។ ហើយវិធីសាស្ត្រនេះ បានបញ្ជៀស មិនឲ្យការរបកសម្បកនោះ មិនឲ្យដោយ​ទាំង​សាច់ស៊ុតពណ៌ស មកជាមួយ និងជួយបញ្ជៀស ការក្ដៅរលាកដៃ ដែលបានកាន់ស៊ុតនេះ ដោយផ្ទាល់នោះផង។

អ្វីដែលលោកអ្នកត្រូវការ មាន៖ ស៊ុតស្ងោរឆ្អិនរួចជាស្រេច កែវទឹកមួយ ទឹក និងដៃលោកអ្នក។ រីឯវិធីសាស្ត្រវិញ លោក​អ្នក​គ្រាន់តែដាក់ស៊ុត ក្នុងកែវដែលមានទឹកក្នុងនោះរួចជាស្រេច យកបាតដៃបិទមាត់កែវ បន្ទាប់មកក្រឡុកវាឲ្យខ្លាំង។ ត្រឹម​តែ​១០​វិនាទី​យ៉ាងយូរ សម្បកស៊ុតបានរបើកមកឯង ហើយលោកអ្នក អាចទាញវាចេញមក យ៉ាងងាយជាទីបំផុត។

នេះជាវីដេអូមួយទៀត ដែលបង្ហាញពីរបៀបដូចគ្នានេះ តែធ្វើទៅលើស៊ុតចំនួន៥ ក្នុងពេលតែមួយ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...