ពលរដ្ឋ​បារម្ភ​ពី​សុខភាព ព្រោះ​សួន​សម្រាម​រីក​ស្គុះ​ស្គាយ ក្នុង​រាជធានី

ខណៈពេលដែលសម្រាម នៅក្នុងរាជធានីភ្នំពេញកំពុងគរខ្លួន នៅតាមដងផ្លូវ និងនៅទីប្រជុំជនមួយចំនួន ក្រុម​អាជីវករលក់ដូរ ក៏ដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ បានលើកជាក្តីបារម្ភថា ប្រសិនបើសម្រាមនៅតែបន្តគេទៀត ពួកគាត់អាចនឹងប៉ះពាល់ដល់សុខភាព។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលដែលសម្រាម នៅក្នុងរាជធានីភ្នំពេញកំពុងគរខ្លួន នៅតាមដងផ្លូវ និងនៅទីប្រជុំជនមួយចំនួន ពលរដ្ឋ ក្រុម​អាជីវករលក់ដូរ ក៏ដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ បានលើកជាក្តីបារម្ភថា ប្រសិនបើសម្រាមនៅតែ​បន្តគរ​ទៀត នឹងប៉ះពាល់ដល់សុខភាពពួកគាត់។


នៅភ្នំពេញ សួនសម្រាមរីកស្គុះស្គាយ នៅពេលរថយន្ដសម្រាម មិនដើរ។ (រូបថត MONOROOM.info/ D.KEO)

សុខភាព - ក្នុងអំឡុងពេល ដែលកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី បានធ្វើកូដកម្មអស់រយៈពេល៤ថ្ងៃមកនេះ សម្រាម​នៅរាជធានីភ្នំពេញ នៅតាមដងផ្លូវ និងនៅតាមទីផ្សារមួយចំនួន បានជះក្លិនស្អុយ ដែលរហូតមកដល់ពេលនេះ នៅ​មិនទាន់មានការប្រមូលនៅឡើយ។ បញ្ហាគំនរសម្រាមពាសពេញផ្លូវ និងការជះក្លិននេះ ត្រូវបានប្រជាពលរដ្ឋ​មួយ​ចំនួនរអ៊ូរទាំ និងព្រួយបារម្ភអំពីសុខភាពរបស់ខ្លួន ជាពិសេសនៅពេលមានភ្លៀងធ្លាក់។

ជាបុគ្គលិកបំរើការងារ ឱ្យក្រុមហ៊ុនឯកជនមួយ លោក ដារ៉ា បានឱ្យដឹងថា នៅពេលដែលលោក​ បានធ្វើដំណើរ​នៅ​តាមដងផ្លូវមួយចំនួន ឃើញមានសុទ្ធតែសម្រាម ហើយជះក្លិនស្អុយខ្លាំងណាស់ ជាពិសេសនៅម្តុំ​សាលា​បឋម​សិក្សា​អនុវត្តន៍រាជធានី។ លោកនិយាយថា នៅទីនោះមានសម្រាមមួយគរធំ ក្បែរផ្លូវដែលសិស្សសាលា​ចេញ​ចូល​ទៅរៀន។ មិនថាតែលោក ដែលបារម្ភពីបញ្ហាប៉ះពាល់សុខភាព សូម្បីតែអ្នកដំណើផ្សេងទៀតក៏មានបារម្ភអញ្ចឹងដែរ ជា​ពិសេស​នោះ វានៅក្បែរសាលាដែលនឹងចម្លងជម្ងឺតម្កាត់ផ្សេងៗ ទៅកាន់សិស្សសាលា។

មិនខុសពីលោក ដារ៉ា ឡើយ យុវតីម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ជាមួយទឹកមុខម៉ួម៉ៅ ព្រោះក្លិនរបស់​សម្រាម​ដែល​ពិបាកទ្រាំ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសនៅម៉ោង៥ទៅ៦ល្ងាច។ ណាមួយ​ផ្លូវ​ស្ទះផង ធំក្លិនសម្រាមផង ពិតជាពិបាកមែនទែន។»។

និស្សិតស្រីរូបនេះ សូមសំណូមពរឱ្យក្រុមហ៊ុនស៊ិនទ្រី​ ជួយប្រមូលសម្រាមឱ្យអស់ចេញពីផ្លូវ ឱ្យបានឆាប់បើ​ពុំ​ដូច​នោះ វានឹងប៉ះពាល់ដល់សុខភាពប្រជាជនដែលធ្វើដំណើរតាមផ្លូវ។ កញ្ញាបន្ថែមថា៖ «នេះមិនមានភ្លៀងធំ​ ដូច​ថ្ងៃ​មុន​ផង ទម្រាំតែភ្លៀងលេចផ្លូវដូចថ្ងៃមុនទៀត មិនជាទៅជាយ៉ាងណាទេ»។

មិនមែនមានតែប្រជាពលរដ្ឋខាងលើនេះទេ ដែលបារម្ភពីសុខភាព ដែលបណ្តាលមកពីការទុកដាក់សម្រាមនេះ អាជីវករលក់ដូរ នៅតាមផ្សារនានា និងអ្នកធ្វើការមួយចំនួន ក៏អូរទាំផងដែរ ចំពោះការអាកខាន​មិនប្រមូលសម្រាម​អស់ជាច្រើនថ្ងៃនេះ។ ក្រុមប្រជាពលរដ្ឋទាំងនោះសូមឱ្យអាជ្ញធរ ក៏ដូចជាសាលារាជធានីភ្នំពេញ សូមចាត់វិធានការ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីកុំប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។

គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ យ៉ាងហោចណាស់ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី​ប្រមាណ​ជិត​១០០​នាក់ នៅភូមិក្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារលក្ខខណ្ឌ​ការងារ​ចំនួន​១០ចំណុច។ លក្ខខណ្ឌការងារចំនួន១០ចំណុច រួមមាន ១.លុយទ្រទ្រង់សុខភាព១០ដុល្លារ ២.ប្រាក់បំណាច់ឆ្នាំ ៣.លុយស្នាក់នៅ១០ដុល្លារ ៤.លុយធ្វើដំណើរ១៥ដុល្លារ ៥.បង្កើតច្បាប់អំពីប្រេង និងគ្រោះថ្នាក់ ៦.កាតវិភាគទាន​​២ពាន់រៀល ៧.ពេទ្យប្រចាំការ ៨.កាត ប.ស.ស ៩.បើកច្រកផ្លូវចេញចូលសម្រាប់កម្មករដើរ និង ១០.សំណូមពរ​ឱ្យ​ដកមេ ឈ្មោះ ទី វុទ្ថា និងប្តូរសន្តិសុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...