ហ៊ាង រិទ្ធិ៖ «វិសមិតភាព» នៃ​ចៅក្រម ព្រះរាជអាជ្ញា និង«នយោបាយ»

ច្បាប់«ថ្មី»ពាក់ព័ន្ធតុលាការ ដែលរដ្ឋសភាអធម្មានុរូប មិនបានចែងពីវិសមិតភាព របស់ចៅក្រម និងព្រះរាជអាជ្ញា​ ក្នុង​រឿង«នយោបាយ និងបន្តឲ្យមានអយុត្តិធម៌សង្គមកាន់តែខ្លាំង។ នេះជាការបញ្ជាក់ របស់លោក ហ៊ាង រិទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវជាតិកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាប់«ថ្មី»ពាក់ព័ន្ធតុលាការ ដែលរដ្ឋសភាអធម្មានុរូប មិនបានចែងពីវិសមិតភាព របស់ចៅក្រម និងព្រះរាជអាជ្ញា​ ក្នុង​រឿង«នយោបាយ និងបន្តឲ្យមានអយុត្តិធម៌សង្គមកាន់តែខ្លាំង។ នេះជាការបញ្ជាក់ របស់លោក ហ៊ាង រិទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវជាតិកម្ពុជា។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ច្បាប់ - ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តី​ពីការ​ប្រព្រឹត្តិ​ទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនបាន«ចែង»ផ្តាច់ទំនាក់ទំនងរវាងមន្ត្រីតុលាការ និងគណបក្សនយោបាយ​ឡើយ។ ថ្មីៗនេះ លោក ហ៊ាង រិទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ក៏ធ្លាប់ចេញនូវសេចក្តីថ្លែងការណ៍​មួយស្តីពី​«វិសមិតភាព»ចៅក្រម និងព្រះរាជអាជ្ញាក្នុងរឿងនយោបាយ ដែលនាំឲ្យច្បាប់ទាំងបីនេះ មិនបានបំរើឲ្យផល​ប្រយោជន៍ និងយុត្តិធម៌ក្នុងសង្គមកម្ពុជា។

ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានបន្តថា ច្បាប់នេះបានរំលោភ ឬមិនស្របតាមខ្លឹមសារ​ នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្តីពីតុលាការ«ឯករាជ្យ»ដែលអតីតព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ បានពុះពារ និងស្ថាបនាឡើង។ ភាពឯករាជ្យរបស់តុលាការ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រះអង្គចង់បានតែមួយគត់ គឺការ​ធានាឲ្យបាននូវភាពយុត្តិធម៌ស្មើៗគ្នា ជូនកូនចៅព្រះអង្គដោយមិនរើសអើងវណ្ណៈ និងពូជសាសន៍ ទោះមានឬក្រ។

ក្នុងច្បាប់ស្តីពីការប្រព្រឹត្តិទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជារូបនេះ បាន​បន្តរថា ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃ​អង្គ​ចៅ​ក្រម​ផង និងជាប្រធានក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រមផង។ លោកថា នេះជាបញ្ហាមួយបង្ហាញឲ្យឃើញថា ជាការ«ផ្តុំ»​អំណាចទាំងស្រុង។

លោកបានលើកឧទាហរណ៍ថា បើខ្លួន(ចៅក្រមព្រះរាជអាជ្ញា)នោះ បានសម្រេចសេចក្តីខុស ព្រោះតែគំនាបនៃអ្នក​នយោបាយ អ្នកមានអំណាច មានបុណ្យស័ក្ក ហើយបានទាញយកនូវអគតិទាំងបួនមកដាក់ក្នុងខ្លួន ដែលជាមូល​ហេតុ​នាំឲ្យបាត់បង់ នូវអំណាចឆន្ទានុសិទ្ធិឯករាជ្យរបស់ខ្លួន និងវាចាកឆ្ងាយពី«សច្ចៈធម៌ និងយុត្តិធម៌» ដែលអាច​នាំឲ្យ«ស»ក្លាយជាខ្មៅនិងខ្មៅក្លាយជា«ស»វិញហើយភាពអយុត្តិធម៌ប្រកដជាធ្លាក់ទៅលើជនរងគ្រោះក្រីក្រ គ្មាន​អំណាច និងបក្សពួក។ ករណីនេះលោកចោទជាសំនួរថា តើអ្នកណាជាអ្នកដាក់វិន័យលើចៅក្រម និងព្រះរាជអាជ្ញា​ទាំងនោះ?។

លោកបានបង្ហាញ នូវបញ្ញត្តិមាត្រមួយចំនួន ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដូចជា មាត្រ១២៨ថ្មី (១០៩ចាស់) បានចែងថា​អំណាចតុលាការជាអំណាចឯករាជ្យ និងមាត្រា១៣០ថ្មី (១១១ចាស់) ចែងថា គ្មានអង្គការណាមួយនៃអំណាច នីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការបានឡើយ។

ចំណែកលោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលម៉ិញ ចាត់ទុកការថ្កោលទោស​ ទៅលើច្បាប់​ទាំងបីពាក់ព័ន្ធនឹងតុលាការ នៃអង្គការសង្គមស៊ីវិលថា គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានការសិក្សាស្រាវជ្រាវឲ្យ​គ្រប់​ជ្រុងជ្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...