អាមេរិក៖ ជម្លោះ​ក្នុង​គ្រួសារ ប្រែ​ក្លាយ​ជា​សោកនាដកម្ម​ស្លាប់​៦​នាក់

ដោយសារជម្លោះនៅក្នុងគ្រួសារតូចមួយ បានធ្វើឲ្យបុរសម្នាក់ក្លាយជាឃាតករ ដោយបានសម្លាប់មនុស្ស​យ៉ាង​ហោច៦នាក់ ក្នុងនោះមានយ៉ាងហោច ៤នាក់ជាកុមារ។ បន្ទាប់ពីបានធ្វើសកម្មភាពនេះរួច បុរសនេះ​បាន​ប្រឈម​មុខ ទល់នឹងកម្លាំងនគរបាល ដែលបានចូលទៅធ្វើអន្តរាគមន៍ភ្លាមៗនោះ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារជម្លោះនៅក្នុងគ្រួសារតូចមួយ បានធ្វើឲ្យបុរសម្នាក់ក្លាយជាឃាតករ ដោយបានសម្លាប់មនុស្ស​យ៉ាង​ហោច៦នាក់ ក្នុងនោះមាន ៤នាក់ជាកុមារ។ បន្ទាប់ពីបានធ្វើសកម្មភាពនេះរួច បុរសនេះ​បាន​ប្រឈម​មុខ ទល់​នឹង​កម្លាំងនគរបាល ដែលបានចូលទៅធ្វើអន្តរាគមន៍ភ្លាមៗនោះ។


កងកម្លាំងនគរបាល់ឡោមព័ទ្ធបុរសខ្មាន់កាំភ្លើង។ (រូបថតផ្ដិតពីវីដេអូ)

បាញ់បោះ - ហេតុការណ៍បានកើតឡើង នៅភូមិ ស្ព្រីង (Spring) មិនឆ្ងាយប៉ុន្មានពីទីក្រុង ហ៊ូស្តុន (Houston) ក្នុង​រដ្ឋតិចសាស (Texas) សហរដ្ឋអាមេរិក។ ស្ត្រីម្នាក់ទៀត កំពុងស្ថិតក្នុងសភាពស្ទើរស់ស្ទើស្លាប់ បន្ទាប់ពីបានត្រូវ​គ្រាប់កាំភ្លើងចំក្បាល។ ចំណែកជនរងគ្រោះពីរនាក់ទៀត ជាបុរស។ នេះបើតាមប្រភព ពីមន្ត្រីនគរបាលប្រចាំ​តំបន់​ម្នាក់ លោក រ៉ុន ហិចមេន (Ron Hickman)។

មុននឹងនាំស្ត្រីរូបនេះទៅកាន់មន្ទីរពេទ្យ នាងអាចនិយាយបាននៅឡើយ ប្រាប់ពីភិនភាគរបស់ជនខ្មាន់កាំភ្លើង និង​ថាជននេះបានបើករថយន្ដ រត់គេចខ្លួនចេញទៅតាមណា។ នគរបាលបានដេញតាមពីក្រោយជនខ្មាន់កាំភ្លើងនោះ ហើយបានរកឃើញនៅប្រមាណជា២០នាទីក្រោយមក ហើយកម្លាំងនគរបាលប្រមាណជា៥០នាក់ បានឡោមព័ទ្ធ​ដោយ​កាំភ្លើង​នៅជុំវិញបុរសនេះ។

បន្ទាប់ពីបានបញ្ចុះបញ្ចូលបុរសនេះ សឹងតែពេញមួយយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍នេះមក បុរសនេះត្រូវបាន​ចាប់ខ្លួន នៅមុននេះ ហើយបញ្ជូនទៅឃុំខ្លួន នៅក្នុងស្នងការនគរបាលក្រុង។

ហេតុការណ៍នេះ បានបង្កើនតួលេខឲ្យសហរដ្ឋអាមេរិក នូវការផ្ទុះអាវុធបាញ់បោះបន្ថែមមួយទៀត ខណៈ​អំពើហិង្សា​ប្រភេទនេះ តែងកើតមានជាញឹកញាប់។ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអំពាវនាវ​កាលពី​ដើម​ខែ​មិថុនានេះ ស្នើឲ្យបណ្ដាជនអាមេរិកាំងទាំងអស់ ត្រួតពិនិត្យដោយឧត្ដមគតិឡើងវិញ ទៅលើការប្រើប្រាស់ និង​ចរាចរណ៍អាវុធជាតិផ្ទុះ នៅក្នុងប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...