កាន់​កាំបិត​ដើរ​ចាក់​មនុស្ស ស្លាប់​ម្នាក់​របួស​៤នាក់ កណ្ដាល​ប៉ារីស

យប់ថ្ងៃសៅរ៍នេះ កណ្ដាលរដ្ឋធានីប៉ារីស ក្នុងសង្កាត់ដែលមានពោរពាស ដោយទេសចរណ៍ បុរសម្នាក់ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពចាក់មនុស្ស បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។ ជនដៃដល់ ត្រូវបាននគរបាលបាញ់សម្លាប់ នៅនឹងកន្លែង។
កាន់​កាំបិត​ដើរ​ចាក់​មនុស្ស ស្លាប់​ម្នាក់​របួស​៤នាក់ កណ្ដាល​ប៉ារីស
រូបជំនួសបង្ហាញពីអន្តរាគមន៍ របស់អាជ្ញាធរបារាំង នៅក្នុងហេតុការណ៍ភេរវនិយមមួយ កើតឡើងកណ្ដាលរដ្ឋធានីប៉ារីស កាលពីពេលកន្លងមក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 13, 2018
  • ប្រធានបទ: ភេរវនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដ៏អាណោចអាធម បានកើតឡើងជាថ្មី នៅក្បែរសង្កាត់រោងល្ខោន «Opéra» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ក្នុងយប់ថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។ ជនរងគ្រោះម្នាក់ បានស្លាប់ និងបួននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីពួកគេត្រូវបានចាក់ ដោយជនម្នាក់ប្រដាប់ដោយកាំបិត។

ស្នងការនគរបាលរដ្ឋធានី បានប្រកាសឲ្យដឹងថា ជនរងគ្រោះម្នាក់ស្លាប់ និងពីរនាក់ទៀត​ រងរបួសធ្ងន់ធ្ងរ ខណៈពីរនាក់ផ្សេង​ រងរបួសស្រាល។ ជនដៃដល់ត្រូវបានបង្ក្រាប ឲ្យស្លាប់នៅនឹងកន្លែង។

មន្ត្រីនគរបាលទទួលខុសត្រូវមួយរូប លោក «Pierre Gaudin» ដែលបានធ្វើដំណើរ ទៅដល់កន្លែងកើតហេតុភ្លាមៗ បានអះអាងថា ហេតុការណ៍ខាងលើ បានកើតឡើង នៅវេលាម៉ោងជិត ២១ យប់ថ្ងៃសៅរ៍ ។ លោកបន្តថា នគរបាលបានអន្តរាគមន៍ យ៉ាងឆាប់រហ័ស ដោយបានបាញ់សម្លាប់ជនដៃដល់ និងបានបង្កើតតំបន់សុវត្ថិភាព នៅជុំវិញកន្លែងកើតហេតុ។ 

មន្ត្រីខាងលើបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ជាអ្នកដំណើរនៅតាម​ដងផ្លូវ និងបានផុតដង្ហើម ដោយសារមុខរបួសធ្ងន់ធ្ងរពន់ប្រមាណ។ ជនរងរបួសផ្សេងទៀត ត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។ 

ឥស្សរជននយោបាយធំៗ របស់ប្រទេសបារាំង បានចេញមកធ្វើប្រតិកម្ម​ជាបន្តបន្ទាប់ ខណៈស្ថាប័នអយ្យការ​នៃរដ្ឋធានីប៉ារីស ជំនាញខាងប្រឆាំងភេរវកម្ម បានប្រកាសបើកការស៊ើបអង្កេត។

លោក «François Moulin» រដ្ឋអាជ្ញានៃសារធាណរដ្ឋបារាំង ដែលទទួលបន្ទុកសំនុំរឿង បានស្រង់សំដីរបស់សាក្សី មកបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា នៅពេលកំពុងធ្វើសកម្មភាព ជនដៃដល់បានស្រែក «Allah Akbar - មានន័យថា ព្រះអាឡាហ៍ ធំធេងណាស់» និងអះអាងថា ទង្វើខាងលើជាភេរវកម្ម។ មកដល់ម៉ោងនេះ ជនដៃដល់នៅមិនទាន់​ត្រូវបានគេស្គាល់ ពីអត្តសញ្ញាណនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...