សម្លាប់​រួច​រំលោភ និង​បរិភោគ​សាច់​ឪពុក​ចុង នៅ​អាហ្សង់ទីន

ទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាច និងតក់ស្លុតមួយ ទើបនឹងត្រូវបានរកឃើញ នៅក្នុងក្រុង «Buenos Aires» នៃ​ប្រទេស​អាហ្សង់ទីន (ទ្វីបអាមេរិកខាងត្បូង)។ បម្រាម៖ ហាមជនដែលមានវ័យ ក្រោម១៦ឆ្នាំ អានអត្ថបទនេះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 13, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាសំនុំរឿងហួសនិស្ស័យមួយ ដែលកាន់តែនិយាយ កាន់តែធ្វើឲ្យព្រឺដល់ឆ្អឹងខ្នង។ យុវជន លៀនដ្រូ អាកូស្ដា (Leandro Acosta) បានទទួលស្គាល់ថា បានសម្លាប់ឪពុកចុង និងម្ដាយរបស់ខ្លួន នៅក្នុងគេហដ្ឋាន​របស់​ពួកគេ នៅក្នុងក្រុង «Buenos Aires» នៃប្រទេសអាហ្សង់ទីន។ ពីមន្ទីរឃុំឃាំង សម្រាប់មនុស្ស«រោគចិត្ត» យុវជន លៀនដ្រូ ដែលអង្គុយលើរទេះរុញ ព្រោះមានជម្ងឺពោះវៀននោះ បានថ្លែងអះអាងថា ខ្លួនបាន​រៀប​គម្រោង នៃ​ការ​សងសឹកនេះ តាំងពីយូរឆ្នាំណាស់មកហើយ។

បើតាមទូរទស្សន៍ «Fox News Latino» យុវជន លៀនដ្រូ អាកូស្ដា រួមជាមួយនឹងបងប្អូនបីនាក់ទៀត (ប្អូន​ប្រុស​ភ្លោះពីរនាក់ និងប្អូនស្រី) ត្រូវបានឪពុកម្ដាយរំលោភបំពាន ផ្នែកផ្លូវភេទ តាំងពីកុមារភាព។

ចំណង់ផ្លូវភេទ កើតឡើងក្នុងពេលតែមួយ!

យុវជន លៀនដ្រូ បាននិយាយសារភាពថា បន្ទាប់ពីខ្លួន បានបាញ់ឪពុកចុង ដែលមានអាយុ៥៤ឆ្នាំ មួយ​គ្រាប់​ចំកណ្ដាលក្បាលរួច រំពេចនោះ ស្រាប់តែខ្លួនមានអារម្មណ៍ចង់«រួមរ័ក្ស» ធ្វើឲ្យយុវជនទ្រាំមិនបាន ក៏ចាប់​សាក​សពឪពុកចុង​ដែលទើបស្លាប់ យកមករំលោភយ៉ាងត្រេតត្រអាល។

ភ្លាមនោះ ម្ដាយយុវជន បានចូលមកដល់ក្នុងបន្ទប់ ហើយបានស្រែកទៅកាន់កូនខ្លួនឯងថា៖ «តើហ្អែង​កំពុង​ធ្វើអីណ្នឹង អាកូន ម.ច.គ.ច?»។ ហើយដើម្បីតបទៅម្ដាយវិញ យុវជនបានលើកកាំភ្លើង បាញ់លើ​ម្ដាយ​ប៉ុន្មាន​គ្រាប់ បណ្ដាលឲ្យស្ត្រីចំណាស់ស្លាប់ ក្នុងពេលមួយពព្រិចភ្នែក។

នៅក្នុងសំនុំរឿងនេះ នាង ការ៉េន ក្លាន (Karen Klein) អាយុ២២ឆ្នាំ ដែលជាប្អូនស្រីឪពុកដោយខ្លួនផង និង​ជា​គូស្នេហ៍តាំងពី៦ឆ្នាំ របស់យុវជន លៀនដ្រូ ផង (ស្រឡាញ់ប្អូនស្រីបង្កើតខ្លួនឯង ដោយគ្រាន់តែ នាងមាន​ឪពុក​ដោយ​ខ្លួន​ប៉ុណ្ណោះ) បានដើរតួរយ៉ាងសំខាន់ ក្នុងការចាត់ចែងរៀបចំសាកសព របស់ឪពុកម្ដាយខ្លួន។ នាង​បាន​ជួយយុវជន លៀនដ្រូ ដើម្បីលាងសំអាត ទីកន្លែងកើតហេតុ និងជួយបិតបាំងសាកសព ក្នុងរយៈ​ពេល​១១ថ្ងៃ។

«ស្រីសំផឹងប្រមឹកខួប»

ភាពសាហាវហួសនិស្ស័យ របស់យុវជន លៀនដ្រូ នៅមិនទាន់ចប់នៅឡើយ ព្រោះយុវជនបានយក សាក​សព​ម្ដាយរបស់ខ្លួន ទៅដោតចោល ពីលើចប ដែលមានចុងស្រួចម្ខាង។ យុវជនបានថ្លែងប្រាប់ មេធាវី​របស់​ខ្លួន​ថា៖ «វាជា ស្រីសំផឹងប្រមឹកខួប។ ខ្ញុំត្រូវតែកាត់ក្ដីនេះ ដោយខ្លួនខ្ញុំផ្ទាល់។»។ ចំណែកឯសាកសព​របស់​ឪពុក​ចុង​វិញ ត្រូវបានយុវជនកាត់ជាដុំៗ ហើយយកទៅឆាបង់ខ្លាញ ដើម្បីបរិភោគ។ យុវជនបានរៀបរាប់ ដោយ​គ្មាន​រអើល​មាត់ថា៖ «សាច់វា មានរស់ជាតិ ដូចសាច់ជ្រូក រាងប្រៃបន្តិច ប៉ុន្តែមានរសជាតិឆ្ងាញ់ណាស់។ សឹងថា វាជា​ភាព​រីករាយមួយ។»

បន្ទាប់ពីនោះមក យុវជន លៀនដ្រូ អាកូស្ដា និងគូស្នេហ៍ពាក់កណ្ដាលប្អូនស្រី នាង ការ៉េន ក្លាន បានរស់នៅ​ជាធម្មតា ដូចគ្មានរឿងអ្វីកើតឡើងដូច្នេះ។ ប៉ុន្តែដោយការព្រួយបារម្ភ ព្រោះការបាត់ខ្លួនមិនឃើញនោះ ញាតិ​មិត្តក្នុងគ្រួសារ បានរាយការណ៍ទៅនគរបាល ស្នើសុំឲ្យស្វែងរក ឪពុកម្ដាយអ្នកទាំងពីរ។ នៅក្នុងគេហដ្ឋាន​របស់ពួកគេ នគរបាលបានរកឃើញ ស្បោងសម្រាមដែលមានឆ្អឹងមនុស្ស ចំនួន១៦ស្បោង... ប៉ុន្តែ​នគរបាល មិនបានរកឃើញសាកសព របស់ជនរងគ្រោះនោះទេ៕


» វីដេអូស្ដីពីរបាយការណ៍ នៃករណីដ៏សាហាវខាងលើ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...