នាងអាចជាប់គុក១ឆ្នាំ ព្រោះហ៊ានថតប្ដីផិតក្បត់យកមកផ្សាយ
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 12, 2015
- ប្រធានបទ: ស្នេហាបេះដូង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីជាតិអារ៉ាប៊ីសាអូឌីតមួយរូប បានជ្រើសរើសវិធីសាស្ត្រមួយ ដើម្បីបរិហាពីភាពផិតក្បត់ របស់ស្វាមីរបស់ខ្លួន។ នាងបានថតវីដេអូ ពីសកម្មភាពកេះកៀវ អោបថើបស្ត្រីថ្មី ដែលប្ដីរបស់នាងបានធ្វើ មុននឹងយកវីដេអូនេះ មកបង្ហោះតាមបណ្ដាញអ៊ិនធើណែត។
ជាមួយនឹងវីដេអូខាងលើ នាងបានសរសេររៀបរាប់ថា៖ «ស្វាមីខ្ញុំ ស័ក្ដិសមនឹងធ្វើឲ្យផ្ទុះរឿងអាស្រូវ ដើម្បីជាការផ្ដន្ទាទោស ដ៏តិចបំផុតមួយ»។
ផ្ទុយពីភាពរងគ្រោះ ដែលខ្លួនមាន ព្រោះស្វាមីបានផិតក្បត់នោះ ស្ត្រីជាភរិយារូបនេះ អាចនឹងត្រូវបានប្រព័ន្ធយុត្តិធម៌របស់ប្រទេស ធ្វើការផ្ដន្ទាទោសនាង ឲ្យជាប់ពន្ធនាគារសម្រាប់រយៈពេលមួយឆ្នាំ។
ច្បាប់ទម្លាប់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្ដល់ទំងន់ទៅឲ្យបុរស។ មិនត្រឹមតែជាប់ពន្ធនាគារនោះទេ ប៉ុន្តែបើសិនជាភរិយា ត្រូវបានគេរកឃើញថា បាន«បរិហារកេរ្ត៍ស្វាមីខ្លួន ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ» នោះ នាងនឹងត្រូវបង្ខំឲ្យបង់ប្រាក់ពិន័យ ដល់ទៅ ១៨៥ ០០០ដុល្លារ។
បើតាមសារព័ត៌មានក្នុងស្រុកមួយ បានពន្យល់ថា ច្បាប់នេះមានបំណង ចង់ទប់ស្កាត់កុំឲ្យនរណាក៏ដោយ អាចប្រើទូរស័ព្ទដៃធ្វើជាមធ្យោបាយ ដើម្បីការ«បរិហាកេរ្ត៍»៕