ដាក់​សព​កូន​ក្នុង​ឃ្លុប​រថយន្ដ តាំង​ពី១១ឆ្នាំ ទើប​នឹង​បែក​ធ្លាយ

នគរបាលនៃរដ្ឋវៀជីនី (Virginie) សហរដ្ឋអាមេរិក បានរកឃើញ សាកសពរបស់យុវជនជំទង់មួយរូប ក្នុង​ឃ្លុប​រថយន្ដ​របស់​ស្ត្រី​ម្នាក់។ យុវជនរូបនោះ បានបាត់ខ្លួន តាំងពីជាង១០ឆ្នាំមកហើយ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការត្រួតពិនិត្យចរាចរណ៍ ដែលមានលក្ខណៈធម្មតាមួយ បានប្រើក្លាយជាការរកឃើញ ដ៏គួរឲ្យតក់ស្លុត កាល​ពី​ដើមខែមិថុនាកន្លងមក នៅក្នុងរដ្ឋវៀជីនី សហរដ្ឋអាមេរិក។ បន្ទាប់ពីបានឃើញ រថយន្ដធុន «Ford Mustang» ដែលការធានារ៉ាប់រង បានហួសកាលកំណត់ទៅហើយនោះ ភ្នាក់ងារនគរបាលចរាចរណ៍មួយរូប បានហៅ​ស្ត្រី​អ្នកបើកបរ អ្នកស្រី តុុនយ៉ា ស្លាតុន (Tonya Slaton) ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ។

ប៉ុន្តែ... នៅពេលដែលនគរបាល បានស្នើសុំឲ្យអ្នកស្រី បើកឃ្លុបរថយន្ដខាងក្រោយឡើង ដើម្បីកត់​កំណត់​ហេតុ​នោះ ស្រាប់តែរបកគំហើញមួយ បានបង្ហាញឡើង៖ នៅខាងក្នុងឃ្លុប នគរបាលបានឃើញ សាកសពដែល​នៅ​សល់តែឆ្អឹង របស់កូនប្រុសរបស់អ្នកស្រី តុនយ៉ាង ដាក់ខ្ចប់នៅក្នុងស្បោងផ្លាស្ទីក។

ហេតុការណ៍ដែលឈាន ទៅដល់ការរុករក ឃើញសាកសពនេះ ដោយសារតែក្លិនបានហោះចេញមក ធ្វើឲ្យ​ច្រមុះរបស់ភ្នាក់ងារនគរបាល នៅមិនស្រួល។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចម្រុះភាសា «Huffington Post»។ សាកសពរបស់យុវជន គិនស៊ី ចាម៉ា ដេវីដ (Quincy Jamar Davis) មាន​លក្ខណៈ​រលួយ​រលះ និងផ្នែកខ្លះ បានក្រៀមអស់ទៅហើយ។ ប៉ុន្តែដោយសារការរំព័ទ្ធ ដោយបង់ស្អិត យ៉ាងជុំ​ជិត​នោះ គេ​ពិបាក​នឹង​មើល​ពីក្រៅ ថានេះជាសាកសព របស់មនុស្សម្នាក់ណាស់។

យុវជនបានបាត់ខ្លួន ក្នុងអំឡុងឆ្នាំ២០០៤ ហើយបើយុវជននៅមានជីវិតនោះ នឹងមានអាយុ២៥ឆ្នាំហើយ បើរាប់​មកដល់ថ្ងៃនេះ។ ហើយរឿងដ៏រន្ធត់ នៃការលាក់សាកសពកូនប្រុស ក្នុងរយៈពេល១១ឆ្នាំនេះ ទើបនឹងត្រូវបាន​ទម្លាយចេញទៀត ដោយអ្នកស្រី តុនយ៉ា ស្លាតុន ខ្លួនឯង ខណៈពេលដែលអ្នកស្រី ត្រូវឡើងសវនាការ​ជំហាន​ដំបូងមួយ នៅតុលាការក្រុង «Hampton» កាលពីសហ្ដហ៍កន្លងមកនេះ។

ក្នុងពេលនេះ អ្នកស្រី តុនយ៉ា ត្រូវបានចោទប្រកាន់ ថាបានលួចលាក់ សាកសពកូនប្រុស របស់អ្នកស្រី។ ប៉ុន្តែ​ដោយសារតែការស៊ើបអង្កេត កំពុងបើកធ្វើលឿន ទៅមុននោះ អ្នកស្រី តុនយ៉ា អាចនឹងត្រូវចោទ​ប្រកាន់​បន្ថែម​ទៀត ថាបានប្រព្រឹត្តិទង្វើ«មនុស្សឃាត» ទៅលើកូនប្រុសអ្នកស្រី។ សវនាការធំ សម្រាប់សម្រេច​ទោស​អ្នកស្រី នឹងត្រូវបើកធ្វើ ក្នុងអំឡុងខែកញ្ញាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...