ឃាត​កម្ម​​បាញ់​សម្លាប់​​ព្រះ​សង្ឃ ម៉ឹង អ៊ំ នៅ​ខេត្ត​កំពង់ស្ពឺ ជា​រឿង​គំនុំ​ឬ?

ករណីបាញ់សម្លាប់ព្រះសង្ឃគ្រូសូត្រស្តាំ វត្តអង្គស្នៀត ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំ។ តែសម្រាប់ស្ថាបនឹកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមវិញ បានស្នើរឲ្យធ្វើការសើបអង្កេត ឲ្យបានច្បាស់លាស់សិន មុននឹងបញ្ឈប់ការស្រាវជ្រាវ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី ២៦ មករា ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឃាតកម្ម​បាញ់​សម្លាប់​ព្រះ​តេជគុណ ម៉ឹង អុំ ព្រះ​ជន ៧៦ព្រះ​វស្សា ជា​គ្រូ​សូត្រ​ស្តាំ នៅ​វត្ត​អង្គ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាល​ពី​វេលា​ម៉ោង ៨និង​២៥ នាទី​យប់​ថ្ងៃ​២៤ ខែ​មករា ២០១៥ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​គំនុំ។ ព្រះ​សង្ឃ​អង្គ​នេះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​កណ្ដាល​ព្រះ​កេស ខណៈ​ព្រះ​អង្គ​កំពុង​សូត្រ​ធម៌​ទេសនា ក្នុង​កម្មវិធី​បុណ្យ​ខួប​នៅ​ផ្ទះ​របស់​លោក គង់ ឌឹម អាយុ ៦៥ឆ្នាំ ជា​ម្ចាស់​ដើម​បុណ្យ។

សម្រាប់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមវិញ បានឈ្វេង​យល់ថា សេចក្ដីសន្និដ្ឋានរបស់ក្រុមសមត្ថកិច្ច ដូចជាលឿនពេក ព្រោះគេត្រូវតែស៊ើបអង្កេតឲ្យអស់ពីលទ្ធភាព ដើម្បីវែករកមុខឃាតករ  មុននឹងធ្វើការសន្និដ្ឋានយ៉ាងនេះ។ ព្រះសង្ឃបានមានសង្ឃដីកាថា ឃាតកម្មបាញ់​សម្លាប់ព្រះសង្ឃ ម៉ឹង អុំ ជាករណីមួយដែលគួឲ្យភ័យខ្លាច ហើយករណីទាំងនេះ សមត្ថកិច្ចភាគច្រើន​តែងតែ​ទាញយកមកដាក់ នៅក្នុងបញ្ហាគំនុំ តួយ៉ាងដូចជាករណីបាញ់សម្លាប់ ព្រះសង្ឃខ្មែរក្រោម និងព្រះសង្ឃខ្មែរ​កណ្តាលជាដើម។ ប៉ុន្តែសមត្ថកិច្ច មិនដែលវែកមុខរកឃាតករឃើញនោះទេ គ្រាន់តែធ្វើការសន្និដ្ឋានថា ពាក់​ព័ន្ធបញ្ហគំនុំ បញ្ហានយោបាយ ឬបញ្ហាប្រជាប្រិយភាព រួចបញ្ឈប់ការស្រាវជ្រាវតែម្តង។

ព្រះតេជគុណបានធ្វើការអំពាវនាវថា បើទោះជារឿងគំនុំមែននោះក៏ដោយ ក៏ករណីព្រះសង្ឃខ្មែរមួយអង្គនេះ គួតែត្រូវបានស្រាវជ្រាវ ឲ្យច្បាស់ថា អ្នកណាជាអ្នកនាំរឿងមក បណ្តាលឲ្យមានបញ្ហាធំនេះ។ បើតាមសង្ឃ​ដីការបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានឲ្យដឹងទៀតថា វាពិបាកនឹងសន្និដ្ឋាន«ជាករណីគំនុំ»ណាស់ ព្រោះព្រះ​សង្ឃ ម៉ឹង អុំ គ្រូសូត្រស្តាំមានព្រះជនដទៅ ៧៦ព្រះវស្សាទៅហើយ ហើយគង់នៅតែក្នុងវត្តប៉ុណ្ណោះ។ ករណី​ឃាតកម្មនេះ អាចមានពាក់ព័ន្ធតែនឹងប្រជាប្រិយភាព របស់សង្ឃរងគ្រោះនោះឯង ព្រោះព្រះសង្ឃ ម៉ឹង អ៊ំ មានការគោរពស្រលាញ់រាប់អានជាច្រើន ពីប្រជាពលរដ្ឋ ព្រោះចេះទេសនាពិរោះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលអាចបណ្តាលកើតមានសេចក្តីច្រណែនឈ្នានីស។

សូមរំលឹកដែរថា នៅក្រោយឃាតកម្មបាញ់សម្លាប់ព្រះសង្ឃខាងលើ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ ដល់ផ្ទះកើតហេតុនោះ ដើម្បីធ្វើការស៊ើបសួរ និងអង្កេត។ ប៉ុន្តែសមត្ថកិច្ចមិនទាន់ដឹងថា អ្នកណា​ជាឃាតករ​ពិតប្រាកដនោះទេ ដោយសារការសាកសួររបស់សមត្ថកិច្ច ជាមួយប្រជាពលរដ្ឋ នៅក្នុងកន្លែងកើតហេតុនោះ ហាក់ដូចជាមិនមាននរណាម្នាក់ ហ៊ាននិយាយអ្វីឡើយ ហើយអ្នកខ្លះទៀតឆ្លើយថាមិនដឹង និងមិនបាន​ឃើញ​ខ្មាន់កាំភ្លើងនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...