តុលាការ​ដាក់​បទ​ចោទ​លើ ថោង សារ៉ាត់ ខុស​បច្ចេកទេស បើ​តាម​ ផែង វណ្ណៈ

បទចោទដែលសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ទៅលើលោកឧកញ៉ា ថោង សារ៉ាត់ តាមមាត្រា២៨ និង​មាត្រា​៤០០​នៃ​ក្រម​ព្រហ្មទណ្ឌ ត្រូវបានលោក ផែង វណ្ណៈ ដែលជាមន្រ្តីក្នុងជួររដ្ឋាភិបាល និងតារាហ្វេសប៊ុក​ដ៏​ល្បី របស់​គណបក្ស​ប្រជាជន​កម្ពុជា និយាយថាជាបទចោទដែល«ខុស​បច្ចេកទេស»។ លោកចង់ឱ្យតុលាការពិនិត្យ​ករណី​នេះ ឡើងវិញ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 15, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាហ្វេសប៊ុកដ៏ល្បី របស់​គណបក្ស​កាន់​អំណាច លោក ផែង វណ្ណៈ បាន​លើក​ឡើង​ថា បទ​ចោទ​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​​ទៅ​លើ​លោក ថោង សារ៉ាត ម្ចាស់​បុរី៩៩៩ ជា​បទ​ចោទ​ដែល​ខុស​បច្ចេកទេស។ ខុស​បច្ចេកទេស ដោយ​លោក​លើក​ឡើង​ថា លោក​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុខលេង បាន​ដាក់​បន្ទុក​ទៅ​លើ​លោក​ឧកញ៉ា ថោង សារ៉ាត់ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ទ។

តារាហ្វេសប៊ុក ដែលភាគច្រើន​អង្គុយ​ចាំ​តែ​រិះគន់​គណបក្ស​ប្រឆាំង រួម​ជា​មួយ​សកម្មជន​ទាំង​ឡាយ ដែល​មិន​ពេញ​ចិត្ត​បក្ស​កាន់​អំណាច​នេះ បាន​ដាក់​ជា​សំណូរ​ថា បទ​ចោទ​ដែល​ចៅ​ក្រម​សាលា​ដំបូង បាន​ចោទ​ទៅ​លើ​ឧកញ៉ា​វ័យ​ក្មេង​ថៅកែ​ក្រុមហ៊ុន អ៊ិនធើណេសិនណល អ៊ិនវេសមេន «តើ​ជា​កំហុស​អចេតនា ឬ ជា​កំហុស​ចេតនា? »

លោក ផែង វណ្ណៈ សរសេរបបញ្ជាក់ថា «តាមក្រមព្រហ្មទណ្ឌ ទង្វើរបស់ ថោង សារ៉ាត់ ត្រូវចោទពីបទ ផ្ដើម​គំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលត្រូវផ្តន្ទាទោសតាមាត្រា ២៨ និង មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលោកចៅក្រមស៊ើបអង្កេត សាលាដំបូងរាជធានីភ្នំពេញ គឺលោក លី សុខលេង បែជាសរសេរថា ត្រូវផ្ដន្ទាទោសតាមមាត្រា ២៨ និង មាត្រា ៤០០ ទៅវិញ។ បើតាមខ្លឹមសារ មាត្រា ៤០០ ទោសដែលត្រូវអនុវត្ត អំពើទទួលផលចោរកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជាប្រាក់ពី ៤លាន ទៅ ១០ លានរៀល។ ដោយឡែក មាត្រា ២០០ បទឃាតកម្មគិតទុកជាមុន ជន​ល្មើស​ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ដូច្នេះ ពីរមាត្រានេះ ផ្ទុយគ្នាឆ្ងាយណាស់ លោកចៅក្រម​គួរ​តែ​ពិនិត្យកែសំរួលឡើងវិញ។»

តាមដីការកោះហៅរបស់លោក លី សុខហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកថោង សារ៉ាត់ ហៅ«មិន» មានស្រុកកំណើតភូមិ-ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងមានទីលំនៅ​បច្ចុប្បន្ននៅសង្កាត់ស្ទឹងមានជ័យ ត្រូវប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្ត​ទៅ​ នៅចំណុចមុខផ្ទះលក់ផ្លែឈើយីហោឡោ តិចសេង កាលពីថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៤ តាមបទល្មើស​ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមមាត្រា២៨ និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...