ព្រាប កុល៖ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​រាជការ គួរ​មាន​លក្ខណៈ​«បើក​ចំហរ»

អង្គភាពអំពើពុករលួយ បានប្រកាសឱ្យមន្រ្តីជាប់កាតព្វកិច្ច ធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ សម្រាប់​ឆ្នាំ​២០១៥។ ចំពោះការតម្រូវឱ្យមន្រ្តីរដ្ឋភិបាល ប្រកាសទ្រព្យសម្បត្តិនេះ លោក ព្រាប កុល បានលើកឡើងថា គួរ​តែ​ធ្វើការ​ប្រកាស​ជា​លក្ខណៈ​បើក​ចំហរ មិនគួរជាលក្ខណៈសំងាត់នោះទេ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 15, 2014
  • ប្រធានបទ: តម្លាភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកប្រតិបត្តិអង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​លើក​ឡើង​ថា ច្បាប់​ប្រកាស​ទ្រព្យ​សម្បត្តិ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ជា​ការ​សំងាត់ មិន​ទាន់​មាន​លក្ខណៈ​បើក​ចំហរ​នោះ​ទេ។ លោក​ថា ប្រកាស​ទ្រព្យសម្បត្តិ​ជា​លក្ខណៈ​សំងាត់​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយ​ភាគ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ ឲ្យ​មាន​ប្រសិទ្ធភាព​ពេញ​លេញ​នោះ​ទេ ។

លោក ព្រាប កុល បាន​ពន្យល់​ថា ចង់​ឱ្យ​ការ​អនុវត្ត​នេះ​ឱ្យ​មាន​ប្រសិទ្ធិភាព​ពេញ​លេញ​បាន ទាល់​តែ​ច្បាប់​នេះ​តម្រូវ​ឱ្យ​មន្រ្តី​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ត្រូវ​ប្រកាស​ជា​ចំហរ ដើម្បី​ឱ្យ​សាធារណៈជន​ដឹង និង​ចូល​រួម​តាម​ដាន ពី​ការ​កើន​ឡើង​ឬ​ការ​ប្រែ​ប្រួល នៃ​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​ជាប់​កាតព្វកិច្ច។ លោក​ថា បើក​ចំហរ​នេះ វា​ក៏​បង្ក​ភាព​ងាយ​ស្រួល ក្នុង​ការ​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ផង​ដែរ។

ការឡើងរបស់លោក ព្រាប កុល បានធ្វើឡើង បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈគេហទំព័រ​របស់ខ្លួន បានជូនដំណឹងដល់មន្រ្តីរាជទាំងអស់ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមការកំណត់ របស់​អង្គភាពប្រឆាំងអំពើពុករលួយ។

សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយនោះ បានបញ្ជាក់ថា មន្រ្តីដែលជាប់កាព្វតកិច្ច មានទាំងថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវផង ត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់របប២ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ត្រូវ។ អង្គភាពប្រឆាំងអំពើពុករលួយ នឹង​ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ។

មន្រ្តីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ ត្រូវបានបញ្ជាក់នៅក្នុងឯកសារខាងក្រោម និងមានជាអាថ៌៖
ទី១. មន្រ្តីរាជការដែលមានឋានៈស្មើ និងឋានៈចាប់ពីប្រធាននាយកដ្ឋានឡើងទៅ មន្រ្តីយោធានគរបាល​ដែល​មានឋានន្តរស័ក្កចាប់ពីវរៈសេនីយ៍ឯកឡើងទៅ ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា។
ទី២. សមាជិកព្រឹទ្ធសភានិតិកាលទី៣ រួមមានសមជិករាជរដ្ឋាភិបាលនីតិកាលទី៥ និងសមាជិកក្រុមប្រឹក្សា​ឃុំ-សង្កាត់អាណត្តិទី៣។
និងទី៣. សមាជិករដ្ឋសភានិតិកាលទី៥ លើកលែងតែតំណាងរបស់គណបក្សសង្រ្គោះជាតិ៣៣រូប ដែល​បានប្រកាសកាលពិខែសីហា និងកញ្ញាឆ្នាំ២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...