កុមារកម្ពុជាសម័យថ្មី ចេះរួមរ័ក្សតាំងពីអាយុ៥-៦ឆ្នាំ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៥
- កែប្រែចុងក្រោយ: February 09, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាពដ៏ពិសេស ក្នុងវីដេអូឃ្លីបមួយ ដែលមានរយៈពេលជិតពីរនាទី និងត្រូវបានដាក់បង្ហោះ ក្នុងបណ្តាញសង្គម កាលពីពេលថ្មីៗនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង។ នោះគឺជាសកម្មភាពនិងទង្វើ របស់ក្មេងតូចៗចំនួនបីនាក់ ដែលធ្វើកាយវិការ ដូចជាកំពុងរួមរ័ក្សគ្នា។
ក្មេងប្រុសម្នាក់ និងក្មេងស្រីពីរនាក់ ដែលមានអាយុត្រឹមប្រាំ ទៅប្រាំមួយឆ្នាំប៉ុណ្ណោះ បានបបួលគ្នាទៅឈរអែបជញ្ចាំងថ្ម ហើយបន្ទាប់មក ពួកគេឈរធ្វើការរួមរ័ក្សគ្នា យ៉ាងរីករាយ និងទាំងសប្បាយចិត្ត ជាមួយនឹងការ«អោបរិត» ដូចគូរស្នេហារវាងមនុស្សធំពីរនាក់ដូច្នេះ។ រីឯក្មេងស្រីម្នាក់ទៀត ដែលនៅក្បែរនោះ កំពុងឈរមើលសកម្មភាពរបស់គេទាំងពីរ។
អ្នកបញ្ចូលវីដេអូឃ្លីបនេះ មកក្នុងបណ្តាញសង្គម ក៏បានលើកជាចំងល់ថា «ដាច់ខ្យល់ហើយ នៅក្មេងៗសោះ វាចេះធ្វើរឿងមនុស្សធំអស់ហើយ តើគួរបន្ទោសអ្នកណា?»។ ហើយការរួមរ័ក្ស និងការអោបរិតរបស់ក្មេងទាំងពីរនាក់នេះ ត្រូវបានបំបែកដោយមនុស្សស្រីវ័យកណ្តាលម្នាក់ ដោយបានស្រែកឡើងថា «ហ្អេ ធ្វើអី? ទៅផ្ទះ! វាយងាប់អស់ឥឡូវ!»។
តើករណីនៃសកម្មភាពបែបនេះរបស់ក្មេងៗទាំងនេះ ពិតជាការរីកចំរើន និងការយល់ដឹង សម្រាប់ពួកគេដែរឬទេ? ហេតុអ្វីបានជាពួកគេបានដឹង ពីកាយវិការទាំងនេះ? តើពួកគេបានយល់ពីអត្ថន័យ នូវកាយវិការ ដែលពួកគេកំពុងធ្វើនេះដែរឬទេ? ហើយតើជាកំហុសអ្នកណា? ហើយអ្នកណា ជាអ្នកទទួលខុសត្រូវពិតប្រាកដនោះ?
ចម្លើយទៅនឹងសំនួរខាងលើនេះ មិនត្រូវបានអ្នកលេងបណ្តាញសង្គមភាគច្រើន បញ្ចេញវាចាអ្វី ក្រៅតែពីពាក្យយ៉ាងខ្លី ថា«កប់យោបល់»នោះទេ។ ជាងនេះ អ្នកដែលអ្នកលេងបណ្តាញសង្គមមួយចំនួន បានធ្វើការរិះគន់ទៅលើអ្នកថត ដោយហេតុថា គេបានឃើញក្មេងៗធ្វើអ្វិ ដែលមិនគួរធ្វើ តែបែរជាមិនហាមឃាត់ ទុកបណ្តោយឲ្យក្មេងៗទាំងនោះ បន្តសកម្មភាពគេទៅវិញ។
ប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត បានលើកឡើងថា វីដេអូនេះ បង្ហាញពីតថភាពសង្គមជាក់ស្តែង និងមានវីដេអូទុកជាភស្តុតាង សម្រាប់បង្ហាញ ពីការវិវឌ្ឍន៍«នូវគ្រប់វិស័យ» ជាពិសេសដូចយ៉ាង ចំណេះដឹងរបៀបនេះ នៃក្មេងៗក្នុងសម័យបច្ចុប្បន្ន៕