រំភើប​ចិត្ត ព្រោះ​ខ្លួន​ក្រក្រី ​មិន​នឹក​ស្មាន កូន​បាន​ស្លៀក​ពាក់​តែង​ការ

ថ្មីៗនេះមានគូរស្នេហ៍មួយគូ រស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានអ្នកលេងហ្វេសប៊ុក ថតរូបបង្ហោះក្នុងថ្ងៃ ដែល​គូ​ស្វាមី​ភរិយា​ទាំង​ពីរ​នេះ គ្មានលទ្ធភាព ដើម្បីចំណាយ វៀបចំរៀបអាពាហ៍ពិពាហ៍ តែបានរៀបចំ ត្រឹមតែការសែនព្រេនប៉ុណ្ណោះ។ រំពេចនោះ... កាយវិការ​ដ៏​វិសេស​វិសាល​មួយ បានកើតឡើង បង្កការរំជួលចិត្ត ជាខ្លាំង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 10, 2015
  • ប្រធានបទ: អាពាហ៍ពិពាហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីរូបភាព ដ៏ក្រទុរគត នៃការសែនព្រេន ព្រោះតែគ្មានលទ្ធភាពចំណាយ ដើម្បីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបាន​គណនី​ហ្វេសប៊ុកមួយបង្ហោះ ដោយមានសរសេរអមថា សូមជួយឧបត្ថម្ភគ្រួសារក្រីក្រនេះផង អស់រយៈពេល​ប៉ុន្មានថ្ងៃ​ក្រោយ​មក ហាងធ្វើសំអាងការ សម្រាប់អាពាហ៍ពិពាហ៍មួយ បានទាក់ទងគូស្នេហ៍ទាំងពីរ ដើម្បីផ្តល់នូវការឧបត្ថម្ភ ដូចជា​ការ​រៀបចំ ជាឈុតរៀបការ និងថតរូប ឲ្យបានរីករាយ ដូចគូស្វាមីភរិយាផងទាំងពួង។

ហាងដែលផ្តល់ក្តីស្រម៉ៃ ដល់គូស្នេហ៍ដែលមិននឹកស្មានថា ខ្លួននឹងមានលទ្ធភាព អាចរៀបចំស្អាតបាត ដូចអ្នកដ៏ទៃនោះ មានឈ្មោះថា «មង្គលថ្មីសំអាងការ» ហើយក៏ជាលើកទីមួយដែរ ដែលហាងសម្អាង បានរៀបចំឲ្យគូស្វាមី យ៉ាងដូចនេះ។

ម្ចាស់ហាងសំអាង អ្នកស្រី លិន ស៊ីវជូ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៥ ឲ្យដឹងថា ហាងរបស់អ្នកស្រី បានឧបត្ថម្ភ ជាឈុតរៀបអាពាហ៍ពិពាហ៍ គូស្វាមីមួយគូរនេះ ដោយមានការតុបតែង ជា៤ឈុត និង​ថត​រូប ជាសៀវភៅចំនួនមួយក្បាលធំ។ អ្នកស្រីបានបន្តថា គ្រួសារដែលគ្មានលទ្ធភាពនេះ បានរៀបចំថតការ នៅហាងអ្នកស្រី កាលពីថ្ងៃទី០៥ ខែឧសភា កន្លងនៅថ្មីៗនេះ។

មិនខុសគ្នាប៉ុន្មានទេ អ្នកស្រី ចក ឈឿន ជាម្តាយសាមីខ្លួនកូនស្រី បានឲ្យដឹងស្របពេលគ្នាដែរថា កូនស្រី និងកូនប្រសារ​អ្នកស្រី បានរៀបចំសែនព្រេន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែដោយមានដំណឹង ពីការឧបត្ថម្ភរបស់ហាង សំអាង កូនស្រីរបស់អ្នកស្រី ឈ្មោះ រ៉ាន់ ចន្នី និងកូនប្រសារឈ្មោះ រិទ្ធី ព្រមទាំងអ្នកស្រីផង បានធ្វើដំណើរមកភ្នំពេញ ដើម្បីទទួលកាយវិការដ៏ប្រពៃនេះ ពី«មង្គលថ្មីសំអាងការ»។ អ្នកស្រីបញ្ជាក់ថា ក្រុមគ្រួសារអ្នកស្រី បានមកភ្នំពេញ សម្រាប់រយៈពេលពីរយប់បីថ្ងៃ។

អ្នកម្តាយ របស់គ្រួសារក្រលំបាកមួយនេះ បានរៀបរាប់ទៀតថា មានសប្បុរសជនជាច្រើន បានជួយគ្រួសារអ្នកស្រី តាម​រយៈ​រូបភាពដ៏កម្សត់ ដែលកូនស្រីនិងកូនប្រសារ បានសែនព្រេន  នូវថវិកាមួយចំនួន។ អ្នកស្រីបានបញ្ជាក់ ជាចុងក្រោយ​ថា អ្នកស្រីពិតជាអារម្មណ៍រំភើបណាស់ ដែលបានឃើញកូនរបស់ខ្លួន ស្លៀកសំលៀកបំពាក់ អាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាត ដែលអ្នកស្រី មិនធ្លាប់គិតដល់ ព្រោះតែភាពក្រតោកយ៉ាកនោះ។ ប៉ុន្តែ ឥឡូវនេះ កូនទាំងពីរ បានទទួលវាហើយ។ អ្នកស្រី​និយាយ​ទាំងអារម្មណ៍ រកឆ្លើយមិនត្រូវថា៖ «ខ្ញុំសប្បាយចិត្ត រហូតនិយាយលែងចេញ កូនខ្ញុំគ្មានសូម្បីខោអាវស្លៀកទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...