ផ្អើលជនបរទេសរួមរ័ក្សនៅលើទុកទុក តាមផ្លូវសាធារណៈនៅកម្ពុជា (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រុកខ្មែរចំជាសប្បាយមែន! តែ«សប្បាយជ្រុល នឹងនាំឲ្យអាសោធកេរ្ត៍ខ្លួន»ទៅវិញ។ សម្រាប់ជនបរទេសស្រី-ប្រុសទាំងពីរនាក់នេះ ប្រហែលជាមិនបានខ្វល់នឹងពាក្យចាស់ ដែលបន្សល់ទុកមកនេះទេ ព្រោះបើតាមវីដេអូឃ្លីបមួយ ដែលបានបង្ហោះកាលពីថ្ងៃទី១៧ ខែមករាកន្លងមក ក្នុងគណនីយូធូបមួយ ដែលមានឈ្មោះថា (Jonh Johny) បានបង្ហាញពីឈុត«ក្តៅសាច់» របស់គូរសេ្នហ៍ដែលជាជនបរទេសពីរនាក់នោះ យ៉ាងរោលរាលក្រោមផ្ទៃមេឃងងឹត និងភាពត្រជាក់នៃវាយោក្នុងពេលរាត្រី តាមដងផ្លូវសាធារណៈមួយ ក្នុងប្រទេសកម្ពុជា ហាក់មិនខ្វល់នឹងនរណាឡើយ។
វីដេអូឃ្លីប ដែលមានអ្នកចុចចូលមើលជាង៤ម៉ឺនដងហើយនេះ ត្រូវបានថតដោយក្រុមយុវជនខ្មែរមួយក្រុម ដែលកំពុងធ្វើដំណើរដោយរថយន្ត តាមដងផ្លូវមួយក្នុងទិសដៅស្របគ្នា។ ក្នុងវីដេអីខ្លីនោះ ក្រុមយុវជនទាំងនោះ មិនបាននិយាយបញ្ជាក់ ឬនិយាយពីទីតាំងដែលខ្លួនកំពុងថតនោះឡើយ ក្រៅតែពីតាមប្រម៉ាញ់ថតវីដេអូ នៃសកម្មភាព របស់ជនបរទេសទាំងពីរនាក់។
ទីតាំងច្បាស់ហើយ ថាស្ថិតក្នុងប្រទេសកម្ពុជា។ តែវីដេអូឃ្លីបនេះ ដែលថតក្នុងពេលរាត្រី ឯមេឃក៏ងងឹតនេះ មិនអាចមើលឃើញពីទីកន្លែង ទីតាំង ឬផ្លូវដែលកំពុងធ្វើដំណើរនោះទេ។
ការប្រទះឃើញ និងថតបាននូវហេតុការណ៍ ដែលនឹងមិនអាចគិតដល់ ហួសវាចារនឹងថ្លែងនេះ ដោយសារតែគួស្នេហ៍នៃជនបរទេសមួយគូរនេះ កំពុងតែបង្ហាញពីទេព្យកោសល្យរបស់ខ្លួន ក្នុងរឿង«អោបថើប» និង«រួមរ័ក្ស»តាមផ្លូវភេទ យ៉ាងត្រេកត្រអាល លើម៉ូតូកង់បី (ទុកទុក) ដែលបាននឹងកំពុងបើកដោយបុរសវ័យកណ្តាលម្នាក់។
បើទោះជា សម័យកាលនេះ មានការបើកទូលាយ ហើយយុវជនខ្មែរជំនាន់ក្រោយមួយចំនួន បានងាកខ្លួនឈោងទៅធ្វើរឿងប្រហាក់ប្រហែលគ្នានេះយ៉ាងណាក្ដី តែសង្គមកម្ពុជា ដែលប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទំលាប់នោះ មិនអាចទទួលយកបាន នូវសកម្មភាពបែបអាសអាភាស តាមទីសាធារណៈ យ៉ាងដូច្នេះទេ។ មិនត្រឹមតែប្រពៃណីទំនៀមទំលាប់ទេ តែនៅមានច្បាប់ទម្លាប់ សុវត្តិភាពនិងសណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ព្រមទាំងរូបភាពដ៏អាក្រក់មួយ ដែលបញ្ជូនទៅដល់កុមារដែលមិនទាន់គ្រប់អាយុ ឲ្យផ្ដិតយកនូវភាពត្រេកត្រអាលរបស់ខ្លួន ដោយចៃដន្យទាំងពួកគេមិននឹកស្មានដល់ទៀត ដែលធ្វើឲ្យសកម្មភាពនេះ កាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរឡើង៕
សូមទស្សនាវីដេអូឃ្លីប៖