«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...»៖ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ
កំប៉េះគូទ ដែលធ្វើឲ្យពុះកញ្ជ្រោល។ (រូបថតឯកសារ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: សំណើច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ​យ៉ាង​ដំណំ​អញ្ចឹង។

ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖

- មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?!

វា​បាន​ឆ្លើយ​មក​វិញ​ថា៖

- ឯងឃើញហើយ ចាំបាច់សួរអី អាមួយនេះ.. គឺដូចដែលឯងបានឃើញណ្នឹង។

- អញឃើញហើយ តែនរណាជាអ្នកធ្វើ?

- ប្រពន្ធអញ!

ភ្ញាក់ព្រើត... ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រជាយូរយារ​មក​ហើយ។

- ប្រពន្ធឯង? តាំងពីអង្កាល? មានរឿងអ្វី? ហើយមកពីហេតុអី?

- អញនៅពីក្រោយប្រពន្ធអញ ដែលថ្ងៃនេះស្លៀកខ្លីដល់ក។ នាងកំពុងតែឈ្ងោកអោនក្បាល ចូលទៅមើល​ក្នុងទូដែលរក្សាទុកសាច់ឲ្យកក ធ្វើឲ្យអញមើលឃើញខោស្លីប និងកំប៉េះគូទដ៏មូលក្លំពីក្រោយ។ អញទ្រាំ​មិន​បាន ក៏ចាប់នាងអោប ហើយយកដៃចាប់កំប៉េះគូទនោះ...។ តែរឿងបន្ទាប់មកទៀត អញគ្រាន់​តែ​ចាំ​បានថា មានសាច់ជ្រូកកកមួយដុំធំ បានហោះមកបុកចំកណ្ដាលមុខប៉ុណ្ណោះ។

- ហើយឯងទើបបានប៉ះនាង ជាលើកទីមួយឬ បានជាដល់ថ្នាក់នេះ?

- នៅកណ្ដាលផ្សារទំនើបម្សិលម៉ិញ ...ប្រាកដហើយ ជាលើកទីមួយ !!!

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...