ទិញ​អាយហ្វូន​៩៩គ្រឿងដើម្បី​សុំ​អូន​រៀប​ការ តែ​ថ្លៃ​មិន​មេត្តា!

ជារឿយៗ ឈុតឆាកមនោសញ្ចេតនា ក្នុងការសុំគូរស្នេហ៍របស់ខ្លួន រៀបការនោះ ច្រើនតែបានក្លាយជាឈុតឆាករំជួលចិត្ត។​ ប៉ុន្តែនៅលើកនេះ ឈុតឆាកនេះមានរឿងកាន់តែពិសេស នោះគឺយុវជនបានចំណយលុយទិញ ទូរស័ព្ទអាយហ្វូន ចំនួន​៩៩​គ្រឿង ដើម្បីសុំស្រីស្នេហ៍របស់ខ្លួនរៀបការ។ តែលទ្ធផលដែលទទួលបាន មិនគួរជាទីគាប់ចិត្តទេ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 13, 2014
  • ប្រធានបទ: ខ្លោចចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងខេត្ត ហ្គាហ្សូវ (Guangzhou) ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ហុងកុង យុវជន​មួយ​រូប​បាន​ចំណាយ​ប្រាក់ ដើម្បី​ទិញ​យក​ទូរស័ព្ទ​អាយហ្វូន ចំនួន​៩៩​គ្រឿង ហើយ​បាន​យក​វា​មក​តម្រៀប​គ្នា​នៅ​លើ​ដី មាន​ទម្រង់​ជា​រូប​បេះដូង ក្នុង​បំណង​សុំ​សង្សា​របស់​នាយ រៀប​ការ។ ប៉ុន្តែ​គោល​បំណង​នោះ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ដូច​ការ​គ្រោង​ទុក​ទេ ដោយ​សារ​តែ​ស្រី​ម្ចាស់​ស្នេហ៍ មាន​ទំនោរ​ទៅ​​រក​ទូរស័ព្ទ​របស់​សាមស៊ុង (Samsung) ច្រើន​ជាង អ័បផល (Apple)។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ចិន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ។

យុវជនចិន ដែល​ជា​វិស្វករ​ម្នាក់ផងនោះ មិនបានរារែកក្នុង​ការ​ចំណាយ​លុយ ច្រើនជាង ៥០០ពាន់យ័ន (៨ម៉ឺន​ដុល្លារ ឬ៦,៥ម៉ឺនអ៊ឺរ៉ូ) ដើម្បីចូលទៅក្នុងហាងលក់សម្ភារៈ​របស់​អ័បផល ទិញ​យក​សឹងតែទាំងអស់នូវទូរស័ព្ទ ដែល​មាននៅក្នុងស្តុករបស់ហាងនោះ។ ចំនួន​ទឹក​ប្រាក់​នេះ មាន​កម្រិត​ស្មើ​នឹង​ប្រាកបៀវត្សរ៍ប្រចាំខែ ធ្វើការ​រហូត១៧ឆ្នាំ នៃកម្មករចិនមួយរូប។ ហើយ​តម្លៃ​ទូរស័ព្ទ​ខាង​លើ គេ​នៅមិន​ទាន់​បាន​រាប់បញ្ចូល ពីផ្កាមួយបាច់ ដែលយុវជនកាន់មកឲ្យនារីម្ចាស់ចិត្ត​ខ្លួន​នោះ​ផង។

រឿងដែលគួរឲ្យសោកស្ដាយនោះ គឺនារីម្ចាស់ស្នេហ៍បានផ្ដល់ចម្លើយផ្សេង ពីការគ្រោងទុករបស់យុវជនវិស្វករ។ នាងប្រហែលជាមិនរំជួលចិត្ត ទល់នឹងអាយហ្វូនទាំង៩៩គ្រឿង បូករួមនឹងវត្តមាននៃមិត្តភ័ក្រជាច្រើននាក់ របស់​យុវជនជាសង្សារបស់នាងនេះទេ។ ជាចម្លើយ«ខ្លោចផ្សារ» និង«អាណោចអាធម» សម្រាប់វិស្វករវ័យក្មេង ព្រោះ​នាងបាននិយាយថា៖ «យើងនៅជាមិត្តភ័ក្របានហើយ។ យល់ព្រម ឬទេ?»៕

វីដេអូដែលទាក់ទង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...