រង​គ្រោះ​ឆូត​ខ្ទេច​មុខ​ ព្រោះ​​ចង់​លែង​លះ​ពី​​​ប្ដី ដែល​រៀប​ការ​ព្រោះ​​រំលោភ​​នាង

យុវតីវ័យក្មេងមួយរូប បានរងគ្រោះនឹងការឆូតខ្ទេចមុខ ដោយបុរសម្នាក់ ដែលនាងបានបង្ខំចិត្តរៀបការជាមួយ ព្រោះ​បុរស​នេះ​បានរំលោភនាង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១២ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 13, 2014
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​ជា​រឿង​អាស្រូវ និង​ការ​ជជែក​វែក​ញែក​ជា​ថ្មី​ទៀត នៅ​ប្រទេស​ម៉ារ៉ុក (ក្នុង​ទ្វីប​អាហ្វ្រិក​ខាង​ជើង)។ យុវតី​មួយ​រូប​អាយុ​១៧ឆ្នាំ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​សារ​តែ​នាង​បាន​រង​របួស​យ៉ាង​ដំណំ នៅ​លើ​ផ្ទៃ​មុខ នៅ​លើ​ដៃ និង​នៅ​លើ​ដើម​ទ្រូង​របស់​នាង។ យុវតី​រង​គ្រោះ ​ត្រូវ​​​បាន​ប្ដី​របស់​នាង វាយ​ធ្វើ​បាប និង​ប្រើ​ឡាម​ដើម្បី​ឆូត​ទៅ​លើ​សាច់​របស់​នាង។ នេះ​បើ​តាម​សមាគម​ការពារ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​នេះ ដែល​បាន​ធ្វើ​សេច​ក្ដី​រាយការណ៍​មួយ ជុំ​វិញ​ហេតុការណ៍​ដ៏​រន្ធត់​។

ត្រឡប់ពីជាប់ពន្ធនាគារ៦ខែ មកផ្ទះវិញកាលពីសប្ដាហ៍មុន ហើយកន្លងមកទៀត តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បុរស​នេះ​បានប្រព្រឹត្តិទង្វើយ៉ាងឃោឃៅ ទៅលើភរិយា​វ័យ​ក្មេង​របស់​ខ្លួន បន្ទាប់ពីយុវតីរងគ្រោះ បង្ហាញបំណង​របស់​នាង ចង់លែងលះពីខ្លួន។ បន្ទាប់ពីហេតុការណ៍​ហិង្សា​នោះ បុរស​នេះ​បាន​បោះ​ពាក្យសម្ដីទៅនារីរងគ្រោះថា៖ «ពីពេលនេះទៅ គ្មានអ្នកណាចង់បាននាងឯង​ទៀត​ទេ ក្រោយ​ពី​អញ»។

ហេតុការណ៍នេះ ត្រូវបានសារព័ត៌មានក្នុងស្រុក សរសេរជាភាសាអារ៉ាប់មួយ យកទៅផ្សព្វផ្សាយ ហើយ​បង្ក​ឲ្យ​មានភាពរន្ធត់ញាប់ញ័រ ពាសពេញផ្ទៃប្រទេស។ ញាប់ញ័រខ្លាំង ព្រោះយុវតីវ័យក្មេង បានបង្ខំ​ចិត្តត្រូវ​រៀប​ការ​នឹង​ជនឃោឃៅ ព្រោះតែជននេះបានចាប់នាងរំលោភ កាលពីឆ្នាំទៅម៉ិញ។ ហើយហេតុការណ៍បែបនេះ មិនមែន​ជា​រឿងថ្មី​ថ្មោងនោះទេ។

ច្បាប់របស់ប្រទសម៉ារ៉ុក (មុនខែមករា ឆ្នាំ២០១៤) បានអនុញ្ញាតឲ្យជនចាប់រំលោភ អាចគេចផុតពី​សំណាញ់​យុត្តិធម៌ ប្រសិនបើជន​ព្រាន​អប្រិយនេះ យកស្ត្រីរងគ្រោះធ្វើជាប្រពន្ធ។ ប៉ុន្តែរហូតមកដល់ខែមករា ឆ្នាំ២០១៤​កន្លងទៅនេះ ច្បាប់នេះ ត្រូវ​បានក្រុមអ្នកតំណាងរាស្ត្រសម្រេចបោះឆ្នោតកែតម្រូវ បន្ទាប់ពីយុវតីម្នាក់ទៀត​ឈ្មោះ អាមីណា ហ្វីឡាលី (Amina Filali) បានសម្លាប់ខ្លួន ដោយសារតែនាងក៏ត្រូវគេបង្ខំ ឲ្យរៀបការនឹងជន​ដែល​រំលោភនាងនោះដែរ។

រីឯយុវតីដែលទើបនឹងរងគ្រោះ កាលពីចុងសប្ដាហ៍មុននេះ បានរៀបការជាមួយជនកំណាចនោះ នៅមុនច្បាប់​នេះត្រូវបានកែប្រែ។ គ្រួសាររបស់នាងនៅពេលនោះ បានជ្រើសរើស«ការអភ័យទោស»ឲ្យជនចាប់រំលោភនេះ បន្ទាប់ពីបុរសបានស្នើសុំរៀបការជាមួយយុវតី ដែលទើបតែមានអាយុ១៦ឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...