ឃើញ​អ្នក​ជម្ងឺ​សន្លប់​មិន​ដឹង​ខ្លួន រំលោភ​ច្រើន​ដង ទី​បំផុត​ដេក​គុក​១៥ឆ្នាំ

គ្រូពេទ្យជាបុរសម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ ពីបទរំលោភសន្ធវៈ និងបានបំពានកេរ្ដិ៍ខ្មាស ជាច្រើនដងទៅលើអ្នកជម្ងឺជាស្រី។ ម្នាក់ពីក្នុងចំណោមអ្នកជម្ងឺទាំងនោះ កំពុងស្ថិតក្នុងភាពស្ដូកស្ដឹង ស្លាប់មិនស្លាប់ រស់មិនរស់។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 27, 2014
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធយុត្តិធម៌ នៅសហរដ្ឋអាមេរិក មិនអាចលេងសើចជាមួយបាន ហើយក៏មិនអាចធ្វើការបន្លំ ឬអាចត្រូវ​បាន​សូកប៉ាន់ដោយងាយនោះឡើយ។ ព្រោះទង្វើរបស់គ្រូពេទ្យមធ្យម ជាបុរសរូបនោះ គឺជាការឆ្លៀតឱកាស​យ៉ាង​គម្រក់បំផុតមួយ ទៅលើជនទន់ខ្សោយដែលគេត្រូវជួយសង្គ្រោះ ជាពិសេសសម្រាប់ខ្លួន ដែលមាន​តួនាទី​ជា​គ្រូពេទ្យ​នោះទៀត។

សារព័ត៌មានអង់គ្លេស ដេល្លីម៉ែល (Daily Mail) បានធ្វើសេចក្ដីរាយការណ៍ថា គឺឪពុកម្ដាយរបស់អ្នកជំងឺ ដែល​បានដឹងពីទិដ្ឋភាពដ៏អាក្រក់នេះ ដោយបានបំពាក់ នូវម៉ាស៊ីនថតលាក់ខ្លួនមួយ នៅលើក្បាលគ្រែ របស់​កូន​ស្រី​របស់ពួកគាត់ ដែលកំពុងសន្លប់ដេកស្ដូកស្ដឹង។ ហេតុការណ៍បានកើតឡើង នៅក្នុងមន្ទីរពេទ្យ អេនហ្គ័លវូដ (Englewood) នៃរដ្ឋកូឡូរ៉ាដូ ភាគខាងលិចសហរដ្ឋអាមេរិក។

តាមពិតទៅ ឪពុកម្ដាយរបស់អ្នកជំងឹ គ្រាន់តែចង់តាមដានសភាពជម្ងឺរបស់កូនស្រីខ្លួន ពីចំងាយ​ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលពួកគាត់បានមើលឃើញ មិនមែនជារឿងគួឲ្យព្រួយបារម្ភ នៃជម្ងឺរបស់កូនស្រីគាត់ទេ តែវាជា​រឿង​ដ៏ក្ដៅក្រហាយ និងហួសចិត្តមួយទៅវិញ។ នៅក្នុងវីដេអូ ពួកគាត់បានឃើញគ្រូពេទ្យមធ្យមឈ្មោះ ផូល ប៊ូហ្គារស៊ីស (Paul Bugarcic) ដែលជាគ្រូពេទ្យប្រចាំការនៅផ្នែកអ្នកជម្ងឺសន្លប់ កំពុងតែរាវស្ទាបច្របាច់ និង​ធ្វើ​សកម្មភាព​​រំលោភ​​សេពសន្ធវៈ ទៅលើកូនស្រីរបស់ពួកគាត់។

អ្នកជម្ងឺស្រីវ័យក្មេង នាង ជូលី ហេនសុន (Julie Henson) បានស្ថិតក្នុងសភាពស្លាប់មិនស្លាប់ រស់មិនរស់​តាំង​ពីឆ្នាំ២០១១មក ដោយសារការលេងសើចដ៏ល្ងង់ខ្លៅមួយ របស់មិត្តរួមការងាររបស់នាង៖ លួចទាញកៅអី​នាងចេញ នៅពេលដែលនាងហៀបនឹងអង្គុយ។ នាងបានដួលផ្ងារក្រោយ ដោយប៉ះទង្គិចក្បាលទៅនឹង វត្ថុ​រឹង​មួយ។ ភ្លាមនោះ នាងចាប់ផ្ដើមឈឺក្បាល ហើយកន្លែងប៉ះទង្គិចឡើងប៉ោង ហើយគ្រាប់គីសមួយនៅ​ក្នុង​ក្បាល​របស់នាង បានពន្លេចចេញជារូបរាង។

គ្រូពេទ្យដែលបានធ្វើការវះកាត់លើអ្នកជម្ងឺស្រី បានផ្ដល់ក្ដីសង្ឃឹមដល់ក្រុមគ្រួសារតិចបំផុត៖ សំណាងមួយ​ក្នុងចំណោមមួយលាន ដែលគិតថានាងមានជីវិត។ ហើយបន្ថែមពីលើនេះ អ្នកជម្ងឺដ៏អភ័ព ត្រូវបានគ្រូពេទ្យ​ដែលទទួលភារៈជាអ្នកថែរក្សានាង បំពារបំពានលើរាងកាយកេរ្ដិ៍ខ្មាស បង្កឲ្យក្ដីសង្ឃឹមដែលគិតថា នាងអាច​ភ្ញាក់ដឹងខ្លួន កាន់តែរលាយបាត់រូប ដូចអំបិលត្រូវទឹក។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយស្ថានីយទូរទស្សន៍ CBS 4 Denver ឪពុករបស់ ជូលី បាននិយាយទាំងអួលអាក់​ថា៖ «នាងមិនអាចសូម្បីតែការពារខ្លួន ហើយគ្មានលទ្ធភាពសូម្បីតែស្រែករកជំនួយ។ (...) ប្រសិនបើយើង​មិន​បាន​បំពាក់ម៉ាស៊ីនថតនេះទេ តើកូនស្រីខ្ញុំនឹងរងទុក្ខខ្លោចផ្សាយ៉ាងណាទៅ?»។ រឿងដែលអាក្រក់​ជាង​នេះ ហើយ​ដែលធ្វើឲ្យហួសចិត្តពន់ប្រមាណនោះ គឺគ្រូពេទ្យមធ្យម ផូល ប៊ូហ្គារស៊ីស និងគ្រួសារអ្នកជម្ងឺ មាន​ការរាប់អាន​រវាងគ្នា ហើយគ្រួសារបានទុកចិត្តទៅដល់បុរសនេះ ក្នុងការថែរក្សាកូនស្រីរបស់ពួកគេ។ ម្ដាយ​របស់ ជូលី បាន​សម្ដែងភាពរន្ធត់ថា៖ «ខ្ញុំបានមើលឃើញដូច្នេះ ខ្ញុំបានភ្លាត់មាត់ភ្លាមថា "ទេ"»។

នៅក្នុងសវនាការ គ្រូពេទ្យ ផូល ប៊ូហ្គារសីស អាយុ៣៤ឆ្នាំ បានសុខចិត្តសារភាពកំហុស ហើយបាននិយាយ​ពីការរំលោភបំពានជាច្រើនដង លើនាង ជូលី ដែលដេកស្ដូកស្ដឺង ទាំងមិនដឹងខ្លួន។ ទង្វើរបស់ ផូល តម្រូវ​ឲ្យ​តុលាការធ្វើការផ្ដន្ទាទោស ១៥ឆ្នាំ នៅក្នុងពន្ធនាគារ ដែលជាទោសដ៏ធ្ងន់ធ្ងរមួយ ស្មើរនឹងទោសជាឧក្រិដ្ឋជន​ដ៏អាក្រក់មួយរូប៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...