តើរបបអាហាររបស់អ្នក អាច​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក​ដោយ​របៀប​ណា?

ការគេងគ្រប់គ្រាន់ និងបរិភោគបានត្រឹមត្រូវ គឺជាឥរិយាបទមួយដ៏ល្អសំរាប់សុខភាព។ ការ រក្សាតុល្យភាពរបបអាហារ គឺជាមធ្យោបាយមួយដែលល្អបំផុតសំរាប់ថែទាំទំងន់ និងសុខភាព របស់យើង។ ជាទូទៅការគេងចន្លោះពី ៧ទៅ ៨ម៉ោង ក្នុងមួយយប់អាចធ្វើឲ្យសុខភាពល្អ ប្រសើ។ ការសិក្សារពីអតីតកាល បានរកឃើញថាកង្វះនៃការគេង អាចនាំឲ្យមានការបរិភោគ ច្រើន តែមានតិចណាស់ដែលដឹងថា របបអាហារទាំងនោះអាចប៉ះពាល់ដល់ដំណេករបៀប ណា។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំលាប់នៃការគេងមិនគ្រប់គ្រាន់ អាចនាំឲ្យយើងមានការបរិភោគច្រើន។ តើរបបអាហារទាំងនោះ អាចជួយរក្សាដំណេក​យើងនៅពេលយប់បានដែរទេ?


តើអ្នកត្រូវការដំណេករបៀបណា?

ការគេងគ្រប់គ្រាន់ និងបរិភោគបានត្រឹមត្រូវ គឺជាឥរិយាបទមួយដ៏ល្អ សំរាប់សុខភាព។ ការរក្សាតុល្យភាពរបបអាហារ គឺ​ជាមធ្យោបាយមួយ ដែលល្អបំផុតសំរាប់ថែទាំទំងន់ និងសុខភាពរបស់យើង។ ជាទូទៅការគេងចន្លោះពី ៧ទៅ ៨ម៉ោង ក្នុង​មួយយប់ អាចធ្វើឲ្យសុខភាពល្អប្រសើ។ ការសិក្សារពីអតីតកាល បានរកឃើញថា កង្វះនៃការគេង អាចនាំឲ្យមានការ​បរិភោគច្រើន តែមានតិចណាស់ដែលដឹងថា របបអាហារទាំងនោះអាចប៉ះពាល់ដល់ដំណេករបៀប ណា។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាវិជ្ជាសាស្ត្រផិរេលមេន (Perelman) នៃសាកលវិទ្យាល័យ ផិនស៊ីលវ៉ានា (Pennsylvania, សាកលវិទ្យាល័យដែលចំណាស់ជាងគេមួយ នៅសហរដ្ឋ អាមេរិក) បានសង្កេតឃើញថា របបអាហារមាន​ទំនាក់ទំនង​ដល់ដំណេក។

ក្រុមនេះដដែល បានធ្វើការសិក្សាទិន្នន័យសុខភាពជាតិ នៅចន្លោះឆ្នាំ ២០០៧ ទៅ ២០០៨ និងធ្វើការស្ទង់​មើលនូវការ​ចិញ្ចឹមជីវិតរបស់មនុស្សប្រមាណជាង ៤៥៤៨នាក់។ ពួកគេមើលថា តើមនុស្សភាគច្រើន គេងបានចំនួនប៉ុន្មានម៉ោង​ក្នុង​មួយយប់ៗ និងបានស្រង់យកពត៌មាន យ៉ាងលំអិតពីរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ យោងតាមការសិក្សានោះ បាន​ឲ្យ​ដឹងថា ការ គេងតិចជាងគេបំផុតគឺមានចំនួនតិចជាង៥ម៉ោងក្នុងមួយយប់ ហើយចន្លោះពី ៥ទៅ៦ម៉ោង ក៏ ស្ថិតក្នុងការគេង​តិចដែរ។ ជាទូទៅស្តង់ដានៃការគេង ពី ៧ទៅ៨ម៉ោង ឬអាចយូរជាងនេះដល់ ទៅ៩ ម៉ោងក្នុងមួយយប់។

ជាក់ស្តែងមនុស្សមានការគេងខុសគ្នា និងមានរបបអាហារផ្សេងៗគ្នាដែរ។ អ្នកគេងក្នុង រយះពេលខ្លី នឹងបាត់បង់ជាតិ​កាឡូរីច្រើន និងអ្នកគេងក្នុងរយះពេលយូរ អាចបាត់បង់ជាតិ កាឡូរីតិចតួច។ អ្នកគេងជាធម្មតាមានការផ្លាស់ប្តូរ របប​អាហារខ្ពស់ រីឯអ្នកគេងបានតិច ពុំសូវ មានការផ្លាស់ប្តូរច្រើនទេ។ ការផ្លាស់ប្តូរនៃរបបអាហារ អាចធ្វើឲ្យសុខភាព​មាន​លក្ខណះល្អ ប្រសើដោយវាបានបញ្ចូលនូវសារធាតុនុយត្រេអ៊ីន (nutrient) ជាច្រើន។

អ្នកដែលគេងបានតិច បរិភោគទឹក និងបន្លែផ្លែឈឺបានតិច នឹងអាចនឹងប្រឈមនឹងជំងឺ មហារីកច្រើនជាង​មនុស្ស​ដែល​បានគេងគ្រប់គ្រាន់ និងបរិភោគបានត្រឹមត្រូវ។ អ្វីដែលធ្វើឲ្យមាន​​ការទាក់ទងគ្នា ទាំងអស់នេះ? ការសិក្សាមួយបានឲ្យ​ឃើញថា របបអាហារមានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទានដំណេក។

ការស្រាវជាច្រើនទៀតក៏បានឲ្យដឹងដែរថា ឥទ្ធិពលនៃការគេង គឺមូលហេតុមកពីទំលាប់នៃការ បរិភោគរបស់មនុស្សដែរ។ ភាពកង្វះខាតដំណេក នឹងធ្វើឲ្យអរម៉ូនសំខាន់ៗ មានការខ្វះខាត។ ការទទួលទានទឹកច្រើនហួសកំរិត ក៏ជាមូលហេតុមួយ​ដែលជាការរំខានដល់ដំណេក ព្រោះវា ធ្វើឲ្យយើងភ្ញាក់ ហើយចាំបាច់ត្រួវប្រើប្រាស់បន្ទប់ទឹក។ ដូច្នេះទំនាក់ទំនង​ទាំងអស់​នេះ គឺមានភាពស្មុគស្មាញ ដូចជាការទទួលទានដំណេកតិចអាច បង្អាក់សមត្ថភាព​ក្នុងខ្លួន​ឲ្យ​មានការផលិតជាតិ​កាឡូរី​បាន​តិច។ នេះជាកង្វល់មួយដែលចោទ ជាបញ្ហាដល់មនុស្សទូទៅ។

ប៉ុន្តែថ្ងៃណាមួយក្រុមអ្នកវិទ្យាសាស្ត្រ នឹងរកវិធីឲ្យឃើញដើម្បីដាក់ បញ្ចូលនូវជាតិកាឡូរី និងជាតិនុយត្រេអ៊ីន ធ្វើឲ្យការ​ទទួលទានដំណេកមានភាពល្អប្រសើ។ ទាំងនេះជាយុទ្ធសាស្ត្រមួយ ដែលអាចចំណាយតិច ក្នុងការការពារនូវជំងឺធាត់ និងជំងឺបេះដូង៕

---------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Time Magazine
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...