រលកចលនាស្ត្រី «មួយ​ពាន់​លាន​សម្លេង» ប្រឆាំង​អំពើរ​ហឹង្សា​ក្នុង​ពិភពលោក

នៅពេលយើងថតរូបនាង អេវ អេនស្ល័រ (Eve Ensler) អ្នកដឹកនាំល្ខោនស្ត្រីរូបនេះ បានងាកមកនិយាយជាមួយយើង ជាមួយនឹងកាយវិការផង «ជាសញ្ញាសម្គាល់នៃយុទ្ធនាការរបស់យើង ស្ដីពីមួយពាន់លានសម្លេងងើបឡើង»។ ថ្ងៃទី១៤ខែកុម្ភះ នាងបានរៀបចំទិវាការងារមួយ សម្រាប់ប្រឆាំងតវ៉ា ទល់នឹងអំពើហឹង្សា ដែលធ្វើលើស្ត្រី តាមរយះការរាំកំសាន្ដ។ ការរៀបចំអោយមានជាក្រឡា និងចង្វាក់ដោយមនុស្សរាប់សិបពាន់នាក់ បានធ្វើឡើងនៅក្នុងបណ្ដាប្រទេសជិត ១៩០ប្រទេស។ មូលហេតុចំបង ដែលឈានទៅដល់ ការរៀបចំអោយធ្វើបែបនេះ ដោយសារតែតាមតួលេខ ១ភាគ៣នៃស្ត្រីក្នុងពិភពលោកស្ថិតនៅក្រោមការធ្វើបាប និងរំលោភ ហើយបើគិតជាតួលេខពិត មានប្រមាណជា១ពាន់លាននាក់ក្នងលោក។ ថ្ងៃប្រារព្ធពិធី មិនមែនជ្រើសរើសឡើង ដោយចៃដន្យទេ។ នាងអេវ បាននិយាយថា «ថ្ងៃបុណ្យស៊ាំងវ៉ាឡង់តាំង ជាពេលដ៏ល្អមួយ ដើម្បីក្រោកឡើងទាំងអស់គ្នា និងប្រយុទ្ធទល់នឹងលិទ្ធិបានិយម»។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: February 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដឹកនាំល្ខោនដ៏ល្បីល្បាញមួយ មានចំណងជើងថា The Vagina Monologues តាំងពីឆ្នាំ១៩៩៦ បានរៀបចំនៅឆ្នាំនេះ នូវព្រឹត្តិការណ៍កម្រិតពិភពលោកមួយ ចំលើថ្ងៃទី១៤ខែកុម្ភះតែម្ដងដើម្បីប្រឆាំងនឹងអំពើហឹង្សា ដែលធ្វើទៅលើស្ត្រី។ អ្វី​ដែលពិសេស គឺស្ត្រីរាប់សិបពាន់នាក់ នៅតាមប្រទេសនានា ក្នុងពិភពលោក បានងើបពីព្រលឹមចុះមករាំព្រមគ្នា នៅតាម​ផ្លូវឬតាមទីលានធំៗ។


ពួកអ្នកប្រឆាំងនឹងអំពើហឹង្សា ធ្វើទៅលើស្ត្រី បានចុះមករាំ នៅពាសពេញពិភពលោក នាថ្ងៃទី១៤ខែកុម្ភះនេះ។

នៅពេលយើងថតរូបនាង អេវ អេនស្ល័រ (Eve Ensler) អ្នកដឹកនាំល្ខោនស្ត្រីរូបនេះ បានងាកមកនិយាយជាមួយយើង ជា​មួយនឹងកាយវិការផង «ជាសញ្ញាសម្គាល់នៃយុទ្ធនាការរបស់យើង ស្ដីពីមួយពាន់លានសម្លេងងើបឡើង»។

ថ្ងៃទី១៤ខែកុម្ភះ នាងបានរៀបចំទិវាការងារមួយ សម្រាប់ប្រឆាំងតវ៉ា ទល់នឹងអំពើហឹង្សា ដែលធ្វើលើស្ត្រី តាមរយះការ​រាំ​កំសាន្ដ។ ការរៀបចំអោយមានជាក្រឡា និងចង្វាក់ដោយមនុស្សរាប់សិបពាន់នាក់ បានធ្វើឡើងនៅក្នុងបណ្ដាប្រទេស ជិត១៩០ប្រទេស។ មូលហេតុចំបងដែលឈានទៅដល់ការរៀបចំអោយធ្វើបែបនេះ ដោយសារតែតាមតួលេខ ១ភាគ៣​នៃស្ត្រីក្នុងពិភពលោកស្ថិតនៅក្រោមការធ្វើបាប និងរំលោភ ហើយបើគិតជាតួលេខពិត មានប្រមាណជា១ពាន់លាននាក់​ក្នងលោក។ ថ្ងៃសម្រាប់ប្រារព្ធពិធី មិនមែនជ្រើសរើសឡើង ដោយចៃដន្យទេ។ នាងអេវ បាននិយាយថា «ថ្ងៃបុណ្យស៊ាំង​វ៉ាឡង់តាំង ជាពេលដ៏ល្អមួយ ដើម្បីក្រោកឡើងទាំងអស់គ្នា និងប្រយុទ្ធទល់នឹងលិទ្ធិបានិយម (និយមមនុស្សប្រុស)»។

នាងអេវ ដើមកំណើតនៅប៊ែលហ្សិក មិនសូវមានអ្នកស្គាល់នាងទេ ប៉ុន្តែសម្រាប់អ្នកដែលស្មោះស្ម័គ្រ ជាមួយបុព្វហេតុ​របស់ស្ត្រី នាង អេវ ជានារីម្នាក់យ៉ាងរឹងមាំ។ នាងនិយាយបន្ថែមថា «ខ្ញុំដឹងខ្លួនថា ខ្ញុំការពារស្ត្រី នៅពេលមួយដែលខ្ញុំ​បដិសេធ មិនធ្វើតាមបញ្ជារបស់ឪពុករបស់ខ្ញុំ»។ បានសេចក្ដីថា នាងចាប់ផ្ដើមបុព្វហេតុ«ការពារសិទ្ធិស្ត្រី»នេះ តាំងពី​ពេលនាងមានអាយុ១៥ឆ្នាំម្លេះ។ «ជាពិសេស នៅពេលខ្ញុំធ្វើល្ខោនរបស់ខ្ញុំនៅជុំវិញពិភពលោក ខ្ញុំទទួលបានសាក្សីរាប់​រយនាក់ ដែលបានមកនិយាយប្រាប់ខ្ញុំ ពីហេតុការណ៍ហឹង្សាគ្រប់យ៉ាង ដែលពួកនាងផ្ទាល់ជាជនរងគ្រោះ»។

នាងបញ្ចប់ដោយក្ដីញញឹមថា «អញ្ចឹងហើយ ខ្ញុំមានពាក្យសម្ដីសន្យាពីពួកគាត់ ហើយខ្ញុំមានគំនិតរៀបចំ កម្មវិធីថ្នាក់​ពិភពលោកនេះឡើង។ គំនិតនោះគឺ បើទោះអ្នកជាអ្នកការពារស្ត្រី ឬអ្វីក៏ដោយ អ្នកចង់ប្រឆាំងនឹងអំពើហឹង្សា អញ្ចឹង​សូមអ្នកមករាំជាមួយនឹងយើង៕»

--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ១៥ ខែកម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...