សម្រាប់​បុរស៖ ១១ចំណុច ដើម្បី​ឲ្យ​មិត្ត​ស្រី​របស់​អ្នក សប្បាយ​ចិត្ត

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barrack Obama) ក៏ធ្លាប់លើកឡើងញឹកញាប់ដែរ នៅតាមស្ថានីយទូរទស្សន៏ ឬកាសែតនានា ថាគាត់ចង់ធ្វើជាបុរសម្នាក់ ដែលអាចធ្វើឲ្យភរិយាជាទីស្រលាញ់របស់គាត់រីករាយរហូត។ មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវចំណុចខ្លីៗ១១ចំណុច ដែលជាគន្លឹះ ឬវិធីសាស្ត្រ អាចជួយលោកអ្នកបាន ថាតើអ្វី​ដែលស្ត្រីចង់បានពីបុរស ដូចតទៅ៖
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស្វែងរកវិធីសាស្ត្រដើម្បីធ្វើឲ្យមិត្តស្រីរបស់អ្នក ឬដៃគូជីវិតរបស់អ្នកបានរីករាយ នោះជាអ្វីៗដែលបុរស​ជាច្រើនតែងតែ​ចង់ដឹង និងស្វែងរក ដើម្បីផ្គាប់ចិត្តមនុស្សជាទីស្រលាញ់របស់ខ្លួន។

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barrack Obama) ក៏ធ្លាប់លើកឡើងញឹកញាប់ដែរ នៅតាមស្ថានីយទូរទស្សន៏ ឬកាសែតនានា ថាគាត់ចង់ធ្វើជាបុរសម្នាក់ ដែលអាចធ្វើឲ្យភរិយាជាទីស្រលាញ់របស់គាត់រីករាយរហូត។

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវចំណុចខ្លីៗ១១ចំណុច ដែលជាគន្លឹះ ឬវិធីសាស្ត្រ អាចជួយលោកអ្នកបាន ថាតើអ្វី​ដែលស្ត្រីចង់បានពីបុរស ដូចតទៅ៖

១. យកចិត្តទុកដាក់ និងគិតពីអារម្មណ៏នាង៖
ស្រ្តីត្រូវការបុរស ដែលមានភាពផ្អែមល្ហែម និងយកចិត្តទុកដល់នាង។ ចំណុចនេះមានន័យថា ធ្វើឲ្យនាងមានអារម្មណ៏ថា អ្នកពិតជាស្រលាញ់នាង។ ឧទាហរណ៏៖ កាន់ដៃនាងដើរ នៅទីសាធារណៈ។ ចំណុចសំខាន់របស់ស្ត្រី គឺចង់ឲ្យអ្នកផ្សេង​ឃើញថា អ្នកពិតជាស្រលាញ់នាងដល់កំរិតណា។

២. សរសើរនាងថា «ស្រស់ស្អាត»៖
ដើម្បីធ្វើឲ្យមិត្តស្រីរបស់អ្នករីករាយ អ្នកត្រូវតែសរសើរនាង។ ស្ត្រីភាគច្រើនតែងតែចង់បាននូវការសរសើរពីគេ ជាពិសេស​មនុស្សដែលខ្លួនស្រលាញ់។ ដូច្នេះអ្នកត្រូវចេះសរសើរនាង បន្តិចបន្តួចជាការល្អដូចជា ប្រាប់នាងថា នាងគួរឲ្យ​ស្រលាញ់ ស្រស់ស្អាត ដែលធ្វើឲ្យអ្នកកាន់តែឈ្លក់វង្វេង។

៣. មានភក្តីភាព ឬស្មោះត្រង់៖
អ្នកចាំបាច់ត្រូវតែមានភាពស្មោះត្រង់ ចំពោះមិត្តស្រី ឬដៃគូជីវិតរបស់អ្នក និងត្រូវការពារនាងគ្រប់ពេល​ដែលនាងមាន​បញ្ហា។ ឧទាហរណ៏៖ បើអ្នកមានមិត្តភក្តិស្រីដទៃទៀត តែងតែនៅក្បែរអ្នក ឬនារីម្នាក់នោះស្រលាញ់អ្នកដែរ អ្នកត្រូវតែ​សម្រេចចិត្តឲ្យដាច់ស្រេច ឬធ្វើឲ្យដៃគូរបស់អ្នកយល់ថាអ្នកពិតជាមិនបានក្បត់នាងនោះទេ។

៤. មានមនោសញ្ចេតនាលន្លង់ល​ន្លោច (Romantic)៖
អ្នកអាចធ្វើរឿងអ្វីមួយ ដែលអាចធ្វើឲ្យនាងមានការភ្ញាក់ផ្អើល ឬរំភើប នោះនាងនឹងគិតថា អ្នកពិតជាស្រលាញ់នាង និង​យកចិត្តទុកដាក់នាងខ្លាំង។ ឧទាហរណ៏៖ ផ្ញើជាបាច់ផ្កា ឲ្យគេយកទៅឲ្យដល់ផ្ទះនាង ហើយដោយមានសរសេរ​សំបុត្រ​តូច​មួយក្នុងនោះ ឬរៀបចំអាហារដ៏ស្រស់ស្អាត ហើយអញ្ជើញនាងមកបរិភោគជាមួយគ្នា។

៥. ចំណាយពេលជាមួយនាង៖
អ្នកត្រូវតែមានពេលវេលាគ្រប់គ្រាន់ សម្រាប់មិត្តស្រីរបស់អ្នក ព្រោះនេះជាមធ្យោបាយដ៏ល្អបំផុត ដែលអ្នកអាចធ្វើឲ្យ​នាង​រីករាយបាន។ ឧទាហរណ៏៖ អ្នកអាចនាំនាងដើរកំសាន្ត តែពីរនាក់ និងបង្ហាញដល់មិត្តស្រីរបស់អ្នកឲ្យនាងឃើញថា អ្នក​ពិតជារីករាយនៅពេលដែលអ្នកនៅជាមួយនាង។

៦. ចេះអត់ធ្មត់ និងពូកែស្តាប់៖
មានស្នេហា តែងតែមានឧបសគ្គ និងតែងតែមានរឿងទាស់ទែងគ្នា។ នៅពេលដែលនាងខឹងនឹងអ្នក នោះមិនមានន័យ​ថា​នាងចង់ចាកចេញពីអ្នកនោះទេ។ ដូច្នេះអ្នកជាបុរស ត្រូវតែមានការអត់ធ្មត់ និងព្យាយាមស្តាប់នូវការលើកឡើងរបស់នាង ហើយបើអ្នកចេះទទួលនូវកំហុសទៀតនោះ ពិតជាធ្វើឲ្យនាងសប្បាយចិត្តជាមិនខាន។

៧. កុំភ្លេចកាលបរិច្ឆេតសំខាន់ៗ៖
ត្រូវតែប្រាកដថា អ្នកចាំកាលបរិច្ឆេតសំខាន់ៗទាំងអស់ ក្នុងទំនាក់ទំនងរបស់អ្នក។ ឧទាហរណ៏៖ ថ្ងៃសំខាន់ៗដូចជា ខួប​អនុស្សាវរីយ, ថ្ងៃកំណើតនាង, ថ្ងៃបុណ្យនៃក្តីស្រលាញ់...។ ហើយអ្នកត្រូវតែបង្ហាញពីក្តីស្រលាញ់របស់អ្នក ដល់នាងឲ្យ​បានច្រើននូវក្នុងថ្ងៃនោះ។

៨. គាំទ្រនាង៖
អ្នកត្រូវតែជឿជាក់ និងគាំទ្រនូវការសម្រេចចិត្តរបស់មិត្តស្រីអ្នក។ សរសើរដល់នាងថា ពិតជាគិតបានត្រឹមត្រូវ ជៀសជាង​បំបាក់មុខនាង ដោយថាគំនិតនេះមិនល្អ ឬគំនិតនោះមិនល្អជាដើម។ អ្វីដែលជាសុបិន្តរបស់នាង, អ្វីដែលនាងចូលចិត្ត និង​ស្រលាញ់ អ្នកត្រូវតែគាំទ្រជាមួយនាង។

៩. ទំនាក់ទំនង៖
អ្នកត្រូវតែបង្ហាញនូវទំនាក់ទំនងល្អ និងជិតស្និតជាមួយនាង។ បើអ្នកមិនអាចមានទំនាក់ទំនងល្អ ឬមិនមានភាពស្និត​ស្នាល​ជាមួយនឹងនាងទេ នោះអាចនឹងជួបការបរាជ័យច្រើនជាង។ បើអ្នកមានរឿងអ្វីមិនសប្បាយចិត្ត ឬមានបញ្ហា​អ្វីនៅក្នុងជិវិត​នោះ អ្នកគួរតែពិភាគ្សាជាមួយនាង នោះនាងនឹងរីករាយ ព្រោះនាងគិតថាអ្នកបានផ្តល់ឱកាសដល់នាងជួយបញ្ចេញមតិ និងជជែកជាមួយអ្នក។

១០. ណាត់ជាមួយនាង ឲ្យមានការភ្ញាក់ផ្អើល៖
អ្នកអាចចំណាយពេលណាមួយ ដែលនាងមិនដឹង ហើយធ្វើអ្វីដែលគិតថានាងចូលចិត្ត និងពេញចិត្តដូចជា ណាត់នាង​ទៅ​មើលខ្សែភាពយន្ត, ទៅជិះស្គី ឬដើរកំសាន្តដោយភាពរីករាយ...។ ស្រ្តីគ្រប់រូបតែងតែចង់ចំណាយពេលវេលាទំនេររបស់ខ្លួន នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដូច្នេះនៅពេលដែលអ្នកណាត់ជួបនាងដូចនេះ នាងនឹងមានការត្រេកអរ។

១១. ស្លៀកពាក់ឲ្យបានស្អាត សម្រាប់ខ្លួនឯង៖
ស្ត្រីតែងតែពេញចិត្ត នៅពេលដែលឃើញបុរសជាទីស្រលាញ់របស់ខ្លួនមើលទៅស្អាត និងសមរម្យ។ នេះព្រោះតែស្រីៗ ចូលចិត្តប្រាប់ពីរូបរាង្គ ឬការស្លៀកពាក់របស់អ្នក ទៅដល់មិត្តភក្តិរបស់នាង។ ប៉ុន្តែអ្នកមិនត្រូវធ្វើខ្លួនឲ្យហួសហេតុ​ខុស​ទំនងនោះទេ គ្រាន់តែស្លៀកពាក់ឲ្យបានសមរម្យ និងត្រូវតាមកាលៈទេសៈទៅបានហើយ។ នាងនឹងរីករាយ ព្រោះតែនាង​ពេញចិត្ត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...