កម្មករ​រោងចក្រ YVP ធ្វើ​កូដកម្ម​អស់​១០ថ្ងៃ តែ​នៅ​គ្មាន​លទ្ធផល

ក្រុមកម្មកររោងចក្រ YVP ប្រមាណជាង១០០នាក់ បាននាំគ្នាយកញត្តិ មកដាក់បន្តនៅ ក្រសួងការងារ បន្ទាប់ពីការធ្វើកូដកម្មទាមទារ អស់រយៈពេល១០ថ្ងៃ នៅមុខរោងចក្រ តែមិនទទួលបានលទ្ធផល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី ០១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហារបស់កម្មករ ដែលកំពុងដាក់ញត្តិទាមទារនោះ មាន ១៩ ចំនុច។ ចំណុចសំខាន់ ពីក្នុងចំណោមនោះ គឺ​ថៅកែរោងចក្រ មិនព្រមផ្តល់លុយថ្លៃអាហារ ដល់កម្មករក្នុងមួយថ្ងៃ ២០០០រៀល។ ប្រធានសហព័ន្ធ សហជីព​យុវជនឯករាជ្យ លោក លីវ ថារិន បានថ្លែងឲ្យដឹងថា កម្មករទាំងអស់ធ្វើការតវ៉ា ក្នុងពេលតែមួយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ដោយចេញពីរោងចក្រ នាសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធ៍សែនជ័យរាជធានីភ្នំពេញ មកកាន់ទីតាំងបីខុសគ្នាគឺ ក្រសួងកាងារ ខុទ្ទរកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋសភាជាតិ។

ប្រធានសហព័ន្ធ សហជីពយុវជនឯករាជ្យរូបនេះ បានបន្តទៀតថា កម្មករទាំងអស់ នៅក្នុងរោងចក្រ រង់ចាំ​ការ​សន្យា របស់ថៅកែជាជនជាតិចិន អស់ជាច្រើនឆ្នាំមកហើយ។ ចំពោះកម្មករខ្លះ ធ្វើការហូត១០ឆ្នាំក៏មាន តែ​ប្រាក់អត្ថប្រយោជន៍ លុយថ្លៃអាហារ និងច្បាប់កាងារផ្សេងៗ មិនរលូន ទៅតាមច្បាប់កាងារឡើយ។

នៅម៉ោង ៨ ព្រឹកថ្ងៃដដែល ក្រុមកម្មករខាងលើ បានទៅដល់មុខក្រសួងការងារ ដោយគ្មានការរារាំងអ្វីឡើយ និងត្រូវបាន លោក សាំង គីមសុន អនុប្រធានផ្នែកគត្តិយុត្តិ នៅអគ្គលេខារដ្ឋាន គណៈកម្មាការ​ដោះស្រាយ​បាតុកម្ម និងកូដកម្ម ចេញមកទទួលញត្តិ ពីក្រុមកម្មករ។

លោក សាំង គីមសុន បានបញ្ជាក់ប្រាប់តំណាងសហជីពថា លោកនឹងធ្វើកិច្ចការនេះ ជាមួយថ្នាក់ដឹកនាំ​របស់​ក្រសួង ដូចគ្នានឹងក្រុមកម្មករផ្សេង ដែលបានមកដាក់ញត្តិដែរ ហើយលោកសង្ឃឹមថា ក្រសួងនឹងមានវិធាន​ការ ទៅលើថៅកែរោងចក្រ ដើម្បីដោះស្រាយជួនកម្មករ។ លោកបន្តទៀតថា បញ្ហាភាគច្រើនរ ត្រូវបានក្រសួង​ដោះ​ស្រាយ ជួនកម្មកររួចហើយ តែនៅមានចំណុចខ្លះ ក្រសួងមិនទាន់ដោះស្រាយ បាន១០០ភាគរយនោះទេ។

ពាក់ព័ន្ធនឹងបញ្ហា ដែលក្រសួងកាងារ នៅមិនទាន់បំពេញជួនកម្មករបាននោះ លោក សាំង គីមសុន បញ្ជាក់ថា៖ «ក្រសួងការងារបានដាក់វិធានការ ទៅថៅកែរោងចក្រ តែថៅកែរោងចក្រ មិនអនុវត្តន៍តាម»។ អ្នកធ្វើការ​ផ្នែក​ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មរូបនេះ បានបញ្ជាក់ចុងក្រោយថា ក្រសួងការងារនៅតែបន្តដោះ​ស្រាយ ជូនភាគីទាំងសងខាងជានិច្ច មិនថាថៅកែរោងចក្រ ឬក្រុមកម្មករនោះទេ តែបញ្ហាដែលលោកទទួល បាន​កន្លង​មក ភាគច្រើនជាបញ្ហារបស់កម្មករ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...