បុគ្គលិក​ពេទ្យ​សម្ភព​ក្រុុង តវ៉ា​ព្រោះ​ខ្លាច​អាគារ​មន្ទីរ​ពេទ្យ នឹង​ត្រូវ​«លក់»

បុគ្គលិកពេទ្យនៅមន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ហៅ សម្ភពក្រុង ប្រមាណ៣០០នាក់ បាននាំគ្នាតវ៉ាដោយ​ជំទាស់​ទៅនឹងការផ្លាស់ប្តូរ ពីអាគារចាស់ខាងមុខ ទៅកាន់អាគារដែលសាងសង់ថ្មី នៅខាងក្រោយវិញ ដោយពួកគេបារម្ភ​ថាថ្នាក់ដឹកនាំមន្ទីរមានគម្រោងនឹងយកអាគារចាស់ ដាក់លក់ដូរ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុគ្គលិកពេទ្យនៅមន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ហៅ សម្ភពក្រុង ប្រមាណ៣០០នាក់ បាននាំគ្នាតវ៉ាដោយ​ជំទាស់​ទៅនឹងការផ្លាស់ប្តូរ ពីអាគារចាស់ខាងមុខ ទៅកាន់អាគារដែលសាងសង់ថ្មី នៅខាងក្រោយវិញ ដោយពួកគេបារម្ភ​ថាថ្នាក់ដឹកនាំមន្ទីរមានគម្រោងនឹងយកអាគារចាស់ ដាក់លក់ដូរ។


ការតវ៉ាររបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

បាតុកម្ម - បញ្ហាលក់ដូរសម្បត្តិអចលនវត្ថុសាធារណៈ ស្ថិតនៅជាបញ្ហាក្ដៅគគុក នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ នេះ​ជាក្ដីបារម្ភ របស់ក្រុមគ្រូពេទ្យប្រមាណជា៣០០នាក់ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញហៅ សម្ភពក្រុង ដែល​មាន​ទីតាំងស្ថិតនៅ ក្នុងសង្កាត់វាលវង់​ក្នុងខណ្ឌ៧មករា ហើយបានប្រមូលគ្នាតវ៉ា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។ ការតវ៉ា​ដែលកើតឡើងនៅមុខមន្ទីពេទ្យតែម្ដងនេះ បានលើកឡើងប្រឆាំងទៅនឹងការផ្លាស់ប្ដូរកន្លែងធ្វើការ ពីអាគារ​ចាស់ ទៅអាគារសង់​ថ្មីដែល​មាន​ទំហំតូចជាងគ្នាបីដង របស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យ​ដែល​តវ៉ាទាំងនោះបារម្ភថា ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មានគម្រោងលក់អគារមន្ទីរពេទ្យនេះ ។

ក្រុមគ្រូពេទ្យដែលចូលរួមតវ៉ាថ្ងៃនេះបានអះអាងថា ពួកគាត់មិនចង់ផ្លាស់ប្តូរពីអាគារខាងមុខនេះ ទៅអាគារ​ខាង​ក្រោយនោះទេ ព្រោះវាតូចមិនអាចដាក់បុគ្គលិក គ្រប់គ្រាន់បាន។ លោកគ្រូពេទ្យផ្នែកជំងឺឆ្លងម្នាក់ បានបញ្ជាក់ថា​ពួកគាត់ចង់អោយអាគារចាស់នេះ រក្សាស្ថានភាពដើម ព្រោះថាវាក៏អាចនៅដំណើការបាន។ លោកបាន​អះអាង​ទៀតថា កន្លែងថ្មីដែលបានសាងសង់នោះ មានលក្ខណៈតូចចង្អៀតណាស់ ហើយមិនទាន់ធ្វើហើយទៀត។

ទោះយ៉ាងណាក៏ដោយ មានគ្រូពេទ្យមួយចំនួន ក៏មិនបានអើពើនឹងការផ្លាស់ប្តូនៃមន្ទីរពេទ្យនេះដែរ ។ ក្នុងកិច្ច​សម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បុគ្គលិកផ្នែកចក្ខុ លោកគ្រូពេទ្យ គង់ វណ្ណៈ បានប្រាប់ថាលោក​មិន​ជំទាស់ទៅការផ្លាស់ប្តូនេះទេ។ ប៉ុន្តែលោកបានពន្យល់យ៉ាងនេះថា «អាគារថ្មីដែលគេសង់ គឺមិនគ្រប់ទំហំ​ដូច​អាគារចាស់នោះទេ វាតូចជាងមិនអាចដាក់បុគ្គលគ្រប់គ្រាន់បាន»។

ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក សុខ សុគន្ធ មិនអាចសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២៥ ខែ​កុម្ភៈនេះ ដោយលោកជាប់រវល់ប្រជុំ។ តែខណៈពេលក្រុមគ្រូពេទ្យធ្វើបាតុកម្ម លោកបានមកសម្របសម្រួល​ដោយ​ផ្ទាល់ ចំពោះការតវ៉ារបស់ក្រុមគ្រូពេទ្យទាំងនោះ និងបានស្នើឲ្យពួកគាត់ធ្វើការជាធម្មតា នៅកន្លែងដដែល ដោយ​រង់ចាំការដោះស្រាយនៅពេលក្រោយជាបន្តទៀត។

ការតវ៉ានៅព្រឹកនេះផង មានគ្រូពេទ្យមួយចំនួន បានលើកឡើងថា អាគារមន្ទីពេទ្យចាស់នេះនឹងត្រូវលក់ ហើយ​ពួក​គាត់មកតវ៉ាថ្ងៃនេះ ដើម្បីមិនអោយលក់អាគារមន្ទីពេទ្យនេះ ព្រោះប្រជាពលរដ្ឋច្រើន​ណាស់ដែលមានជីវភាព​ក្រីក្រ​គាត់ត្រូវការមន្ទីពេទ្យដើម្បីពិនិត្យជំងឺ។ ប្រសិនបើអត់មានមន្ទីពេទ្យនេះ តើថ្ងៃក្រោយ​ពួកគាត់ជាប្រជាជនក្រីក្រ​មាន​អ្វីត្រូវរំពឹង។ តែសម្រាប់គ្រូពេទ្យ គង់ វណ្ណៈ បានឆ្លើយតបទៅនឹងការលើកឡើងនេះថា «ចំពោះខ្ញុំមិនបាន​ទទួល​ព័ត៌មានពីការលក់នេះទេ គ្រាន់តែប្រធានមន្ទីសុខាភិបាល គាត់មានការផ្លាស់ប្តូរពីអគារខាងមុខមក អាគារខាង​ក្រោយ ហើយពាក្យដែលគេចោទថាលក់នោះ មិនដឹងជាគេសំអាងទៅលើអីទេ វាគ្រាន់ពាក្យចចាមអារាម»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២៥ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...