អ្នកគ្រូខាងតូរដន្ត្រីម្នាក់នេះ ជាតារាកូនជ្រូក«X»លើអ៊ិនធើណែត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ តុលា ២០១៥
- កែប្រែចុងក្រោយ: October 13, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាស្ត្រាចារ្យផ្នែកតូរដន្ត្រី នៅពេលថ្ងៃ និងតារា «X» ថតវីដេអូកូនជ្រូក នៅពេលយប់៖ នាង គ្រីស្ទីន សានមេន មានអាជីពប្រចាំជីវិត ដល់ទៅពីរក្នុងពេលតែមួយ តាំងពីច្រើនឆ្នាំមកហើយ។ នាងទើបនឹងត្រូវបានព្យួរ ពីការងារជាគ្រូបង្រៀន ដោយការិយាល័យគ្រប់គ្រង របស់វិទ្យាល័យ «Theodore Roosevelt» នៃទីក្រុង «Kent» របស់រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។ ទំនងជាមានការបង្ខំណាមួយ ទើបអ្នកគ្រូអាយុ៣១ឆ្នាំ ដ៏ស៊ិចស៊ីរូបនេះ បានសុំលាឈប់ជាស្ថាពរ ពីការងារ«ពេលថ្ងៃ»នេះ នៅប៉ុន្មានថ្ងៃក្រោយមក។
អ្នកគ្រូដ៏អស្ចារ្យ...
ប៉ុន្តែការិយាល័យនាយក របស់សាលាមិនបានពន្យល់ ពីករណីចាប់បង្ខំ ឲ្យលាឈប់ពីការងារ របស់អ្នកគ្រូផ្នែកតូរដន្ត្រីនេះ នោះទេ។ ហើយក៏មិនបានគិតថា នាង គ្រីស្ទីន សានមេន បានបង្កទំនាក់ទនង ខុសប្រក្រតីណាមួយ ជាមួយនឹងកូនសិស្សក្នុងសាលានោះដែរ។ នេះបើតាមការអះអាង របស់លោក ហ្សក ចូសេហ្វ (George Joseph) ដែលជានាយកវិទ្យាល័យនោះ។ លោក ហ្សក បាននិយាយសរសើនាង គ្រីស្ទីន ថា៖ «នាងជាបុគ្គលិក ដ៏អស្ចារ្យមួយរូប»។
រហស្សនាម «X»
អ្នកគ្រូ គ្រីស្ទីន សានមេន ទទួលប្រាក់បៀវត្សន៍ ពីសាលា ប្រមាណជា៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីបង្រៀនមុខជំនាញ ខាងតូរដន្ត្រី។ ប៉ុន្តែប្រាក់បៀវត្សន៍នេះ ទំនងជាមិនគ្រប់គ្រាន់ សម្រាប់នាងនោះឡើយ។ សារព័ត៌មាន «New York Daily News» បានរាយការណ៍ថា ដើម្បីរកចំណូលបន្ថែម អ្នកគ្រូដ៏ស្រស់ស្អាត បានបង្ហោះវីដេអូ«កូនជ្រូក» នៅតាមបណ្ដាញអ៊ិនធើណែត ជាមួយនឹងរហស្សនាម ដែលគេស្គាល់ថា «melodyXXXtune»។
វីដេអូជាច្រើន នៅតាមគេហទំព័រ«X» ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានដែរនោះ បានបង្ហញាពីនាង គ្រីស្ទីន សានមេន កំពុងច្របាច់រាវស្ទាបខ្លួនឯង និងវីដេអូមួយចំនួនទៀត បង្ហាញពីនាងកំពុងរួមរ័ក្ស ជាមួយដៃគូរបស់នាង យ៉ាងត្រេកត្រអាល៕
---------------
» វីដេអូដែលទាក់ទងនឹងសំនុំរឿងនេះ៖
--------