ប្រើ​ក្មេងស្រី​មិន​គ្រប់ ធ្វើ​នុយ​ទាក់​ត្រី តែ​ទី​បំផុត​នាង​ត្រូវ​«ត្រី»​រំលោភ

ក្មេងស្រីអាយុ១៤ឆ្នាំមួយរូប ដែលមានលក្ខណៈមិនសូវគ្រប់ទឹក ត្រូវបានប្រើជា«នុយ» ដោយអ្នកគ្រូរបស់នាង ដើម្បី​បញ្ឆោត​កូនសិស្សប្រុសម្នាក់ ដែលល្បីជាយុវជនពូកែ«ញ៉ែ»ក្នុងសាលា ឲ្យចូលអន្ទាក់។ ដឹងអី... ដោយកង្វះ​ភាព​ជំនាញ​របស់​អ្នកគ្រូ «នុយ»ត្រូវបានត្រី«ស៊ី»មែនទែន!
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 27, 2014
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ចាប់ផ្ដើម ពីដំបូងឡើង ជារឿងមួយដែលល្អបំផុតមួយ ពីសំណាក់អ្នកគ្រូបង្រៀនរូបនោះ។ ប៉ុន្តែ​អ្នកគ្រូក៏មិនគិតថា នៅពេលដែលគម្រោងត្រឡប់ក្លាយ ជាបញ្ហាមករកអ្នកគ្រូវិញ យ៉ាងដូច្នេះឡើយ។

សារព័ត៌មានអង់គ្លេស ដេល្លីមែល (Daily Mail) បានសរសេរថា អ្នកស្រី ជូន ស៊ីមសុន (June Simpson) គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ថូណី (Toney) ក្នុងរដ្ឋអាឡាប៉ាម៉ា (Alabama) ភាគខាងត្បូងនៃសហរដ្ឋអាមេរិក បាន​រាយការណ៍​និងបានប្ដឹងផ្ដល់ជារឿយៗ កាលពីឆ្នាំ២០១០ ទៅកាន់ក្រុមប្រឹក្សាវិន័យរបស់សាលា ពីករណី​របស់​​សិស្ស​ប្រុស​ម្នាក់ អាយុ១៦ឆ្នាំ។ កូនសិស្សប្រុសនេះ តែងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីចែចង់ និង​ទាក់​ទាញ​សិស្សស្រី ឲ្យចូលក្នុងបន្ទប់ទឹក ដើម្បីចាប់រំលោភ។

អ្នកស្រី ជូន ថែមទាំងស្នើសុំឲ្យសាលា ត្រូវធ្វើការត្រួតពិនិត្យទៅលើសិស្សប្រុសនេះទៀតផង។ ប៉ុន្តែ​ចម្លើយ​ដែលបានពីក្រុមប្រឹក្សាវិន័យមកវិញ បានប្រាប់ឲ្យអ្នកស្រីដឹងថា គេអាចធ្វើអន្តរាគមន៍ទៅលើ​កូនសិស្សប្រុស​នេះ នៅពេលណាដែលគេចាប់ភស្តុតាង«ជាក់ស្ដែង» ឬនៅពេលដែលកូនសិស្សប្រុសនេះ កំពុងធ្វើ​សកម្មភាព​ប៉ុណ្ណោះ។

អ្នកគ្រូបានបង្កើតគម្រោងមួយ ដើម្បីអាចឲ្យគេប្រមាញ់ ព្រានអាប្រិយ​វ័យ​ជំទង់​នេះ​ម្ដង។ កូន​សិស្ស​ស្រី​មួយ​រូប អាយុ១៤ឆ្នាំ ដែលមានបញ្ហាខាងស្មារតី ត្រូវបានប្រើប្រាស់ជា«នុយ»នៅក្នុងគម្រោងនោះ ហើយបាន​ចូល​ទៅក្នុងបន្ទុប់ទឹករបស់សាលា។ ជាមួយនឹង«នុយ»នេះ អ្នកគ្រូសង្ឃឹមថា គេនឹងអាចចាប់ខ្លួន​កូនសិស្ស​ប្រុស​នោះ។

ប៉ុន្តែហេតុការណ៍ មិនបានកើតឡើង ដូចគម្រោងដែលរៀបចំទុកជាមុនឡើយ។ សិស្សស្រី ជា«នុយ» និង​សិស្សប្រុស ជា«ត្រី» បានជួបគ្នានៅកន្លែងផ្សេង ក្រៅគម្រោង ធ្វើឲ្យការចូលទៅសង្គ្រោះមិនទាន់ពេល ហើយ​នាងតូចអាយុ១៤ឆ្នាំរូបនេះ ត្រូវបានរំលោភ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...