អាល្លឺម៉ង់ហាមឃាត់ថ្នាំកំប៉ុង ប្រើដោយអាជ្ញាកណ្ដាលបាល់ទាត់ ព្រោះប៉ះពាល់បរិស្ថាន
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 27, 2014
- ប្រធានបទ: ក្រិត្យក្រម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្នាំកំប៉ុងដើម្បីកំណត់វិន័យបាល់ទាត់ ឲ្យកាន់តែរឹងមាំឡើង ហើយត្រូវបានអនុញ្ញាតដោយសហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (Fifa)។ បន្ទាប់ពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៤នេះរួច ថ្នាំកំប៉ុងបាញ់ចេញពពុះពណ៌សនេះ នឹងត្រូវយកមកប្រើនៅក្នុងប្រទេសបារាំង ដើម្បីប្រកួតជុំរើសយកជើងឯកដែរ។ ចាប់ពីការប្រកួតលើកទី៨ សម្រាប់ប្រកួតជុំរើសយកជើងឯក នៅក្នុងប្រទេសអាល្លឺម៉ង់វិញ ថ្នាំកំប៉ុងនេះក៏ត្រូវបានគេត្រៀម ដើម្បីឲ្យយកទៅប្រើប្រាស់ដែរ។
ប៉ុន្តែសារព័ត៌មានមួយរបស់អាល្លឺម៉ង់ បានរាយការណ៍ថា TÜV ដែលជាអង្គការមួយជំនាញខាងបរិស្ថាន ក៏ដូចជាមានឯកទេស ខាងចេញលិខិតអនុញ្ញាតសម្រាប់ផលិតផល ដែលទាក់ទងនឹងបរិស្ថាន និងសុខភាពមនុស្ស មិនបានវាយតម្លៃចុងក្រោយមួយថា ថ្នាំកំប៉ុងនេះមិនបានឆ្លើយតបគ្រប់គ្រាន់ ទៅនឹងតម្រូវការចំបាច់នៃបរិស្ថាន នៅអ៊ឺរ៉ុបឡើយ។
អញ្ចឹងបើអត់ថ្នាំកំប៉ុងនេះទេ គេត្រូវរកវិធីសាស្ត្រផ្សេងទៀត នៅអាល្លឺម៉ង់ ដើម្បីការឈរជារបាំង និងការដាក់បាល់សម្រាប់ទាត់ពិន័យ ត្រូវបានកីឡាករគោរព និងមិនអាចបន្លំបាន។ ឬក៏រកផលិតផលថ្នាំកំប៉ុងផ្សេងទៀត ដែលប្រទេសមួយនេះអាចទទួលឲ្យប្រើបាន?
វីដេអូខាងក្រោមនេះ នឹងបង្ហាញឲ្យឃើញថា អាជ្ញាកណ្ដាលបានក្រឡុកថ្នាំកំប៉ុងនេះ ហើយបាញ់ដាក់ចោល តែបែរជាហុយទៅចំមុខកីឡាករ ...