អាមេរិក ស្គាល់​មុខ​ពេជ្ឈឃាត​អ៊ីស្លាម​និយម ដែល​អារ ក ពលរដ្ឋ​របស់​ខ្លួន​បាន​ហើយ

សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណឃាតករ ដែលបានអារ ក សម្លាប់អ្ន​កសារព័ត៌មានអាមេរិកាំងពីររូប លោក ជេម ហ្វ័ឡី (James Foley) និងលោក ស្ទេវេន សូតឡូហ្វ (Steven Sotloff) រួចរាល់ហើយ។ នេះបើតាមការប្រកាសឲ្យដឹង របស់លោក ជេម កូម៉ី (James Comey) នាយកការិយល័យសហព័ន្ធស៊ើបអង្កេត ហៅកាត់ថា អេហ្វប៊ីអាយ (FBI)។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 27, 2014
  • ប្រធានបទ: រដ្ឋអ៊ីស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកគ្រប់គ្រងផ្នែកស៊ើបអង្កេតអាមេរិក បានប្រកាសថា៖ «យើងបានស្គាល់វា ថាជានរណា​ហើយ» ជា​ចម្លើយ​តបទៅនឹងសំនួរ ដែលចង់ដឹងពីអត្តសញ្ញាណរបស់ឃាតករ ដោយអ្នកសារព័ត៌មាន។ ប៉ុន្តែ FBI នឹង​មិនបង្ហាញឈ្មោះ របស់ជនដៃដល់នោះ នៅពេលភ្លាមៗនេះទេ។

លោក ជេម កូម៉ី បានបដិសេធផ្ដល់នូវភាពលំអិត ទៅលើទម្រង់រូបរាង ឬសញ្ជាតិរបស់ពេជ្ឈឃាត ដែលបាន​អារ ក ដោយគ្មានញញើតដៃ អ្នកសារព័ត៌មានអាមេរិកាំងទាំងពីររូប បន្ទាប់ពីបាននិយាយដាក់ក្នុងវីដេអូ ជា​មួយសំនៀងតាមបែបពលរដ្ឋអង់គ្លេស។ ជាមួយនឹងសម្លៀកបំណាក់ខ្មៅ រុំជិតខ្លួន ជននេះបាននិយាយ នៅ​មុនសម្លាប់ចំណាប់ខ្មាំង ជាអាថ៌ថា៖ «យើងត្រឡប់មកវិញហើយ អូបាម៉ា (ឈ្មោះប្រធានាធិបតីអាមេរិក) ហើយយើងត្រឡប់មកវិញ ដោយសារតែនយោបាយក្អេងក្អាយរបស់អ្នកឯង នៅចំពោះរដ្ឋអ៊ីស្លាម។

ការសម្លាប់ដោយកាត់«ក» ទៅលើជនជាតិអាមេរិកាំងទាំងពីរ នៅថ្ងៃទី១៩ ខែសីហា និងថ្ងៃទី៣ ខែកញ្ញា ត្រូវ​បានក្រុមអង្គការ«រដ្ឋអ៊ីស្លាមនិយម» ប្រកាសចេញមកទទួលខុសត្រូវ ថាជាទង្វើរបស់ពួកគេ។​ ក្នុង​វីដេអូមួយ​ទៀត ប្រវែង៥៥នាទី ដែលមានចំណងជើងថា «ភ្លើងសង្គ្រាម (Flames of war)» ចេញផ្សាយនៅចុងខែកញ្ញា បានបង្ហាញឲ្យឃើញពីសកម្មជនជីហាដ (jihad) បិទមុខមួយនាក់ថ្មី បាននិយាយភាសាអង់គ្លេសយ៉ាងច្បាស់ ជាមួយនឹងសំនៀងតាមបែបពលរដ្ឋអាមេរិកាំង ឬកាណាដា។

លោក ជេម កូម៉ី បាននិយាយបន្ថែម នៅក្នុងសន្និសីទសារព័ត៌មាននោះទៀតថា៖ «វាគ្មានអ្វីសង្ស័យទេ ដែល​នរណាម្នាក់បាននិយាយ ជាមួយនឹងសំនៀងតាមបែបអាមេរិកខាងជើង នៅក្នុងវីដេអូនេះ។ ដូច្នេះ វាជាបញ្ហា​មួយ នៃការព្រួយបារម្ភដ៏ធំរបស់យើង នៅពេលនេះ។»៕

រូបភាពខាងក្រោម អាចធ្វើឲ្យប៉ះទង្គិចដល់អារម្មណ៍។ ដូច្នេះហាមទស្សនា ប្រសិនបើអ្នកមានបញ្ហាខាងអារម្មណ៍ ឬបេះដូងខ្សោយ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...