ចុម ... នរណាមុខដូចឆ្មារ នៅក្នុងកញ្ចក់? (vdo)
វីដេអូមួយ ដែលដាក់ផ្សាយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube) ដោយ Ignoramusky ប្រាកដជានឹងធ្វើឲ្យអ្នកភ្ញាក់ ជាមួយនឹងឈុតឆាកដ៏តូចមួយ ដែលមានតួសម្ដែងតាមធម្មជាតិ ជាទារកទើបនឹងចេះដើរតេះតាស និងសត្វឆ្មារមួយក្បាល។ វីដេអូនេះ ដាក់នៅលើអន្តរបណ្ដាញ នៅថ្ងៃទី២៦ ខែសីហា តែមានមនុស្សចុចចូលទៅមើល ប្រមាណជា ៤លានដងទៅហើយ។
តាមពិតទៅ សាច់រឿងមិនជាអ្វីអស្ចារ្យទេ។ ព្រោះអ្នកនឹងឃើញឆ្មារមួយក្បាល កំពុងដើរកំសាន្ត ក្នុងបន្ទប់ ហើយងាកសម្លឹងមើលឆ្វេងស្ដាំ ... ស្រាប់ភ្ញាក់ព្រើតនឹងរូបភាពរបស់ខ្លួនវា នៅក្នុងកញ្ចក់ រួចបើកភ្នែកធំៗ។ «តើអាម្នាក់នេះ ជានរណា?» បូករួមជាមួយនឹងភ្លេង ដែលម្ចាស់វាកាត់តដាក់ចូលជាមួយផង ... កាន់តែធ្វើឲ្យឈុតឆាកមួយនេះ មានភាពរស់រវើក និងចង់សើចខ្លាំងឡើង។
អញ្ចឹងកុំឲ្យយូរ សូមទស្សនាវីដេអូ៖