«នាគសមុទ្រ»មួយ ត្រូវបានគេស្គាល់ក្នុងវីដេអូ ថតពីប្រទេសអាយឡេន (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 27, 2014
- ប្រធានបទ: សត្វចម្លែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងប្រវត្តិដ៏យូរលង់ ចាប់ផ្តើមពីឆ្នាំ១៣៤៥ នាគសមុទ្រត្រូវបានគេឃើញថាបានរស់នៅក្នុងបឹង Lagarfljót ភាគឦសាននៃប្រទេសអាយឡេន។ សត្វចម្លែកនោះមានប្រវែងវែងជាង ៩០ម៉ែត្រ ហើយនៅពេលនោះត្រូវបានគេឃើញវាអើតក្បាលចេញពីទឹក នៅពីលើចរន្ដទឹកគួចដ៏ធំមួយ។ ប៉ុន្តែសត្វដ៏អាថ៌កំបាំង មិនដែលត្រូវបានគេថតជាប់ទេ ទោះជារូបថត ឬជាវីដេអូក៏ដោយ។
ប៉ុន្តែវីដេអូ ដែលថតបានដោយជនជាតិអាយឡេនម្នាក់ ទៅលើសត្វមួយក្បាលកំពុងហែលក្នុងទឹក ក្នុងបឹង Jökulsá í Fljótsdal កាលពីឆ្នាំ២០១២ ត្រូវបានដាក់ទៅឲ្យអ្នកជំនាញត្រួតពិនិត្យ ហើយពួកគេបានបោះឆ្នោតសន្មតក្នុងសម្លេង៦លើ៧ យល់ឃើញថានេះជាសត្វចម្លែក។ អ្នកដែលជឿជាក់ជាងគេ បានឃើញសំណាញ់នេសាទធម្មតាមួយ អណ្ដែតនៅលើផ្ទៃទឹក ហើយអ្នកជំនាញម្នាក់ បានបំបែករូបភាពនេះ ដើម្បីមើលឲ្យដឹងថាតើជាវត្ថុនោះ ឬទឹក ដែលបានកម្រើក។
រីឯលោក ឡូរ៉េន ខូលមេន (Loren Coleman) អ្នកជំនាញជាតិអាមេរិកាំងខាងសត្វចម្លែកម្នាក់ទៀត និងជានាយកសារមន្ទីរមួយ នៅក្រុងព័រឡេន សហរដ្ឋអាមេរិក បានគិតថា រូបភាពនេះជាការបន្លំ ដោយគេបានយករូបក្លែងក្លាយ មកពន្លិចក្នុងទឹក ធ្វើដូចជាសត្វពស់សមុទ្រដ៏ធំមួយ។ លោកនិយាយថា៖ «អ្នកជំនាញជំនាន់មុន មិនគិតដល់ថា វាជាសត្វពស់ទេ តែយ៉ាងហោចណាស់ ពួកគេនាំគ្នាគិតថា វាជាសេះសមុទ្រ ច្រើនជាងសត្វពស់សមុទ្រដ៏ធំមួយដែរ»៕