សម្ភាស គឹម តារានី៖ អំពើ​ពុក​រលួយ​«ជាន់»​លើ​អំពើ​ពុក​រលួយ​នៃ​ស្ថាប័នអប់រំ

តំណាងគ្រូបង្រៀនមួយរូប មកពីខេត្តពោធិសាត់ បានបង្ហាញ និងបង្ហើបពីបញ្ហា នៃអំពើពុករលួយក្នុងស្ថាប័នគ្រូបង្រៀន និងភាពធ្លាក់ចុះនៃគុណភាព នៃការអប់រំក្នុងខេត្តដែលគាត់បានរស់នៅ និងប្រកបអាជីបជាគ្រូបង្រៀន មកជាច្រើនឆ្នាំ។ អ្នកស្រី គឹម ដារានី ដែលជាប្រធានសមាគមគ្រូបង្រៀនខេត្តពោធិសាត់ បានផ្ដល់កិច្ចសម្ភាសជុំវិញបញ្ហានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងគ្រូបង្រៀនមួយរូប មកពីខេត្តពោធិសាត់ បានបង្ហាញ និងបង្ហើបពីបញ្ហា នៃអំពើពុករលួយក្នុងស្ថាប័នគ្រូបង្រៀន និងភាពធ្លាក់ចុះនៃគុណភាព នៃការអប់រំក្នុងខេត្តដែលគាត់បានរស់នៅ និងប្រកបអាជីបជាគ្រូបង្រៀន មកជាច្រើនឆ្នាំ។ អ្នកស្រី គឹម ដារានី ដែលជាប្រធានសមាគមគ្រូបង្រៀនខេត្តពោធិសាត់ បានផ្ដល់កិច្ចសម្ភាសជុំវិញបញ្ហានេះ។


សកម្មភាពជួបជុំបញ្ចេញមតិ ក្នុងទិវាគ្រូបង្រៀនពិភពលោក កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២៩១៣កន្លងមក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - អ្នកស្រី គឹម ដារានី បញ្ជាក់ថា ក្នុងការប្រលងសញ្ញាបត្រទុតិភូមិ ក៏ដូចជាបឋមភូមិក្នុងពេលថ្មីៗនេះ មាន​ការបង្ហាញចម្លើយតាមអ៊ីនធើណែត ក៏ដូចជាការបែកធ្លាយនូវវិញ្ញាសារ និងការលក់នូវចំលើយនៃវិញ្ញាសារទាំងនោះជាដើម ដែលជាមូលហេតុមួយធ្វើឲ្យមានការធ្លាក់ចុះ នូវគុណភាពនៃការអប់រំ។

ក្នុងវ័យ៥៣ឆ្នាំ ជាអាជីពគ្រូបង្រៀនរបស់រដ្ឋ អ្នកស្រីបានបញ្ជាក់ពីភាពមិនមានការទទួលខុសត្រូវ រួមទាំងការគម្រាមកំហែង របស់ថ្នាក់លើមកថ្នាក់ក្រោម ដោយស្តែងចេញពីការ គម្រាមកំហែងគ្រូបង្រៀនមិនឲ្យចូលរួមរាល់ការជួបជុំនានា ក៏ដូចជា​ចូលរួមជាមួយ សមាគមគ្រូបង្រៀនឯករាជ្យជាដើម ឬក៏ធ្វើការផ្លាស់ប្តូរលោកគ្រូ-អ្នកគ្រូពីសាលាជិតទៅសាលាទីឆ្ងាយ ដែលបង្ហាញឲ្យឃើញពីការ«បំបាក់»នូវ«ឆន្ទៈ»របស់ពូកគាត់ទាំងនោះ។

ក្នុងអាជីពជាគ្រូបង្រៀន៣២ឆ្នាំ ដែលកំពុងតែឈរក្បែរអ្នកកាន់បដា «អបអរទិវាគ្រូបង្រៀនពិភពលោក» នាទីលាន​ប្រជាធិបតេយ្យ អ្នកស្រីបានបង្ហាញនូវការព្រួយបារម្មណ៍ ចំពោះការធ្លាក់ចុះនៃគុណភាពការអប់រំបច្ចុប្បន្ន តែព្រោះគ្រូ​បង្រៀន​ភាគច្រើន កំពុងរស់នៅក្រោមការ«គាប»សង្កត់ពីថ្នាក់លើ ពិសេសការបង្ខំ និងតម្រូវឲ្យចូល«បក្ស» ការផ្តល់ប្រាក់​ខែ«មិន»សមរម្យ ជាមូលហេតមួយធ្វើឲ្យពួកគាត់ ត្រូវតែស្វែងរកនូវមុខរបរបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយសារតែមុខរបរពីរ ឬបីទាំងនេះហើយ បានធ្វើឲ្យគាត់មិនសូវខិតខំក្នុងការបង្រៀនសិស្ស ព្រោះតែគ្មានពេល​វេលា​គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវឯកសារដើម្បី បង្កើននូវគុណភាពនៃការបង្រៀន ហើយយកពេលវេលានេះ ស្វែងរកប្រាក់​ចំណូលក្រៅ ឬគាត់ ឬទុកពេលនេះសម្រាប់ការបង្រៀនក្រៅម៉ោង (បង្រៀនគួរ) វិញ។

វ័យដែលត្រៀមនឹងការចូលនិវត្តន៍ទៅហើយនោះ អ្នកស្រី គឹម ដារានី ក្នុងទិវា គ្រូបង្រៀនពិភពលោកលើកទី១២ បាន​បញ្ជាក់ថា រយៈពេល៣២ឆ្នាំក្នុងអាជីពជាគ្រូបង្រៀន ទើបតែទទួលបានប្រាក់ខែ៣២ម៉ឺន ដែលទើបនឹងឡើងកាលពីម្សិល​មិញ​នេះ (ថ្ងៃទី១២ ខែតុលា)។ អ្នកស្រី បានបញ្ជាក់នូវគោលជំហរ ក្នុងការចូលរូមនៃទិវានេះ ដើម្បីបង្ហាញឲ្យពីទុកលំបាក របស់គ្រូបង្រៀនមកដល់ថ្នាក់«ជាតិ» ក៏ដូចជាមតិអន្តរជាតិ។ អ្នកស្រីបានបន្តរថា «ការរស់នៅជាមួយនឹងប្រាក់ខែ​ដ៏តូច​ទាបជាទីបំផុត និនអាចរស់នៅបានទេ កូនមួយមានប្រាក់ខែត្រឹមតែ៥០០០រៀលទេ ចឹងខ្ញុំមិនដឹងថានឹងត្រូវចឹញ្ចិមកូន​ដោយរបៀបណានោះទេ។»

ជាមួយគ្នានេះដែរក្នុងទិវានេះ អ្នកស្រីក៏បានសំណូមពរ ទូចហើយទទូចទៀត ដល់រាជរដ្ឋាភិបាលមេត្តាផ្តល់ នូវសិទ្ធិពេញ​លេញ​ដល់គ្រុបង្រៀន ក្នុងការបញ្ចេញមតិ ក្នុងការចូលរួមទិវាផ្រេងៗ ពិសេស​ការចូលរួមធ្វើនយោបាយ ឬចូលរួម​ជាមួយ​សមាគមន។ អ្នកស្រីបានបន្តរថា កុំឲ្យមានតែក្នុងច្បាប់ ឬចេះតែ​ថា​តាម​«ច្បាប់» ឬការអនុវត្តជាក់ស្តែងគ្មាននោះ។ អ្នកស្រី​បានបញ្ជាក់ថា អ្វីដែលអ្នកស្រី«មិនចង់»បាន ជាការតម្រូវឲ្យ​«អ្នកតូច​ត្រូវតែគោរពអ្នកធំ» នោះទេព្រោះអ្នកស្រីយល់ថា ការតម្រូវនេះជា«ច្បាប់»របស់«ជនពាល» មិនមែនជា«ច្បាប់»ស្តីពីការ​ «អប់រំ»ទេ។

អំពើពុករលួយមានខ្លាំងក្នុងប្រព័ន្ធអប់រំ ជាពិសេសប្រធាន ឬថ្នាក់លើពុករលួយលើកូន«ចៅ»ខ្លួនឯងតែម្តង ភាពអយុត្តិធម៌ និងការរើសអើង»បក្ស»។ អ្នកស្រីថា «បើគ្រូណាហ៊ាន “សួរ” ហ៊ាន “ឆ្ងល់” គេចាត់ទុកថាគ្រូនោះជាគណបក្សប្រឆាំង ឬជា​សមាជិកសមាគមន៍គ្រូបង្រៀនឯករាជ្យជាដើម»។ អ្នកស្រីបានបន្តរទៀតថា ដូចជាការផ្លាស់ប្តូរតំណែង ការផ្លាស់ប្តូរ«ថា្នក់»​ការផ្លាស់ប្តូរ«សាលារៀន» នៃគ្រូណាម្នាក់ត្រូវតែធ្វើការ«សូកប៉ាន់»។ អ្នកស្រីបានឲ្យឧទាហរណ៍ជាស្តែងមួយ នៅខេត្ត​ពោធិសាត់នៅថា «អនុប្រធានមន្ទីរ មានកូនស្រីមួយដែលទើបតែចេញបង្រៀនបានប្រាំឆ្នាំទេ តែបែរជាដាក់ឈ្មោះ​កូន​ស្រី​គាត់ ឲ្យទៅបង្រៀនគ្រូកម្រិតមូលដ្ឋានបាន ផ្ទុយពីគ្រូផ្សេងទៀតដែលបង្រៀនបានជាង២០ឆ្នាំហើយ តែមិនអាចមាន​លទ្ធភាពទៅបង្រៀនគ្រូមូលដ្ឋាននោះទេ»។ ដូច្នេះអំពើបក្ខពួកនិយមនេះហើយជា«អំពើពុករលួយ» ទាំងនេះហើយ បាន​ធ្វើឲ្យគ្រូផ្សេងៗទៀត បាក់ស្មារតី ខូចទឹកចិត្ត ដែលត្រូវឲ្យពួកគាត់មិនអាចធ្វើអ្វីមួយ ទៅតាមឆន្ទៈរបស់គាត់នោះទេ ដែល​អាចបង្កើតឲ្យមានអំពើពុករលួយជាន់លើអំពើពុករលួយ។

អ្នកស្រីបានចាត់ទុកថា «គ្រូបង្រៀនសព្វថ្ងៃមិនមែនជាថ្នាលបណ្តុះធនធានមនុស្សនៅទេ ជាថ្នាលបណ្តុះអំពើពុករលួយ មានន័យថាគ្រូទាំងនោះធ្វើដោយបង្ខំចិត្ត ដូចជាការចាប់បង្រៀនថ្នាក់មតេយ្យភ្លាម ចាប់លក់ស្ករគ្រាប់ភ្លាម ចាប់បង្រៀន​ភ្លាម ចាប់លក់មេរៀនភ្លាម ចាប់ប្រលងភ្លាម ចាប់លក់វិញ្ញាសារភ្លាម។ (...) នេះជាថ្នាលបណ្តុះអំពើពុករលួយ កាលណាក្មេង​ឃើញ​ធ្វើដូចនេះ ពួកគេនឹងអាចធ្វើតាម ដើម្បីស្រង់ដើម ទាំងនេះដែលជាទង្វើមិនល្អ ជាអំពើពុករលួយ​ជាន់​លើអំពើ​ពុករលួយ។»

តាមគម្រោងនៃការជួបជុំរបស់គ្រុបង្រៀន ក្នុងទិវាគ្រូបង្រៀនពិភពលោកលើកទី១២នេះ ត្រូវមានការហែរញ្ញតិ​យក​ទៅ​រដ្ឋសភាជាតិ ទៅខុទ្ធកាល័យនាយករដ្ឋមន្រ្តី និងទៅក្រសួងអងប់រំយុវជននិងកីឡា។ តែក្រោយពីការចចារគារមិនត្រូវគ្នា រវាងប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន ជាមួយនឹងលោក សុខ សម្បត្តិ អភិបាលខណ្ឌដុនពេញ ក្នុង​ការ​មិនអនុញ្ញាតិឲ្យមានជាក្បួនដង្ហែរ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...