គ្រូ​រួមរ័ក្ស​ក្នុង​សាលា ឲ្យ​សិស្ស​ថត​វីដេអូ​បាន​យក​មក​បង្ហោះ​ផ្អើល!

បុរសជាអនុរក្ស និងស្ត្រី ជាគ្រូបង្រៀន នៃវិទ្យាល័យមួយក្នុងក្រុង ស្វនស៊ី (Swansea) ក្នុងភាគខាងលិច នៃចក្រភពអង់គ្លេស ត្រូវបានព្យួការងារពីសាលា បន្ទាប់ពីវីដេអូមួយ នៃការរួមរ័ក្សរបស់អ្នកទាំងពីរ នៅក្នុងបរិវេណសាលា ត្រូវបានសិស្សថតជាប់ និងយកមកបង្ហោះចែកបន្តៗគ្នា។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 20, 2015
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលកំហុស មិនអាចជួសជុលវិញបាន... រីឯការសុំទោស ទោះជាត្រូវបានធ្វើច្រើនដង និងមានទំហំ​ប៉ុណ្ណាក៏ដោយ... តើគេត្រូវអនុគ្រោះ ឲ្យអ្នកទាំងពីរឬទេ? កាលពីសប្ដាហ៍មុន បុរសជាអនុរក្ស (និងជាគ្រូ​បង្រៀនដែរ) និងស្ត្រីជាគ្រូបង្រៀន ឯកទេសគីមី នៃវិទ្យាល័យមួយ នៃក្រុង ស្វនស៊ី ត្រូវបានហាមឃាត់​មិន​ឲ្យ​បង្រៀន ចំនួន៣ឆ្នាំ បន្ទាប់ពីឈុតឆាក «បន្ធូរតណ្ហាបះជើង» មួយ របស់អ្នកទាំងពីរ ដែលបានប្រព្រឹត្តិ​នៅក្នុង​សាលា​នេះ តាំងពីអំឡុងរដូវផ្ការីក ឆ្នាំ២០១៤កន្លងទៅ ត្រូវបានទម្លាយចេញជាសាធារណៈ។

ការបែកធ្លាយ ដែលបង្កភាពរ៉ៅឆាន ដល់លោក ហ្គ្រាហាម ដានៀល (Graham Daniels) អាយុ៥១ឆ្នាំ និង​អ្នកស្រី ប៊ែថាន ថូម៉ាស (Bethan Thomas) អាយុ៣៧ឆ្នាំ ជារូបភាពថតពីខាងក្រៅ ដែលថតជាប់ដោយ​កូន​សិស្សម្នាក់ និងដែលត្រូវបានយកមកបង្ហោះ ចែកផ្សាយពាសពេញអ៊ិនធើណែត។ ក្នុងវីដេអូ ៣៤វិនាទី គេបានឭសម្លេង​អ្នក​ទាំង​ពីរ ដែលសុទ្ធតែមានប្រពន្ធ​មានប្ដី នាពេលនោះ កំពុងធ្វើសកម្មភាពរួមរ័ក្ស យ៉ាង​ដង្ហក់។

នៅចំពោះភស្ដុតាង ដែលពិបាកនឹងប្រកែកបាននេះ អ្នកទាំងពីរមិនមានជម្រើសអ្វីផ្សេង ក្រៅពីទទួលស្គាល់​ទង្វើរបស់ខ្លួននោះឡើយ ជាពិសេស នៅពេលដែលការស៊ើបអង្កេត បន្ទាប់ពីហេតុការណ៍នេះ បានបង្ហាញឲ្យ​ដឹងទៀតថា អ្នកទាំងពីរបានលួចប្រព្រឹត្តិរឿងនេះ តាំងពីជិត១ឆ្នាំមកហើយ។

កាលពីពុធសប្ដាហ៍មុន ការដាក់ពិន័យទៅលើលោកអនុរក្ស និងអ្នកស្រីសាស្ត្រាចារ្យ ដែលសុទ្ធតែល្បី​ឈ្មោះ ថាជាគ្រូបង្រៀនដ៏គម្រូ បានធ្លាក់មកដល់។ គណៈកម្មការវិន័យប្រចាំតំបន់ បានប្រកាសថា ទង្វើរបស់អ្នក​ទាំង​ពីរ បានបង្កភាពអាប់អោន ដល់វិស័យអប់រំ ដល់ខ្លួនឯង និងដល់ស្ថាប័ន ដែលពួកខ្លួនកំពុង​ធ្វើការ (បង្រៀន)។ គណៈកម្មការបានចាត់ទុកថា៖ «ទង្វើអានាចារ  ដែលមានលក្ខណៈច្រើនដង និងមិនអាច​ទទួល​យក​បាន របស់​អ្នកទាំងពីរ បានធ្វើឡើងផ្ទុយពី គរុកោសល្យ និងពីវិជ្ជាជីវៈជាគ្រូបង្រៀន»។

ដើម្បីការពារខ្លួន ពីការដាក់វិន័យដ៏ធ្ងន់ធ្ងរ គូស្នេហ៍លួចលាក់ទាំងពីរនាក់ បាននិយាយអះអាង ពីការទទួល​ស្គាល់កំហុស និងពីអ្វីដែលខ្លួនអាចជួសជុល ពីទង្វើជ្រុលហួសហេតុនេះ។ លោក ហ្គ្រាហាម ដានៀល បាន​ថ្លែងរៀបរាប់ នូវវិប្បដិសារីដែលកើតចេញ​ពីទង្វើមួយ ដែលលោកហៅថា កង្វៈវិជ្ជាជីវៈ។ លោកថ្លែងឡើងថា៖ «ខ្ញុំពិតជា​បាន​ធ្វើរឿងនេះ ដែលធ្វើឲ្យខ្ញុំមានការខ្មាសអៀនខ្លាំងណាស់»។ រីឯអ្នកស្រី ប៊ែថាន ថូម៉ាស វិញ បាន​និយាយ​ថា៖ «សាលារៀន មានសារៈសំខាន់បំផុត ​សម្រាប់ជីវិតខ្ញុំ។ ខ្ញុំបានបាត់បង់នូវអ្វីៗជាច្រើន សម្រាប់​គម្រោងទាំងអស់ ទាំង​ក្នុង​អាជីព ទាំងក្នុងជីវិត​ឯកជន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...