រូប​​ថត​​ស្រាត ដែល​បង្ហោះ​ដោយ​និស្សិត​ស្រី​ម្នាក់ ជា​រូប​កាត់​ត?

រូបថតដែលមើលទៅ មានលក្ខណៈដូចដើម និងចុះផ្សាយនៅលើគណនីផ្ទាល់ខ្លួន កាលពីថ្ងៃមុន ត្រូវបានម្ចាស់គណនី​ហ្វេសប៊ុក ដែលគេស្គាល់ថាជានិស្សិតស្រីម្នាក់នោះ បកស្រាយច្រានចោលថា ជារូបភាពកាត់ត។ ពិតមែនឬ?
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតដែលមើលទៅ មានលក្ខណៈដូចដើម និងចុះផ្សាយនៅលើគណនីផ្ទាល់ខ្លួន កាលពីថ្ងៃមុន ត្រូវបានម្ចាស់គណនី​ហ្វេសប៊ុក ដែលគេស្គាល់ថាជានិស្សិតស្រីម្នាក់នោះ បកស្រាយច្រានចោលថា ជារូបភាពកាត់ត។ ពិតមែនឬ?


រូបនិស្សិតស្រី ថតជាមួយមិត្តភ័ក្តិប្រុសរបស់នាង។ (រូបថតហ្វេសប៊ុក)

រូបស្រាត - «សូមមិត្តភក្ត័ទាំងអស់គ្នា កុំយល់ច្រលំអោយសោះ គឺគេកាត់តរូបភាពខ្ញុំទាំងពីរនាក់ទេ គេចង់ធ្វើបាបខ្ញុំ» នេះជាការបកស្រាយ របស់ម្ចាស់គណនីហ្វេសប៊ុក ដែលគេឃើញបង្ហោះរូបថតស្រើបស្រាល គ្មានសម្លៀកបំពាក់  របស់នាង​រួមជាមួយសង្សា បង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ បញ្ចេញការបកស្រាយ ដោយទំនង​ជាមកពីសារព័ត៌មានជាច្រើន បានយករូបនាងទៅចុះផ្សាយ (ជួយឲ្យឆាប់ល្បី?) មានការចែកផ្សាយយ៉ាងព្រោងព្រាត និងត្រូវរងការរិះគន់យ៉ាងចាស់ដៃ ពី​សំណាក់​អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក។

រូបភាពដ៏ក្លាហាន ជាមួយនឹងចំណងជើងថា៖ «Post រូបឈុតឆាកក្ដៅសាច់ជាមួយ Huny nob»នោះ ត្រូវបានបង្ហោះ​ចេញកាលពីថ្ងៃទី២៧ ខែកក្ដដា នៅលើគណនីរបស់យុវតីមួយរូប ដែលគេស្គាល់​ថានិស្សិត ដែលកំពុងសិក្សានៅ​សាកលវិទ្យាល័យគ្រប់គ្រង និង​សេដ្ឋកិច្ច។ ប៉ុន្តែរូបថតនោះ ត្រូវបានលប់ចេញភ្លាម បន្ទាប់ពីមើលទំនង ឃើញដូចជា​មិនសូវ«ស្រួល»។

បើទោះបី ជានិស្សិតស្រី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) រូបនេះចេញមុខបកស្រាយថា មាន​គេធ្វើបាបយ៉ាងក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលចូលរួម ឆ្លើយឆ្លងសារជាមួយនាង មិនមាននរណាជឿនោះឡើយ។ អ្នកខ្លះបានលើកឡើងថា រូបនេះមិនមែនជារូបថតកាត់តទេ គឺជារូបថតពិតៗ។ អ្នកខ្លះទៀតបានលើកឡើងថា ម្ចាស់​គណនីខាងលើកុហក ដូចជាមិនសូវសម ព្រោះបើគេកាត់ត ហេតុអីក៏យកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់​របស់​នាង? ឬមានន័យថា គេកាត់តរួច គេយកមកឲ្យនាងខ្លួនឯង ជាអ្នកបង្ហោះឬ?

យ៉ាងណាក៏ដោយ ការជ្រុលជ្រុស ជាប្រការមិនអាចជៀសផុតបាន ទោះជានរណាក៏ដោយ ជាពិសេសនៅក្នុងសម័យ​កាលដ៏ភ្លើនភ្លើន របៀបសម្ភារៈនិយម សម្បូរទៅដោយវប្បធម៌បរទេស ដ៏អាក្រក់ជាច្រើននេះ។ សំខាន់បំផុត ដឹងខុស ត្រូវចេះកែ មានចន្លោះប្រហោង ត្រូវចេះប្រយ័ត្ននៅ​ក្នុងជីវិតតទៅមុខទៀត។ ហើយអ្នកដែលរិះគន់នោះ គម្បីធ្វើឡើង​ដោយ​គតិ​ត្រឹមត្រូវ មិនមែនឃើញគ្នាធ្លាក់ទឹកហើយ ​ត្រូវនាំគ្នាជាន់ពន្លិចនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...