ប្រកាសមុនតាមហ្វេសប៊ុក ពី«ការសម្លាប់ខ្លួនដ៏អស្ចារ្យ» មុននឹងធ្វើមែន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនជនជាតិអ៊ីតាលីម្នាក់ បានប្រកាសកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ ពី«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»មួយ របស់ខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយបន្ទាប់មកក៏បាន ហក់ពីស្ពានដ៏ខ្ពស់មួយ នៅការីនទី (Carinthie) ផ្នែកនារតីនៃទីក្រុងវីយ៉ែន។
ស្ពានមានកំពស់ជាង៥០ម៉ែត្រ នៅតំបន់ការីនទីនៃប្រទេសអូទ្រីស។
«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»
នគរបាលប្រចាំតំបន់បាននិយាយថា យុវជនអាយុ២៤ឆ្នាំ ដែលមានដើមកំណើតមកពីតាវីស៊ីយ៉ូ (Tarvisio- នៃខេត្ត Frioul-Vénétie julienne ប្រទេសអ៊ីតាលី) មិនបាននិយាយពីមូលហេតុ ដែលនាំអោយគាត់ឈានទៅសម្លាប់ខ្លួនយ៉ាងដូច្នេះទេ។ តែយុវជនគ្រាន់តែបានប្រកាស ជូនដំណឹងជាមុន តាមបណ្ដាញសង្គមហ្វេសប៊ុក ថាជា«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»មួយ។
បន្ទាប់មកយុវជននេះ បានទម្លុះរបាំងត្រួតពិនិត្យចរាចរណ៍ របស់អាជ្ញាធរប្រទេសអូទ្រីស ដោយបានបើករថយន្ដរបស់គាត់ យ៉ាងលឿននៅតាមបណ្ដោយផ្លូវ សម្រាប់ល្បឿនលឿន អា-២ (A-2)។
ហក់ពីកំពស់៥០ម៉ែត្រ
ដេញតាមពីក្រោយ ដោយភ្នាក់ងារនគរបាល យុវជនដែល«ចង់ស្លាប់»ស្រាប់ផងនេះ ស្រាប់តែបានឈប់រថយន្ដភ្លាមជាបន្ទាន់ នៅពីលើស្ពានដ៏ខពស់មួយនៅការីនទី ហើយចេញពីរថយន្ដឡើងទៅឈរ នៅលើគែមខាងក្រៅនៃស្ពាន រួចលោតចុះទៅក្រោម មានជម្រៅមិនតិចជាង ៥០ម៉ែត្រ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ