អ៊ឹម ជីវ៉ា ថា​ក្រោយ​កែ​សម្ផស្ស ធី សុវណ្ណថា ចាស់​ជាង​អាយុ

អាយ៉ៃឆ្លងឆ្លើយ បានលាន់សូរឡើង រវាងតារាសម្ដែង លោក អ៊ឹម ជីវ៉ា និងកញ្ញា ធី សុវណ្ណថា ហៅកញ្ញា «ចៅតា»។ ហើយក៏ប្រហែល ជាប្រតិកម្មលើកដំបូងដែរ ពីសំណាក់តារាសំដែង ទាក់ទងនឹងការកែសម្ផស្ស របស់យុវតីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា។ ប្រតិកម្មនោះ ត្រូវបានធ្វើឡើង យ៉ាងប្រយ័ត្នប្រយ៉ែង ដោយហេតុខ្លាច កញ្ញា «ចៅតា» ដាក់ពាក្យបណ្ដឹង ប្ដឹងរូបលោក ទៅកាន់តុលាការ។
អ៊ឹម ជីវ៉ា ថា​ក្រោយ​កែ​សម្ផស្ស ធី សុវណ្ណថា ចាស់​ជាង​អាយុ
ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា និងលោក អ៊ឹម ជីវ៉ា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 01, 2017
  • ប្រធានបទ: តារាហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីជំហានដំបូង នៃការដើរចូល នៅក្នុងវិថីតារា របស់កញ្ញា ធី សុវណ្ណថា បានទាក់ទាញឲ្យលោក អ៊ឹម ជីវ៉ា អត់ទ្រាំមិននិយាយមិនបាន។ ប៉ុន្តែការនិយាយរបស់លោក ដែលត្រូវបានធ្វើឡើង យ៉ាងប្រយ័ត្នប្រយែងនោះ (ព្រោះខ្លាចរងបណ្ដឹង) ត្រូវបានយុវតី អ្នកគាំទ្រគណបក្សកាន់អំណាច ឆ្លើយតបមកវិញ យ៉ាងចាស់ដៃ។

ជាមួយនឹងការបង្ហោះ រូបថតប៉ុន្មានសន្លឹក របស់កញ្ញា ធី សុវណ្ណថា ដែលបានត្រូវបានបង្ហោះ កាលពីម្សិលម៉ិញ តារាសម្ដែងប្រុស លោក អ៊ឹម ជីវ៉ា បានសរសេររិះគន់​យុវតី​តារាហ្វេសប៊ុក ថាមិនស្អាត ដូចមុនពេលដែលនាងមានសម្រស់ បែបធម្មជាតិឡើយ។

លោកបានចាប់ផ្ដើមបញ្ឆេះកម្ដៅ នៅលើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក ដូច្នេះ​ថា៖ «កាលពីមិនទាន់កែសម្ផស្ស កញ្ញា ធី សុវណ្ណថា គាត់ស្អាត សម្រស់បែប​ធម្មជាតិ​ពិតមែន។ តែ​តាំង​ពីគាត់​កែសម្ផស្សមក មើលទៅគាត់​មិនសូវស្អាតដូចមុនទេ មុខរាងចំណាស់ ចាស់ជាងវ័យបន្តិច។ រីឯច្រមុះរបស់គាត់ មិនទាន់សម ជាមួយទម្រង់មុខឡើយ។ បើសិនជាអាច ជ្រុលតែកែហើយ ត្រូវកែបន្ថែម ដើម្បីអោយសម​ជាងនេះបន្តិច។»។

តារាសំដែងប្រុស បានបន្តថា៖ «តែទោះបីជាយ៉ាងណា នេះជាចំណង់ចំណូលចិត្ត របស់បុគ្គលគ្រប់ៗរូប ក្នុងការស្រលាញ់ និងកែសម្ផស្ស ទៅតាមចិត្តចង់បាន កុំថាឡើយ ធី សុវណ្ណថា កែសម្ផស្ស សូម្បីតែមន្រ្តី រាជការ និងសិល្បករមួយចំនួន ក៏បានកែសម្ផស្សផងដែរ»។

ខ្លាចបណ្ដឹង...

ប៉ុន្តែលោក អ៊ឹម ជីវ៉ា មិនបានភ្លេចស្មារតី ដោយនៅតែ​ប្រុងប្រយ័ត្ន ក្រែងលោកញ្ញា «ចៅតា» រូបនេះអាចដាក់ពាក្យបណ្ដឹង ប្ដឹងរូបលោក។ លោកបានសរសេរបន្តថា៖ «បងនិយាយនេះ គ្រាន់តែរិះគន់ស្ថាបនាទេ ណាប្អូនស្រី ធី សុវណ្ណថា។ តិចលោមើលអត្ថបទនេះហើយ ដាក់ពាក្យបណ្តឹង [ប្ដឹង]បងទៀត បងគ្មានលុយទេប្អូនអើយ។ ខុសត្រូវយ៉ាងណា អាធ្យាស្រ័យផង។»។

នៅចំពោះការរិះគន់ខាងលើ យុវតី​អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានតបទៅតារាសម្ដែង ដែលជាអ្នកគាំទ្រគណបក្សដូចគ្នា ដូច្នេះថា៖ «ពូរិះគន់មុខខ្ញុំ សូមពូមើលមុខខ្លួនឯងផង។ អ៊ឹម ជីវ៉ា... ឈ្មោះស្រីមិនចំស្រី ប្រុសមិនចំប្រុស។ មុខជ្រុង ភ្នែកលិប ចង្កាកោង មុខពូមិនដឹងជាដូចអ្វី? ហ៊ានរិះគន់មុខខ្ញុំផង! និយាយពិតពូ កុំប្រកាន់ក្មួយ។»។

កញ្ញា ធី សុវណ្ណថា ដែលល្បីឈ្មោះ ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីអំឡុងឆ្នាំ២០១៣នោះ បានទៅកែឆ្នៃមុខមាត់របស់នាង កាលពីប៉ុន្មានខែមុន នៅក្នុងមន្ទីរកែសម្ផស្សមួយ នាប្រទេសកូរ៉េខាងត្បូង។ ហើយកាលពីម្សិលម៉ិញ នាងបានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញថា នាងកំពុងឈានជើងចូល ក្នុងវិថីអ្នកសិល្បៈនោះថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...