ទំព័រហ្វេសប៊ុក I Love Cambodia Hot News ទាំងពីរ​ធ្លាក់​ប្រជាប្រិយ

នៅពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ I Love Cambodia Hot News ដែលមានអ្នកចូលចិត្តតាមដាន ជាង​៣០០ពាន់នាក់ និង I Love Cambodia Hot News II មានអ្នកចូលចិត្តតាមដាន ជាង២០០ពាន់នោះនោះ បានធ្លាក់​ចំនួនអ្នកគាំទ្រ ជាពិសេសទៅលើ​ការបង្ហោះរូបភាព និងព័ត៌មានទាន់ហេតុការណ៍ជាច្រើន ដែលខុសប្លែកពីមុន ដែលទំព័រនេះមានការគាំទ្រច្រើនពីយុវជន និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក។ តើបញ្ហានេះបណ្តាលមកពីអ្វី?
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ I Love Cambodia Hot News ដែលមានអ្នកចូលចិត្តតាមដាន ជាង​៣០០ពាន់នាក់ និង I Love Cambodia Hot News II មានអ្នកចូលចិត្តតាមដាន ជាង២០០ពាន់នោះនោះ បានធ្លាក់​ចំនួនអ្នកគាំទ្រ ជាពិសេសទៅលើ​ការបង្ហោះរូបភាព និងព័ត៌មានទាន់ហេតុការណ៍ជាច្រើន ដែលខុសប្លែកពីមុន ដែលទំព័រនេះមានការគាំទ្រច្រើនពីយុវជន និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក។ តើបញ្ហានេះបណ្តាលមកពីអ្វី?


រូបគម្របរបស់ទំព័រដ៏ល្បីទាំងពីរ។ (រូបថតផ្តិតពីហ្វេសប៊ុក)

ហ្វេសប៊ុក - ទំព័រហ្វេសប៊ុកបង្ហោះផ្សាយព័ត៌មានកម្ពុជាដ៏ល្បី នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលគេស្គាល់​ភាគ​ច្រើននោះ គឺ I Love Cambodia Hot News និង I Love Cambodia Hot News II នោះ បានស្គាល់ការធ្លាក់ចុះ នូវ​ប្រជា​ប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងរយៈកាលចុងក្រោយនេះ។ ទំព័រហ្វេសប៊ុក ដែលត្រូវបានគេស្គាល់​តាមរយៈ​ការ​ផ្តល់ព័ត៌មានសង្គមទាន់ហេតុការណ៍ និងរិះគន់រដ្ឋាភិបាល ថ្មីៗនេះ មានចំនួនអ្នកចូលចិត្តតាមដាន (Like) ថមថយ និងពេលខ្លះ ថែមទាំងបានធ្លាក់ចុះយ៉ាងច្រើននោះទៀតផង។

លោក អេង ពន្លក អតីតអ្នកគ្រប់គ្រងទំព័រ I Love Cambodia Hot News ដែលតែងតាមដានពីទំព័រល្បីទាំងពីនេះ បាន​សរសេរលើទំព័ររបស់ខ្លួនថា៖ «ពីមុនទំពរ័ I Love Cambodia Hot News បានជួបរឿងធ្លាក់ចំនួន Like ពេលនេះទំពរ័ I Love Cambodia Hot News II កំពុងតែជួបរឿងបែបនេះដែរ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ទំពរ័ I Love Cambodia Hot News II បានធ្លាក់ចំនួន Like យ៉ាងច្រើន ដែលកំនើនចំនួន Like ក្នុងមួយសប្តាហ៌ធ្លាក់ពីជាង ៧០០ មកនៅត្រឹម​តែ​ជាង ១០០ ហើយចំនួននេះនឹងធ្លាក់ចុះជាចំនួនអវិជ្ជមាននាពេលខាងមុខ។ ទោះបីអ្នកគ្រប់គ្រងទំពរ័ និង អេដមីន (Admin) ទំពរ័ទាំងអស់ ប្រឹងផុស (Post) ប៉ុណ្ណាក៏ដោយ ក៏មិនអាចទប់ការធ្លាក់ចុះ នេះបានដែរ។»

លោក អួន វណ្ណសាក់ ម្ចាស់គ្រប់គ្រងទំព័រI Love Cambodia Hot News II ក៏ទទួលស្គាល់ពីបញ្ហានេះដែរថា៖ «ខ្ញុំអត់​លុយប្រម៉ូត (Promot) ទេ តាមវាសនាទៅចុះ»។

ឆ្លើយតបនឹងការធ្លាក់ចុះ នៃចំនួនអ្នកគាំនេះដែរ លោក អួន វណ្ណសាក់បានអះអាងថា៖ «អ្នកគាំទ្រ មិនធ្លាក់ទេ។ ទាំង​អស់នេះ មកពីក្រុមហ៊ុនហ្វេសប៊ុក ចង់អោយយើងដាក់លុយប្រម៉ូត»។ ក្រុមហ៊ុន ហ្វេសប៊ុក ដែលបង្កឲ្យបណ្ដា​អ្នក​ចូលចិត្តតាមដាន មិនសូវមើលឃើញការចុះផ្សាយរបស់ទំព័រលោក។ អ្នកគ្រប់គ្រងទំព័ររូបនេះ បានបន្តថា៖ «ក្រុមខ្ញុំ នៅតែបន្ដសកម្មភាពរហូត មិនរាថយទេ» បើទោះបីអ្នកចូលចិត្តតាមដាន មិនមើលឃើញ ការចុះផ្សាយរបស់​ក្រុម​នោះក៏ដោយ។

ផ្ទុយពីកាលើកឡើងរបស់ ម្ចាស់ទំព័រ ដែលមាននិន្នានាការទៅរកគណបក្សប្រឆាំងខាងលើនេះ ប្រិយមិត្តមួយរូប ដែលដាក់ឈ្មោះនៅលើបណ្ដាញហ្វេសប៊ុកថា Kin Nha Junior និងជាអ្នកធ្លាប់គាំទ្រការបង្ហោះរូបភាព និងវីដេអូរបស់ ទំព័រហ្វេសប៊ុកទាំងនេះ បានសរសេរថា «ខ្ញុំផ្អាក like ពីព្រោះទំព័រ I Love Cambodia Hot News II នេះ ច្រើនតែ​ចោទ​ប្រកាន់គេ ពុំមានមូលដ្ឋាន​ច្បាស់​លាស់ ដូចជាពេលដែលចោទប្រកាន់ កញ្ញា ធី សុវណ្ណថា ជាដើម (...) ខ្ញុំក៍​ធ្លាប់​ចាំថា​លោក អេង ពន្លក ក៍ធ្លាប់ចោទប្រកាន់ កញ្ញា ធី សុវណ្ណថា ដែរ។ ការចោទប្រកាន់គេដោយ​ពុំមាន​មូលដ្ធាន​ច្បាស់​លាស់ គឺវាធ្វើឱ្យប្រជាប្រិយភាពខ្លួនឯងធ្លាក់ចុះ។»

សម្រាប់ប្រិយមិត្តម្នាក់ទៀត ឈ្មោះ Lychee Cambodia បានយល់ថា ការធ្លាក់ប្រជាប្រិយភាពនេះ ដោយសារតែ​យុវវជន និងតារាហ្វេសប៊ុកមួយចំនួន មិនចាប់អារម្មណ៍នឹងរឿងនយោបាយទៀត ដែលមានតែរឿងដដែលៗ បង្កការ​ធុញទ្រាន់សម្រាប់អ្នកលេង៕

---------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...