ប៉ីប៉ីឌី បកស្រាយពីរូបភាពគ្រោះថ្នាក់ចរាចរណ៍ ដែលបង្អើលហ្វេសប៊ុក
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: កុំភ័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពនៃគ្រោះថ្នាក់ចរចារណ៍ របស់តារាហ្វេសប៊ុកដ៏ល្បី ប៉ីប៉ីឌី ដែលបានបង្ហោះកាលពីពេលកន្លងទៅថ្មីនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្កការចាប់អារម្មណ៍ខ្លាំង ខណៈពេលតារាហ្វេសប៊ុក ដ៏ល្បីល្បាញរូបនេះ បានបង្ហោះរូបភាព គ្រោះថ្នាក់ចរាចរណ៍ ដោយមានឈាមប្រលាក់ស្រោចលើ ដែលគេមិនដឹងថា មិនដឹងថាស្លាប់ ឬរស់យ៉ាងណានោះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលគាំទ្រ ប៉ីប៉ីឌី បានសម្តែងអាការៈភ័យគ្រប់ៗគ្នា និងបាននាំផ្តល់យោបល់ ដោយការងឿងឆ្ងល់ថា ពេលតើពេលនេះតើប៉ីប៉ីឌី នឹងទៅជាយ៉ាងម៉េចទៅហើយ? រូបភាពបែកឈាមកក្លាក់ ដេកស្តូកស្តឹងនៅលើថ្នល់នេះក៏ត្រូវគេ ចែកចាយជាបន្តបន្ទាប់ផងដែរ។
ប៉ុន្តែប្រិយមិត្តហ្វេសប៊ុកមួយរូប ដែលដឹងថា នេះជាការសម្តែងរបស់ប៉ីប៉ីឌី បានបញ្ចេញឆ្លើយមកវិញ ប៉ីប៉ីឌី ធ្វើដូចមែនទែនណាស់។ ជាមួយនឹងគ្នានេះដែរ Peypey Dy ក៏បានចេញឃ្លិប ស្រាយចម្ងល់របស់ទស្សនិកជនដែរថា នេះគ្រាន់តែជាឈុតក្នុងរឿងតែប៉ុណ្ណោះ ដែលថតក្នុងឈុតរឿងថ្មីរបស់ ផលិតកម្ម វេហា ក្រោមចំណងជើងថា «ភូមិគ្រឹះបិសាច»។
នៅក្នុងវីដេអូឃ្លីបរបស់ តារាហ្វេសប៊ុក ប៉ីប៉ីឌីបានឱ្យបញ្ជាក់ថា សូមឱ្យប្រិយមិត្តកុំយល់ច្រលំឱ្យសោះ ខ្លួនមិនងាយស្លាប់ងាយនោះទេ អាយុថ្លៃខ្លាំងណាស់។ ហើយខ្សែភាពយន្ត ដែលខ្លួនបាននឹងកំពុងតែថតសម្តែងនោះគឺជាប្រភេទខ្សែភាពយន្តដ៏រន្ធត់ សូមឱ្យទស្សនិជនជួយគាំទ្រខ្លួនផង៕