យុវជន​ចង់​ក្លាយ​ជា​បេក្ខជន​មួយ​រូប ក្នុង​ចំណោម​សមាសភាព គ.ជ.ប ថ្មី​ទាំង​៩

ស្របពេលដែរ សមាសភាព គណកម្មធិការជាតិ រៀបចំការបោះឆ្នោតទាំង៩រូប មិនទាន់លេចចេញរូបរាងនៅឡើយ អង្គការយុវជន ព្រមទាំងយុវជនខ្លួនឯងផ្ទាល់ បានស្នើរឱ្យគណបក្សជាប់ឆ្នោតទាំងពីរ បញ្ចូលបេក្ខភាពខ្លួន ទៅក្នុងស្ថាប័នឯករាជ្យនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 28, 2014
  • ប្រធានបទ: ស្ថាប័នបោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោមកិច្ចព្រមព្រៀងកាលថ្ងៃទី២២ ខែកក្កដា ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ បានសម្រេចឯកភាព​ប្រើ​ប្រាស់រូបមន្តផ្លាស់ប្តូរសមាសភាព គជប ថ្មីទាំង៩រូប ដោយ៤រូប ជ្រើសរើសដោយគណបក្សប្រជាជានកម្ពុជា ៤រូបដោយគណបក្សសង្រ្គោះជាតិ និង១រូបទៀត ជ្រើសរើសដោយការព្រមព្រៀងរបស់គណបក្ស។ ក្នុង​អំឡុងពេលដែលសមាសភាពទាំង៩រូប មិនទាន់លេចរូបរាង កាន់ក្បាលម៉ាស៊ីនគ ជ ប ក្រុមយុវជនដែល​អះអាងថាខ្លួនមានសមត្ថភាព និងជាផ្នែកមួយ ក្នុងការបញ្ចប់ជម្លោះនយោបាយក្នុងប្រទេសកម្ពុជា បានស្នើរ​ឱ្យបញ្ចូលបេក្ខភាពរបស់ខ្លួន ក្នុងចំណោមសមាជិកទាំង៩បួននេះផងដែរ។

ក្រុមយុវជនដែលមើលឃើញថា បើទោះបីជាសមាសភាពទាំង៩រូប ដែលគណបក្សទាំងពីរ​ធ្វើការ​ជ្រើស​រើស​បានក៏ដោយ បញ្ហានយោបាយនៅក្នុងប្រទេស អាចនឹងមានជម្លោះផលប្រយោជន៍ណាមួយកើតឡើង ហេតុ​ដូចនេះ ពួកគេសូមឱ្យគណបក្សទាំងពីរ បញ្ចូលបេក្ខភាពខ្លួននៅក្នុងស្ថាប័នឯករាជ្យមួយនេះ។

ក្រុមយុវជនទាំងនោះបានលើកឡើងថា នេះជាឱកាសល្អដែលខ្លួនត្រូវធ្វើការទាមទារ ឱ្យដាក់ខ្លួនជា​សមាស​ភាពគ.ជ.ប ក្នុងចំណោមបេក្ខជនទាំង៩រូប។ ជា ធារ៉ា យុវជនមួយរូប ជានិស្សិតឆ្នាំទី៣ ផ្នែកទស្សនៈវិទ្យា នៃ​សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ «ខ្ញុំចង់ឱ្យមានបេក្ខភាពជាយុវជនមួយរូប ដែល​គាត់​ចង់​បង្ហាញពីសមត្ថភាព ក្នុងការបម្រើប្រទេសជាតិ»។

ធារ៉ា បន្តថា ការជ្រើសរើសបេក្ខភាព បម្រើឲ្យគណកម្មាធិការរៀបចំការបោះឆ្នោត ជារឿងមួយដ៏សំខាន់ ប៉ុន្តែ​គណបក្សដែលមានអសនៈកៅអីក្នុងរដ្ឋសភាទាំងពីរ គួរតែសម្រេច និងពិការណាឱ្យបានច្បាស់លាស់ ជា​ពិសេសគួរតែសួរនូវមតិរបស់ប្រជាពលរដ្ឋ និងយុវជនដោយកំណត់ឱ្យដឹង​ចម្លើយមួយថា តើពួក​គាត់​ចង់​បាន​បែបម៉េច?។

កញ្ញា សុង លាងហ៊ុយ មកពិវិទ្យាស្ថានភាសាបទេស បានអះអាងដែរថា ខ្លួនក៏ចង់ឱ្យ គណបក្សទាំងពីរ​បញ្ចូលបេក្ខភាពនៅក្នុង គ ជ ប ផងដែរ ព្រោះយុវជនដែលមានអាយុពី៣៥ឆ្នាំចុះក្រោម គាត់ក៏អាចមាន​ថាមពលខ្លាំងក្លា និងធ្វើការបានល្អជាងមនុស្សដែលមានអាយុច្រើន។

លោក យ៉ង គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានគាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះបញ្ហានេះផងដែរថា៖ «ព្រោះយុវជនជាសម្លេងមួយ យុវជនមានការប្តេជ្ញាចិត្ត យុវជនត្រូវ​ការ​នូវ​យុត្តិធម៌ច្រើន ហើយយុវជនជាមនុស្សដែលមានតម្លាភាពភាគច្រើន»។ លោកបន្ថែមថា យ៉ាងហោចណាស់​គួរតែមានសមាសភាពជាយុវជនវ័យក្មេងមួយរូប នៅក្នុងសមាសភាព គ ជ ប នោះទើបជាការប្រសើរ។

យ៉ាងណាម៉ិញ លោក យ៉ង់ គីមអេង ព្រមទាំងយុវជននឹងស្នើរអនុសាសន៍ទាំងអស់ ដែលទាក់ទង​នឹង​ការ​ដាក់​​បេក្ខភាពយុវជនទៅក្នុងសមាសភាព គ.ជ.ប ទៅកាន់គណបក្សនយោបាយទាំងពីរ​ក្នុងពេល​ខាង​មុខ​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...