ផៃ ស៊ីផាន កូន​កម្លោះ​រៀប​ចូល​រោង​ដ៏​ទាក់​ទាញ នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ធៀបការមួយ ដែលគេបានបង្ហោះ នៅលើបណ្តាញអ៊ិនធើណេត បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ​សារតែកូនកម្លោះនៅក្នុងធៀបការនោះ គឺជាអ្នកនាំពាក្យរបស់ទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិត- រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យសម្បូរវោហារ ដ៏ឆ្នើមមួយរូបរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នឹងក្លាយជាកូនកម្លោះក្នុងពេលឆាប់នេះ ដែលលោកនឹងចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាត នៅថ្ងៃ​សៅរ៍​ទី​២៦ កក្កដា ចុងសប្តាហ៍នេះ នៅភោជនីយដ្ឋានពិភពថ្មី អគារ D ។ លោក រស់ ចន្ត្រាបុត្រ ជាទេសរដ្ឋមន្ត្រី និង​ភរិយា គឺជាមេបារបស់លោក។

អនាគតភរិយា របស់លោក ផៃ ស៊ីផាន គឺកញ្ញា ង៉ែត ពត ត្រូវបានគេដឹងថា គឺបុគ្គលិកនៅធនាគារ ហើយកញ្ញាជា​កូនស្រីរបស់គ្រួសារសាមញ្ញ មិនមែនជាគ្រួសាររបស់អ្នកធំមានអំណាចណានោះឡើយ។

លិខិតអញ្ជើញ ដែលមានឈ្មោះកូនកម្លោះឈ្មោះ ផៃ ស៊ីផាន និងកូនក្រមុំឈ្មោះង៉ែត ពត ដែលត្រូវបានគេបង្ហោះ​ក្នុងទំព័រហ្វេសប៊ុក កំពុងបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ចាប់​អារម្មណ៍ដោយសារតែ គេសង្កេតឃើញថា អ្នកនាំពាក្យរបស់រដ្ឋាភិបាលរូបនេះ មានវ័យចំណាស់ណាស់ទៅហើយ បើគិតមកដល់ឆ្នាំនេះ លោកមានអាយុ៦១ឆ្នាំហើយ។ អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក ផ្សព្វផ្សាយ​ធៀប​ការរបស់លោក និងមានការចែកចាយពីគណនីមួយ ទៅគណនីមួយទៀត ដោយសារតែលោកត្រូវបានគេ​ចាត់ទុក​ថា​មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងតារាហ្វេសប៊ុក ដែលរងការរិះខ្លាំងខ្លា ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន។

ប៉ុន្តែមើលទៅលោក ផៃ ស៊ីផាន មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ នៅពេលដែលរឿងឯកជនរបស់លោក ត្រូវបាន​គេយកមកធ្វើការផ្សព្វផ្សាយ និងមានការជជែកដេញដោល ក្នុងបណ្តាញសង្គមហ្វេសប៊ុកបែបនេះនោះ៕

នេះជាធៀបការរបស់លោក ផៃ ស៊ីផាន ដែលត្រូវបានគេផ្សាយនៅលើបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...