លិង្គ​ងើប​រឹង​៥ថ្ងៃ បន្ទាប់​ពី​លេប Viagra ៣៥គ្រាប់​ដើម្បី​លេង​សើច

លិង្គ របស់បុរសជាតិអង់គ្លេសមួយរូប បានងើបរឹង ចំនួន៥ថ្ងៃជាប់គ្នា បន្ទាប់ពីបុរសរូបនេះ បាន​លេប​ថ្នាំ​តម្លើង​កម្លាំង​រួមរ័ក្ស Viagra ចំនួន៣៥គ្រាប់។ ដោយរងឥទ្ធិពលពីសុរា នៅក្នុងការជប់លៀង ជាមួយមិត្តភ័ក្រ​នោះ​ផង បុរស​សម្បើម​យើង​បាន​លេប​ថ្នាំនេះ ដើម្បីឲ្យមនុស្សទាំងអស់គ្នា បានសើចសប្បាយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 15, 2015
  • ប្រធានបទ: ផ្លូវភេទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាបទពិសោធន៍ជូរចត់មួយ ដែលចេញពីរឿងមួយ ដែលគ្រាន់តែ ជាការលេងសើចសប្បាយប៉ុណ្ណោះ។ បុរស​ជាតិអង់គ្លេស អាយុ៣៦ឆ្នាំ លោក ដានៀល មេដហ្វ័ដ (Daniel Medforth) បានសម្ដែងការលេងសើច ជា​មួយ​មិត្តភ័ក្ររបស់ខ្លួន នៅក្នុងការជប់លៀងមួយ កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែការលេងសើចនោះ បែរជាបាន​បង្ក ឲ្យមានទុក្ខទោស ដល់ខ្លួនឯងទៅវិញ។ លោក ដានៀល បានលេបថ្នាំ សម្រាប់តម្លើងកម្លាំង រួមភេទដ៏ល្បី ឈ្មោះ Viagra អស់មួយកញ្ចប់ ទាំង៣៥គ្រាប់ នៅក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ។

ប្រសិនជាថ្នាំនេះ ជួយតម្លើងឥទ្ធិពល ដល់ការរួមភេទ សម្រាប់មនុស្សបាក់កម្លាំង ឬមនុស្សបស្ចិមវ័យនោះ តែ​ថ្នាំនេះ ក៏មានឥទ្ធិពល ទៅដល់សុខភាពមនុស្ស ដែលបានប្រើវាជ្រុលហួសហេតុ នោះដែរ។ ជាពិសេស ការ​លេបថ្នាំ ទាំង៣៥គ្រាប់នេះ បានធ្វើឲ្យលោក ដានៀល មានអាការៈចង់ក្អួត ឈឺក្បាលវិលមុខ និងបង្កឲ្យភ្នែក មើល​​ឃើញ​រឿងចម្លែកៗជាច្រើន។ លោក ដានៀល ដែលមានប្រពន្ធមានកូនរួចហើយនេះ បានថ្លែងឲ្យ​ដឹង​ថា៖ «ខ្ញុំ​មើល​ឃើញ អ្វីៗល្អទាំងអស់ មានពណ៌បៃតងចម្រុះគ្នា»។

ប៉ុន្តែកម្លាំងរបស់ថ្នាំ Viagra មិនបញ្ឈប់ត្រឹមនេះទេ ព្រោះវាបានបង្ក ឲ្យលិង្គរបស់លោក ដានៀល ងើប​«តម្រង់​ជួរ» មិនដេកមិនពួន... ក្នុងរយៈពេល៥ថ្ងៃ។ លោកបានថ្លែងពីរឿងនេះ ប្រាប់ភរិយារប​ស់លោក។ តែ... អ្នកស្រី​ជាភរិយា បានទូរស័ព្ទហៅរថយន្ដសង្គ្រោះ មកយកលោកពីផ្ទះ ទៅសម្រាកពេទ្យ ដែលធ្វើឲ្យលោក ចាំបាច់​ត្រូវ​រៀបរាប់រឿងនេះ ប្រាប់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជាថ្មីទៀត។ លោក ដានៀល បានថ្លែងប្រាប់សារព័ត៌មាន «Mirror» នៅប្រទេសអង់គ្លេស ឲ្យដឹងថា៖ «គ្រូពេទ្យទាំងនោះ មានឫកពារ ប្រកបដោយវិជ្ជាជីវៈខ្លាំងណាស់។ ខ្ញុំ​បាន​មើលឃើញពួកគេ ខំទប់សំណើច នៅពេលដែលពួកគេ បានស្ដាប់រឿងនេះ។»

នៅពេលចេញពីមន្ទីរពេទ្យ លោក ដានៀល មេដហ្វ័ដ ត្រូវគ្រូពេទ្យបញ្ជា ឲ្យលោកសម្រាក នៅផ្ទះចំនួន​ប៉ុន្មាន​ថ្ងៃបន្ថែម ដើម្បីឲ្យសុខភាពរបស់លោក អាចត្រឡប់មកដូចដើមវិញ។ ផ្ទុយពីហេតុការណ៍ដ៏ហួសចិត្ត ដែល​បង្ក​ជាបញ្ហា ដល់សុខភាពរបស់លោកនោះ បុរសអាយុ៣៦ឆ្នាំរូបនេះ បាននិយាយលេងសើចបន្ត​ទៀត​ថា វាជា​រឿង​គួរឲ្យសោកស្ដាយណាស់ ដែលលិង្គលោក​បានងើបរឹង ក្នុងរយៈពេលដ៏យូរ តែលោកមិនបានប្រើប្រាស់វា ឲ្យ​មាន​ប្រយោជន៍៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...