រលំដើមឈើអាយុ២០០ឆ្នាំ រកឃើញឆ្អឹងមនុស្សតាំងពី១ពាន់ឆ្នាំមុន
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 20, 2015
- ប្រធានបទ: របកគំហើញ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីរងនូវខ្យល់ព្យុះ ដែលបានបោកបក់យ៉ាងខ្លាំងក្លារួចមក អ្នករស់នៅទីក្រុង ខូលូណី ដ៏តូចមួយ នៃប្រទេសអៀឡង់ ចាំបាច់ត្រូវធ្វើតុល្យភាពឡើងវិញ ជាពិសេសនៅពេល ដែលដើមឈើមួយដើម ដែលមានចំណាស់តាំងពី២១៥ឆ្នាំមកហើយ ត្រូវបានរំលើងឫស រលំទាំងជំហរ។ ប៉ុន្តែនៅពេលដែលអ្នកភូមិ បានទៅដល់ជិតឫសឈើ ដែលមានវ័យដ៏ចំណាស់នេះ ពួកគេបានរកឃើញ គ្រោងឆ្អឹងជាច្រើន ដែលមានលក្ខណៈយ៉ាងចាស់បូរាណ។
បន្ទាប់ពីត្រូវបានហៅ ឲ្យទៅពិនិត្យមើលហេតុការណ៍ រកឃើញខាងលើ ក្រុមអ្នកបូរាណវិទូ បានអះអាងថា សំណង់ឆ្អឹងរបស់មនុស្សទាំងនេះ មានប្រវត្តិរបស់វា តាំងពីយុគសម័យបូរាណមកម្លេះ។
មរណៈភាពមួយ យ៉ាងទាន់ហន់
ការពិនិត្យស្រាវជ្រាវ បានបង្ហាញថា គ្រោងឆ្អឺងនេះ ជារបស់យុវជនវ័យក្មេងមួយរូប ដែលមានអាយុពី១៧ ទៅ២០ឆ្នាំ និងបានរស់នៅ រវាងពីឆ្នាំ១០៣០ ទៅឆ្នាំ១២០០ ក្រោយគ្រឹស្ដ៍សករាជ។ បើតាមការស្រាវជ្រាវ ជំហានដំបូងនេះ បានឲ្យដឹងថា យុវជនវ័យក្មេង បានរលត់សង្ខានាពេលនោះ ដោយមរណៈភាពមួយយ៉ាងទាន់ហន់។ នៅលើឆ្អឹងជំនីចំហៀង និងនៅលើដៃ គេបានរកឃើញស្លាកស្នាម ដែលទំនងជាប៉ះពាល់ ជាមួយនឹងកាំបិត ឬអាវុធស្រួច។
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងខំប្រឹងស្វែងរក ការពន្យល់ទៀត ប្រសិនជាយុវជនម្ចាស់គ្រោងឆ្អឹងនេះ អាចជាយុទ្ធជនជំនាញ របស់កងទ័ពណាមួយ។ ជើងទាំងគូរបស់យុវជន បានកប់ផុងជ្រៅ ទៅក្នុងដី ខណៈគ្រោងឆ្អឹងផ្នែកខាងលើ បានជាប់ប្រទាក់ជាមួយឫសឈើ ដែលទើបនឹងរំលើងឫសដួល៕