មុន​នេះ មាន​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ប៉ារីស ជិត​សារមន្ទីរ លូវ្រ៍

នៅក្បែរនឹងសារមន្ទីរ លូវ្រ៍ (Louvre) ដ៏ល្បី កណ្ដាលរដ្ឋធានីប៉ារីស ប្រទេស​បារាំង នៅមុននេះបន្តិច កង​កម្លាំង​ទាហាន​មួយ​រូប ពីក្នុង​ចំណោម​កង​ល្បាត ប្រចាំ​នៅ​នឹង​កន្លែង បានផ្ទុះអាវុធ ទៅលើបុរសម្នាក់ ប្រដាប់​ដោយ​កាំបិត នៅ​​នឹង​​ដៃ បន្ទាប់​ពី​បុរស​​ម្នាក់​​នេះ បានស្រែក​ថា «Allah Akbar (ព្រះអាឡាហ៍ធំធេង​ណាស់)»។
មុន​នេះ មាន​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ប៉ារីស ជិត​សារមន្ទីរ លូវ្រ៍
ទិដ្ឋភាពនៅខាងមុខសារមន្ទីរ លូវ្រ៍ នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតក្រសួងមហាផ្ទៃ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 03, 2017
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាហានបារាំងម្នាក់ ពីក្នុង​ចំណោម​ទាហានដើរ​ល្បាត (ជាទូទៅមានបីនាក់) ប្រចាំ​តំបន់​ជុំវិញ សារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាល​រដ្ឋធានី​ប៉ារីស ដែលសម្បូរ ដោយ​ទេសចរណ៍ បានបើកការ​បាញ់​ប្រហារ ទៅលើ​បុរស​ម្នាក់ ដែលទំនងជាបានធ្វើសកម្មភាព ជាមួយនឹងកាំបិតរបស់ខ្លួន នៅនឹងដៃ។ ហេតុការណ៍ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ វេលាមុននេះ​បន្តិច។ នេះ បើតាមប្រភពពីនគរបាល ដែលត្រូវបានស្រង់សំដី ដោយ​សារព័ត៌មាន​​បារាំង​​ជាច្រើន។

ប្រភពពីនគរបាល​ដដែល បានឲ្យដឹងថា នៅពេលហេតុការណ៍ ជននេះបានស្រែកឡើងថា «Allah Akbar (ព្រះអាឡាហ៍​ធំធេង​ណាស់)»។ ពាក្យ​បួន​ម៉ាត់​នេះ តែងត្រូវបានសកម្មជន​អ៊ីស្លាមជ្រុល​​និយម​​​ទាំង​​ឡាយ ​ស្រែក​​ឡើង នៅ​ពេល​ពួកគេ​​ធ្វើ​សកម្មភាព​​អ្វី​មួយ។

នៅជុំវិញសារមន្ទីរ នៅ​វេលានេះ កងកម្លាំងនគរបាល និងអាវុធហត្ថ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​បញ្ជូន​ទៅ​ដាក់​ពង្រាយ។ អ្នកសារព័ត៌មានមួយរូប ដែលមានវត្តមាន​ផ្ទាល់កន្លែង បានឲ្យដឹងថា កងកម្លាំង​ទាំង​នោះ ​មាន​ពាក់​អាវក្រោះ និងប្រដាប់​ដោយ​អាវុធ ប្រតិកម្ម​ធុន​ធ្ងន់ នៅ​នឹង​ដៃ។

ក្រសួងមហាផ្ទៃបារាំង បានសរសេរប្រកាស នៅលើទំព័រទ្វីសធើរ​របស់ខ្លួនថា៖ «ហេតុការណ៍ដ៏ធ្ងន់ធ្ងរ ទាក់ទង​នឹង​សន្តិសុខ​សាធារណៈ កំពុង​កើត​​ឡើង នៅកណ្ដាល​រដ្ឋធានីបារីស ក្នុង​សង្កាត់​ដែល​មាន​សារមន្ទីរ លូវ្រ៍ - អាទិភាព​សម្រាប់​ការ​ធ្វើអន្តរាគមន៍ ពីសំណាក់​កង​កម្លាំង​រក្សា​សន្តិសុខ និង​ការ​ជួយ​សង្គ្រោះ។»។

ចំពោះ​ហេតុការណ៍​​លំអិត​បន្ថែមទៀត ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងតាមដានព្រឹត្តិការណ៍នេះ ហើយនឹងជម្រាបជូន​លោកអ្នក ក្នុងអត្ថបទ​ក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...