បាញ់​បោះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡូស​អេន​ជឺឡេស​ ស្លាប់​ម្នាក់ (VDO)

ភ្នាក់ងារសន្តិសុខប្រចាំឲ្យក្រុមហ៊ុនដឹកជញ្ជូនម្នាក់ ត្រូវបានបាញ់សម្លាប់។ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន ហើយទំនងជាគ្មាន​ទំនាក់ទំនងជាមួយ អង្គការភេវរនិយមណាមួយទេ។ នេះបើតាមការប្រកាសឲ្យដឹង នូវលទ្ធផលនៃស៊ើបអង្កេត​ដំបូងរបស់​នគរបាល។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: November 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិភពលោក - ព្រលានយន្ដហោះអន្តរជាតិ នៃទីក្រុងឡូសអេនជឺឡេស បានស្ថិតនៅក្នុងភាពប្រកាសអសន្ន មនុស្ស​ម្នា​ត្រូវបានជម្លៀសចេញពីជុំវិញកន្លែងកើតហេតុ បន្ទាប់ពីមានការបាញ់បោះមួយ ដែលបានធ្វើឲ្យមនុស្សច្រើននាក់របួស។ នេះបើតាមការរបាយការណ៍ដំបូង របស់នគរបាលរក្សាសន្តិសុខ ខាងផ្នែកដឹកជញ្ជូន។ នៅតាមកញ្ចក់ទូរទស្សន៍ គេឃើញ​រូបភាពជាច្រើន ដែលបានបង្ហាញពីហ្វូងមនុស្សត្រូវបានបញ្ជូនចេញ តាមរថយន្ដសង្គ្រោះ។

ខ្មាន់កាំភ្លើងបានបាញ់សំដៅភ្នាក់ងាររក្សាសន្តិសុខម្នាក់ ដែលធ្វើការឲ្យក្រុមហ៊ុនសន្តិសុខអាមេរិកផ្នែកដឹកជញ្ជូន ធ្វើឲ្យជន​នោះបានស្លាប់ភ្លាមនឹងកន្លែង។ ភ្នាក់ងារដែលមានអាយុប្រមាណជា៤០ឆ្នាំ បានរងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយគេ​នៅ​មិនទាន់ដឹងថា ភ្នាក់ងាររូបនេះមានជាប់ទាក់ទងអ្វី នឹងការបាញ់បោះនេះនៅឡើយ។ នេះបើតាម លោក ក្រេជ ហាវៃ (Craig Harvey) អ្នកនាំពាក្យវិទ្យាស្ថានវេជ្ជសាស្ត្ររបស់ទីក្រុង ឡូសអេនជឺឡេស។ ភ្នាក់ងារជាច្រើនទៀត របស់ក្រុមហ៊ុន​សន្តិសុខ​នេះ ក៏បានរងរបួសនឹងការបាញ់រះនេះដែរ។

ខាងព្រលានយន្ដហោះវិញ បានប្រកាសឲ្យដឹងថា ហេតុការណ៍បានកើតឡើងចាប់ពីម៉ោង ៩និង៣០នាទីព្រឹកនោះមក ក្នុង​ផ្នែកទីបីនៃព្រលាន។ គ្រប់ជើងហោះហើរឆ្ពោះទៅកាន់ និងហោះចេញពីទីក្រុងឡូសអេនជឺឡេស ត្រូវបានផ្អាក និង​ជួប​នូវ​ភាពរអាក់រអួលជាខ្លាំង ហើយជនដៃដល់ក៏ត្រូវបានឃាត់ខ្លួនដែរ។ នគរបាលបាននិយាយថា ជននេះបានធ្វើសកម្មភាព​តែ​ម្នាក់ឯង។ នាយនគរបាលប្រចាំព្រលានយន្ដហោះ លោក ប៉ាទ្រីក ហ្គាណុន (Patrick Gannon) បានប្រកាសក្នុង​សន្និសិទ​កាសែតថា «ក្នុងពេលនេះ យើងគិតថាវាជាសកម្មភាព របស់ខ្មាន់កាំភ្លើងឯកោម្នាក់ និងជាមនុស្សតែម្នាក់គត់​ដែលមាន​អាវុធ នៅក្នុងហេតុការណ៍នេះ»។ តែអាជ្ញាធរមិនបានលំអិតឲ្យបានច្រើន ទាក់ទងនឹងអត្តសញ្ញាណ​របស់ខ្មាន់​កាំភ្លើង និង​ជនរងគ្រោះដល់ជីវិតនោះទេ។ ចំណែកភ្នាក់ងារខាងជួយសង្គ្រោះ បានបញ្ជាក់ថា មនុស្ស៧នាក់បានរងរបួស ក្នុងនោះ​៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

សាក្សីម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងជាជនជាតិស្បែកសម្នាក់ អាយុរវាងពី១៨ទៅ២៥ឆ្នាំ។ បើតាមការសែតក្នុងតំបន់ ឡូសអេនជឺឡេសថែម៍ (Los Angeles Times) បាននិយាយថាខ្មាន់កាំភ្លើងនេះ ក៏ជាបុគ្គលិករបស់ក្រុមហ៊ុនសន្តិសុខ​អាមេរិកផ្នែកដឹកជញ្ជូននោះដែរ។

លោក ប៉ាទ្រីក ហ្គាណុន បានរៀបរាប់ពីហេតុការណ៍នោះថា ខ្មាន់កាំភ្លើងបានមកដល់ផ្នែកទីបីនៃព្រលានយន្ដហោះ នៅ​ម៉ោង៩និង២០នាទី ហើយបានដកកាំភ្លើងពីក្នុងស្បោង រួចបានបាញ់ទៅលើហ្វូងមនុស្ស។ នៅទីនោះជាតំបន់​ត្រួត​ពិនិត្យ​របស់ព្រលានយន្ដហោះ។ ជននេះបានបន្តបាញ់រះទៅលើអ្នកដំណើរ ហើយបានរត់ចូលទៅខាងក្នុង បន្ទាប់ពីត្រូវបាន​នគរបាលតាមប្រមាញ់។ ខ្មាន់កាំភ្លើងត្រូវបានបាញ់របួស នៅមុនពេលចាប់ខ្លួន៕

សូមទស្សនាវីដេអូ ស្ដីពីហេតុការណ៍នេះដូចតទៅ៖

--------------------------------------------------
ដោយ៖ សុបិន្ត - ថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...