បុរស​ស៊ី​សាច់​ភរិយា​ក្មេង និង​បង​ប្អូន​ស្រី​ថ្លៃ​របស់​ខ្លួន ទើប​នឹង​ត្រូវ​បាន​ដោះលែង

បុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម សម្លាប់ប្រពន្ធខ្លួន និបងប្អូនស្រីរបស់ប្រពន្ធពីរនាក់ បន្ទាប់​មក​ស៊ី​សាច់​ពួក​នាង​នោះ ទើបនឹងត្រូវបានដោះលែង ឲ្យមានសេរីភាពជាបណ្ដោះអាសន្ន នៅប្រទេសរ៉ូម៉ានី។ បុរសរូបនេះ បាន​បញ្ជាក់​ប្រាប់​ចៅ​ក្រម​ថា បើខ្លួនគេនៅតែត្រូវជាប់ឃុំ រហូតដល់ថ្ងៃបើកសវនាការនោះ ខ្លួននឹងជួបបញ្ហាដ៏ធំមួយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 21, 2014
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសស៊ីសាច់មនុស្សម្នាក់នេះ កំពុង​នៅ​ក្រៅ​ឃុំ​យ៉ាង​មាន​សេរីភាព ចាប់​ពី​សប្ដាហ៍​មុន​មក។ សារព័ត៌មាន​អង់គ្លេស Daily Mail បាន​រាយ​ការណ៍​ពី​រឿង​រ៉ាវ​ដ៏​ហួស​ហេតុ រក​នឹក​ស្មាន​ពុំ​ត្រូវ របស់​បុរស​ឈ្មោះ វ៉ាស៊ីល ឡាវរិច (Vasile Lavric) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​មនុស្ស​ឃាត​ទៅ​លើ​ភរិយា​វ័យ​ក្មេង​របស់​ខ្លួន និង​បង​ប្អូន​ស្រី​របស់​នាង​ចំនួន​ពីរ​នាក់ មុន​នឹង​យក​នាង​ទាំង​បី​មក​បរិភោគ។ ប៉ុន្តែ​តុលាការ​របស់​ប្រទេស​រ៉ូម៉ានី ទើប​នឹង​ដោះ​លែង​បុរស​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ក្នុង​រយៈ​ពេល​រង់​ចាំ​ថ្ងៃ​បើក​សវនាការ។

វ៉ាស៊ីល ឡាវរិច ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​កន្លង​ទៅ ដោយ​អាជ្ញាធរ​បាន​សង្ស័យ​ថា បុរស​នេះ​បាន​សម្លាប់​ស្ត្រី​បី​រូប រួម​មាន ភរិយា​ខ្លួន​ឯង​នាង​ នីកូឡេតា (Nicoleta) អាយុ​១៨​ឆ្នាំ បាត់​ខ្លួន​នៅ​ឆ្នាំ​២០០៥ នាង រ៉ាម៉ូណា (Ramona) ប្អូន​ស្រី​របស់​ភរិយា ដែល​បាត់​ខ្លួន​នៅ​ពីរ​ខែ ក្រោយ​ការ​បាត់​ខ្លួន​របស់​នាង​នីកូឡេតា និង​នាង អ៊ីលីយ៉ាណា (Iuliana) បង​ស្រី​របស់​ភរិយា ដែល​បាត់​ខ្លួន​តាំង​ពី​ឆ្នាំ១៩៩៥ នៅ​ក្នុង​អំឡុង​ពេល​ដែល​បុរស​នេះ បាន​ទាក់​ទង​ស្នេហា​ជា​មួយ។

ជាច្រើនឆ្នាំកន្លងមក ប្រព័ន្ធយុត្តិធម៌របស់ប្រទេសរ៉ូម៉ានី បានកើតការសង្ស័យទៅលើបុរសរូបនេះដែរ តែដោយ​សារតែពួកគេរកសាកសពមិនឃើញ និងមិនមានភស្ដុតាងឲ្យបានរឹងមាំ ដូច្នេះពិបាកនឹងធ្វើការចោទប្រកាន់​ទៅ​លើ វ៉ាស៊ីល ឡាវរិច។ ប៉ុន្តែនៅដើមឆ្នាំកន្លងមកនេះ បន្ទាប់ពីការស៊ើបអង្កេតទៅលើសំនុំរឿងនេះ ត្រូវ​បាន​ពង្រឹកឲ្យស៊ីជម្រៅ ដោយក្រុមអាជ្ញាធរនោះ គេបានរកឃើញកញ្ចប់ឆ្អឹងជាច្រើន ត្រូវបានកប់នៅក្នុង​សួន​ច្បារ​របស់​ផ្ទះ វ៉ាស៊ីល ឡាវរិច។ ក្រុមអ្នកស៊ើបអង្កេតបានអះអាងថា គេមានភស្ដុតាងច្បាស់លាស់ ថា​សំណល់​ឆ្អឹង​ទាំង​នោះ ត្រូវបានយកទៅចំអិន ហើយយកមកខាំកកេរ និងជញ្ជក់នោះថែមទៀត។


រូបថតស្ត្រីរងគ្រោះទាំងពីរ និងវ៉ាំស៊ីល ឡាវរិច នៅពីលើរូបថតនៃសួនច្បារមុខផ្ទះរបស់បុរសនេះ ទីកន្លែងដែល​គេរ​កឃើញគំនរឆ្អឺង។

បន្ទាប់ពីនោះមក សារព័ត៌មានក្នុងប្រទេសរ៉ូម៉ានី បានផ្ដល់រហស្សនាមឲ្យ វ៉ាស៊ីល ឡាវរិច ថាជា «បីសាច​ស៊ី​សាច់​ស្ត្រី» ជាប់រហូតមក។

ដើម្បីអាចឲ្យខ្លួនមានសេរីភាពបណ្ដោះអាសន្ននោះ បុរសនេះ បានអះអាងប្រាប់ចៅក្រមថា យានដ្ឋាន​របស់​ខ្លួន​អាចនឹងបិទទ្វា ប្រសនណាជាខ្លួននៅតែត្រូវបានជាប់ឃុំ រហូតដល់ថ្ងៃបើកសវនាការ ខណៈរយៈពេលបើក​សវនាការ​នេះ ត្រូវបានអូសបន្លាយពេលជាបន្ត ដោយសារការស៊ើបអង្កេតនៅមិនទាន់ ត្រូវបានអះអាង​ឲ្យម៉ត់​ចត់។

បញ្ហាមួយដែលអាចបង្កឲ្យព្រួយបារម្ភ ដល់មនុស្សពេញមួយផែនដីនោះ នោះគឺបុរសជាជនសង្ស័យ​រូប​នេះ អាចធ្វើដំណើរលួចរត់ទៅណាក៏បានដែរ ព្រោះប្រទេសរ៉ូម៉ានី នៅមិនទាន់មានប្រព័ន្ធត្រួតពិនិត្យ ដោយកង​ដៃ​អេឡិច​ត្រូនិកនៅឡើយ។ កម្លាំងនគរបាលត្រូ​វធ្វើដំណើរទៅផ្ទះរបស់ វ៉ាស៊ីល ឡាវរិច ជារៀងរាល់ថ្ងៃ ដើម្បី​ត្រួត​ពិនិត្យ​ពីវត្តមានរបស់បុរសរូបនេះ នៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅក្រុង រ៉ាឌូទី (Radauti) ភាគឦសាន​នៃ​ប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...