បញ្ចាំម៉ូតូលេងហ្គេម ហើយចែកលុយគ្នាមិនស្មើរ វ៉ៃគ្នាពេញផ្លូវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ([email protected]) - យកការណ៍៖ ហេង វិទ្ធី- ភ្នំពេញ ថ្ងៃទី២០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 21, 2014
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានរឿងជាច្រើន ដែលបានកើតឡើងក្នុងសង្គមកម្ពុជាសព្វថ្ងៃ ហើយមិនដឹងត្រូវបន្ទោសនរណាឲ្យសម នៅពេលដែលមានហេតុការណ៍ ដូចយ៉ាងយកម៉ូតូទៅបញ្ចាំ ដើម្បីយកលុយលេងហ្គេម រួចមកចែកលុយគ្នាមិនស្មើរ ក៏តាំងវាយតប់គ្នាពេញផ្លូវ...។ នេះជាករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើង នៅរសៀលម៉ោង៣និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ នៅផ្លូវត្រឡោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមយុវជនស្ទាវមួយក្រុម គ្នាបីនាក់ បានបបួលគ្នាយកម៉ូតូមួយគ្រឿងម៉ាក ស្គូពី ពណ៍ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AQ-1308 មួយគ្រឿងយកទៅបញ្ចាំ នៅហាងល្បែងមួយ។ ហាងនោះ ស្ថិតនៅលើផ្លូវ៥៨៩ (ត្រឡោកបែក) ត្រង់ចំណុចជិតហាងលក់សង្ហារឹម។ នៅពេលលេងល្បែងហើយ ប្រកែកគ្នារឿងលុយចេញមិនស្មើរគ្នា ដោយម្ចាស់ម៉ូតូមិនព្រម ព្រោះខ្លួនលេងបានតិចជាងគេ ហើយត្រូវចំណាយម៉ូតូមួយគ្រឿងទៀតនោះ ទើបបង្កឲ្យមានការវាយតប់គ្នា កើតឡើងពេញផ្លូវ ប្រមាណជា២០នាទី។
សាក្សីនៅកន្លែងកើតហេតុ អ្នកស្រី ហួត សៀងហៃ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា អ្នកស្រីបានឃើញក្រុមក្មេងស្ទាវទាំងបីនាក់ មកលេងល្បែងនៅទីនេះស្ទើរតែរាល់ថ្ងៃ។ ស្រាប់តែថ្ងៃនេះ ឃើញមានម៉ូតូថ្មីមួយមកជាមួយ ហើយពេលចេញទៅវិញ ក៏លឺមាត់ខ្លាំងៗនិយាយគ្នា មួយភ្លែតក្រោយមក ក៏ដេញវ៉ៃគ្នាពេញផ្លូវ ផ្អើលដល់អ្នកធ្វើដំណើរនៅលើផ្លូវនេះ។
កំពុងតែប្រតាយប្រតប់គ្នានោះ ស្រាប់តែលឺថា«ប៉ូល៉ីសមកៗ» នាំគ្នារត់ផាសក្រញុំា ទាំងមិនទាន់បញ្ចប់ជម្លោះរវាងគ្នានោះផង។ ចំណែកឯក្រុមសម្ថកិច្ច បានមកដល់កន្លែងកើតហេតុនោះមែន ប៉ុន្តែនៅក្រោយយុវជនស្ទាវទាំងនោះ ចាកចេញទៅបន្តិច។ ប៉ុន្តែសម្រាប់បុរសម្នាក់ ជាម្ចាស់ហាងហ្គេមនៅទីនោះវិញ បានបដិសេធន៍ថា ក្រុមយុវជនទាំងបីនាក់នោះ មិនបានមកលេង ល្បែងនៅកន្លែងខ្លួនទេ ហើយខ្លួនក៏មិនបានទទួលម៉ូតូបញ្ចាំពីក្រុមយុវជននោះដែរ៕
(វីដេអូពីហេតុការណ៍នេះ នឹងដាក់ជូននៅពេលក្រោយ)