ក្រុមក្មេងស្ទាវពីរក្រុមជិះម៉ូតូដេញកាប់គ្នា នៅលើស្ពានកោះពេជ្រ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 23, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល យ៉ាងសម្បើមដៃ ដល់ក្រុមសមត្ថកិច្ច ឲ្យចុះទៅធ្វើអន្តរាគមន៍ នៅវេលាម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥នៅខាងក្រោម និងខាងលើស្ពានកោះពេជ្រ។ ក្រុមអ្នកបង្ហោះម៉ូតូ ដែលបម្រុងនឹងកាប់ចាក់គ្នា ហើយត្រូវប៉ូលិសឃើញទាន់នោះ ទំនងជាក្មេងស្ទាវ ដែលរៀននៅវិទ្យាល័យ។
អ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា ក្មេងទាំងនោះមានគ្នាពីរក្រុម មួយក្រុមជាសិស្ស ព្រោះមានឯកសណ្ឋាន និងមួយក្រុមទៀត ជាអ្នកក្មេងអនាថា។ គេហៅថាក្រុមក្មេងអនាថា ព្រោះអ្នកទាំងនោះ ជាអ្នករស់នៅខាងក្រោមស្ពាន ជាកន្លែងកើតហេតុខាងលើ។ គ្មានក្រុមក្មេងស្ទាវនេះណាម្នាក់ ត្រូវបាននគរបាលចាប់ខ្លួនទេ។ ប៉ុន្តែកងកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ ចាប់បានរបស់មួយចំនួន។
វត្ថុតាងដែលលាក់នៅក្រោមស្ពាន ត្រូវបានប៉ូលិសរកឃើញ នៅពេលចុះទៅបង្ក្រាប ក្រុមស៊ីសាច់ហុតឈាមទាំងពីរ ក្នុងនោះមានរណាអាទឹកកក ដាវ កន្ត្រៃ ដែកកាប់ ខ្សែរពួរ កូនកាំបិត និងមានឧបករណ៍មួយចំនួនទៀត។ ហេតុការណ៍នេះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ នៅម៉ោងប្រមាណ១១ ថ្ងៃត្រង់ ថ្ងៃដដែល ហើយក្រុមក្មេងស្ទាវទាំងនោះ បានបំបែកគ្នា ចេញពីទីតាំងខាងលើគ្មានសល់៕
» វីដេអូបង្ហាញពីព្រឹត្តិការណ៍នេះ៖