ខ្វាច​មុខ​មិត្ត​ប្រុស​ខ្លួន​ចេញ​ឈាម ព្រោះ​មិន​ព្រម​រួមរ័ក្ស​ជា​មួយ

នាង តាបាថា (Tabatha) អាយុ៣៥ឆ្នាំ បានខ្វាចមុខមិត្តប្រុសខ្លួន រហូតដាច់ចេញឈាម ដោយហេតុ បុរស​នេះ​បាន​បដិសេធ មិន​រួម​រ័ក្ស​ជា​មួយ​ខ្លួន។ នាងត្រូវបានអាជ្ញាធរចាប់ដាក់ឃុំ ដើម្បីរងចាំសវនាការ នាពេលខាងមុខ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបាត់បង់វិចារណញ្ញា ក្នុងពេលមួយភ្លែត អាចជួបបញ្ហាធំ ក្នុងជីវិត។ នាង តាបាថា លីហ្គ្រូម (Tabatha Lee Grooms) អាយុ៣៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទបង្ករបួសស្នាម ទៅលើមិត្តប្រុស​របស់​ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ។ មូលហេតុ៖ ដោយហេតុថា ការឡូស រ៉ូឌ្រឺគូស ហ្គ្រាស (Carlos Rodrecus Grace) ដែលជាមិត្តប្រុសរបស់នាង បានបដិសេធមិនព្រមរួមរ័ក្ស ជាមួយនាង។ ហើយនាង តាបាថា មិន​ត្រឹមតែខ្វាច មុខបុរសស្នេហ៍របស់ខ្លួនទេ តែបន្ទាប់មក នាងបានទៅបង្ករឿង នឹងម្ដាយខ្លួនឯង​ថែម​ទៀត។

នៅថ្ងៃនោះ នាង តាបាថា ដែលរស់នៅ ជាមួយមិត្តប្រុស និងម្ដាយរបស់ខ្លួន ក្នុងក្រុង អ័ហ្គឹស្តា (Augusta) នៃ​រដ្ឋចរចា សហរដ្ឋអាមេរិក មានចំណង់ខាងផ្លូវភេទ ហើយបានស្នើរ ទៅបុរសស្នេហ៍របស់នាង។ ប៉ុន្តែ ការឡូស បានបដិសេធ និងបានច្រាននាងចេញ។ ទំនងជាមួម៉ៅក្ដៅក្រហាយ និងការបដិសេធរបស់មិត្តប្រុស នាង តាបាថា បានចេញទៅក្រៅ«ផឹក» ហើយបានត្រឡប់មកវិញ នៅវេលាម៉ោង២៣ និង៣០នាទី ដោយ​មាន​អាការៈ​ស្រវឹង។

ភ្លាមនោះ នាង តាបាថា បានលោតពីលើមិត្តប្រុសនាង ដែលកំពុងដេករងចាំនាង នៅលើសាឡុង ហើយបាន​ប្រើ​ក្រចករបស់នាង ខ្វាចទៅលើមុខ ក្បាល និងក របស់ប្រុសស្នេហ៍ រហូតដល់ដាច់រយៈចេញឈាម។ បន្ទាប់​មក នាង​បានវាយយ៉ាងសន្ធាប់ ទៅលើដៃខាងឆ្វេង របស់ ការឡូស បង្កការរងរបួស យ៉ាងធ្ងន់ធ្ងរ។ ស្ត្រីកំណាច​ថែមទាំងបាននិយាយទ្រគោះ ទៅ ការឡូស ទៀតថា នាងបាន«ដេក» ជាមួយមនុស្សម្នាគ្រប់គ្នា ព្រោះ ការឡូស មិនចង់រួមរ័ក្សជាមួយនាង។

ការឡូស បានគេចខ្លួន ពីការវាយប្រហាររបស់មិត្តស្រីខ្លួន ហើយបានរត់ចូលទៅពួន នៅក្នុងបន្ទប់ទឹក និង​បាន​ទូរស័ព្ទហៅនគរបាល ឲ្យជួយអន្តរាគមន៍។ ប៉ុន្តែនៅមុនការមកដល់ របស់នគរបាល នាង ថាបាថា ដែល​នៅ​មិន​ទាន់អស់ចិត្តនោះ បានទៅវាយម្ដាយរបស់នាង ឲ្យរបួសភ្នែកមួយចំហៀងទៀត។

នាង តាបាថា ត្រូវបាននាំខ្លួន ទៅកាន់ស្នងការនគរបាល និងបានទទួលស្គាល់ថា នាងបាន«ផឹក»ពិតមែន។ នាង​ត្រូវបានចោទប្រកាន់ ពីបទប្រើអំពើហិង្សា នៅក្នុងគ្រួសារ ហើយនគរបាលបានដាក់នាង នៅ​ក្នុងការ​ឃុំឃាំង ជាបណ្ដោះអាសន្ន ដើម្បីរងចាំថ្ងៃបើកសវនាការ នាពេលខាងមុខ៕

» រូបថតរបស់នាង តាបាថា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...