ឃាត់​ខ្លូន​ជន​ជាតិ​វៀត​ណាម​០៩​នាក់ ពី​បទ​រស់​នៅ​រក​ស៊ី​ខុស​ច្បាប់

មន្ត្រីអាជ្ញាធរ​អន្តោប្រវេសន៍កម្ពុជា បន្តឃាត់ខ្លូន ជនជាតិវៀតណាម ០៩នាក់ទៀត ដែលអ្នកទាំងនោះ បានរស់នៅលើទឹកដីកម្ពុជា និងរកស៊ី ដោយគ្មានលិខិតត្រឹមត្រូវតាមច្បាប់។ ស្រ្តីទាំងនោះ ត្រូវបានបញ្ជូនខ្លូន ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ រៀបចំបញ្ជូនខ្លូន ទៅកាន់ប្រទេសដើមវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីបុរស ដែលមិនស្គាល់អត្តសញ្ញាណ ទាំង០៩រូបនោះ ត្រូវបានកងកម្លាំង អន្តោប្រវេសន៍ឃាត់ខ្លូន កាលពី ម៉ោង០៣ សៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចពីរខុសគ្នា។ ទីមួយ នៅក្នុងហាងកាហ្វេ យីហោ «ណាត់កាហ្វេរ» និងមួយកន្លែងទៀត យីហោ«កោសជប់» ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីអន្តោប្រវេសន៍ ដែលបានចុះទៅដល់ទីតាំង បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លូន ជនជាតិវៀតណាម ០៩រូប ក្នុងនោះស្រ្តី០៨ នាក់ និងបុរសម្នាក់។ នៅក្នុងខ្លូនអ្នកទាំង០៩រូប គ្មានឯកសារណាមួយ ដែលបញ្ជាក់ថា ខ្លូន​មានក្រដាសស្នាមខ្មែរនោះទេ។ កម្លាំងអន្តោប្រវេសន៍ បានឲ្យដឹងទៀតថា អ្នកទាំងនោះនិយាយភាសាខ្មែរ មិន​ច្បាស់​ទៀតផង។

បច្ចុប្បន្នក្រុមស្រ្តីបុរស ជនជាតិវៀតណាមទាំង០៩រូប ដែលត្រូវបានមន្ត្រីអន្តោប្រវេសន៍រកឃើញ ថាបានបើក​កន្លែងរកស៊ី និងរស់នៅខុសច្បាប់ខាងលើ កំពុងត្រូវបញ្ជូនខ្លូន ទៅកាន់ការិយាល័យអន្តោប្រវេសន៍ រាជធានី​ភ្នំពេញ ដែលគ្រោងនឹងរៀបចំឯកសារ បញ្ជូនអ្នកទាំងនោះ ទៅកាន់ប្រទេសរបស់ខ្លូនវិញ។ មន្ត្រីអន្តោ​ប្រវេសន៍ បាន​ប្រាប់​ឲ្យដឹងទៀតថា មិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរអន្តោប្រវេសន៍កម្ពុជា បញ្ជូនខ្លូន​ជនជាតិ​វៀតណាម ឲ្យត្រឡប់ទៅវិញនោះ ហើយបានអះអាងបន្ថែមថា ការឃាត់ខ្លូននឹងនៅ តែមានធ្វើជាបន្តបន្ទាប់ ក្នុង​ពេល​ខាង​មុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...